ទាន់ហេតុការណ៍
ចុយក្សជនជាតិចិនម្នាក់ចាប់កូនខ្លួនឯងរួមភេទត្រូវបានកងរាជឣាវុធហត្ថខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនទៅសាលាដំបូងខេត្ត==>ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង ចុះបង្ក្រាបបាន​ករណីនេសាទ​ល្មើសច្បាប់ នៅក្នុង​ដែន​នេសាទ ចំណុច ព្រែក ប្រចា​ន់ ភូមិ ព្រៃគ្រី​ជើង និង ចំណុច ដា​អំបិល ភូមិ កោះធំ ឃុំ ព្រៃគ្រី ស្រុក​ជល​គិរី==>សមត្ថកិច្ច​ខេត្ត​បាត់ដំបង ឃាត់ខ្លួន​ជនសង្ស័យ​បីនាក់ ក្រោយ​ព្រួត​គ្នា​វាយ និង​វាយ​បុរស​វ័យ​ចំណាស់​ម្នាក់​បណ្តាលឲ្យ​ស្លាប់ ដោយសារ​តែ​រាវ​នុយ​ខ្យង​==>សកម្មភាព​ការងារ​របស់​ខណ្ឌ​រដ្ឋ​បាល​ជលផល​កំពង់ឆ្នាំង​បន្តសកម្មភាព​ល្បាត និង​បង្ក្រាប​សកម្មភាព​នេសាទ​ខុសច្បាប់ នា​ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០២៤==>រដ្ឋលេខាធិការក្រសួងមហាផ្ទៃ លោក ប៊ុន ហុន អញ្ជើញជាអធិបតីបើកកិច្ចប្រជុំផ្សព្វផ្សាយផែនការយុទ្ធសាស្រ្ត ស្តីពីការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដល់ថ្នាក់ដឹកនាំរដ្ឋបាលខេត្តតាកែវ==>នគរបាលបង្ក្រាបបទល្មើសល្បែងអនឡាញខុសច្បាប់​ នៅអគារមួយកន្លែងគ្មានស្លាកយីហោ ខណ្ឌមានជ័យ រកឃើញជនជាតិចិន និងប៉ាគីស្ថាន ជិត២០០នាក់==>បែករឿងដេញថ្លៃនៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ព្រះកុសមៈ (មន្ទីរពេទ្យលោកសង្ឈ) ប្រើថវិការដ្ឋតម្លៃផ្ដើមដេញ2197.4លានរៀល ចុះបានថ្លៃ3លានកន្លះនៅត្រឹម2193.9លានរៀល==>ក្រសួងមហាផ្ទៃ ចេញប្រកាសបង្កើតភូមប៊ុនរ៉ានីសែន ជ័យដំណាក់ទ្រយើង បំបែកចេញពីភូមិសាយ ឃុំព្រងិល ស្រុកភ្នំក្រវាញ==>បើកប្រតិបត្តិការក្ដៅ ចុះបង្ក្រាបបទល្មើស រ៉ែមាស អនាធិបតេយ្យ នៅខេត្តមណ្ឌលគិរី==>​សមត្ថកិច្ច​នគរបាល​ស្រុក​មោងឫស្សី​ឃាត់ខ្លួន ក្រុម​ក្មេង​ទំនើង​បង្ក​ហិង្សា​លើ​អ្នកដទៃ​ចំនួន​០៣​នាក់​អនុវត្ត​តាម​ច្បាប់​

ស្ថានភាពជំនន់ ទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបង និងស្ទឹងនៅក្រុងពោធិ៍សាត់ បានថយបន្តិចហើយ

ស្ថានភាពជំនន់ ទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបង និងស្ទឹងនៅក្រុងពោធិ៍សាត់ បានថយបន្តិចហើយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ជំនន់ទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបងបានស្រកចុះផុតកម្រិតត្រូវប្រុងប្រយ័ត្ន ជំនន់ទឹកស្ទឹងនៅក្រុងពោធិ៍សាត់ក៏បានចាប់ផ្តើមស្រកចុះដែរ តែនៅខ្ពស់ជាងកម្រិតត្រូវប្រុងប្រយ័ត្ននិងជំនន់ទឹកស្ទឹងសែននៅក្រុងកំពង់ធំចាប់ផ្តើមនៅនឹងក្នុងកម្រិតកម្ពស់លើសពីការប្រុងប្រយ័ត្ន តែវានឹងធូរស្រលវិញនៅពេលពីរបីថ្ងៃខាងមុខ។


លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យអ្នកកាសែតដឹងនៅថ្ងៃទី៣០
ខែកញ្ញា ឆ្នាំ២០២៣ថា ស្ថានភាពជំនន់ ទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបង ទឹកបានចាប់ផ្តើមស្រកហូរចូលស្ទឹងវិញ ជំនន់ទឹកស្ទឹងពោធិ៍សាត់ក៏បានចាប់ផ្តើមស្រកចុះនិងជំនន់ទឹកស្ទឹងសែននៅក្រុងកំពង់ធំនៅនឹងហើយអាចនឹង ចាប់ផ្តើមស្រកយឺតៗ បន្ទាប់ពីទ្វារអាងទឹករក្សានៅក្នុងខេត្តព្រះវិហារត្រូវបានបិទរួចមក។


អ្នកនាំពាក្យក្រសួងជំនាញខាងលើបានបញ្ជាក់ថាទឹកស្ទឹងសង្កែនៅក្រុងបាត់ដំបងអាចនឹងធូរស្រាលទៅវិញនៅរសៀលថ្ងៃនេះ (៣០កញ្ញា) ដោយពេលនេះទឹកកំពុង ត្រូវបានហូរចូលស្ទឹងវិញបន្ទាប់ពីបិទទ្វារអាងទឹកពហុបំណងសេកសកបានបិទកាលពីយប់ម្សិលមិញរួចមក។ ឯទឹកស្ទឹងពោធិសាត់ក៏បានចាប់ផ្តើមស្រកចុះនិងទឹកនៅក្រវាញបានស្រកអស់ហើយ។ដោយឡែកនៅក្រុងកំពង់ធំទឹកនៅនឹងត្រឹមកម្ពស់១៣.៧០ម៉ែត្រ(កម្ពស់ប្រុងប្រយ័ត្ន ១៣.៥០ម៉ែត្រ) ទឹកអាចនឹងចាប់ផ្តើមស្រកនៅរសៀលថ្ងៃនេះហើយពីរថ្ងៃទៀតនៅកំពង់ធំអាចធូរស្រលវិញហើយ។

លោកចាន់ យុត្ថាក៏បានប្រាប់ឱ្យដឹងផងដែរថា អំពីស្ថានភាពទឹកស្ទឹងបវេលដែលកំពុងជន់ឡើងលើសកម្រិតឱ្យមានការប្រុងប្រយ័ត្នរហូតដល់ពីរម៉ែត្រនៅសំណង់ស្ទាក់ តាហែន ដោយសារទឹកជំនន់មកពីស្ទឹងគំរៀងបន្ទាប់ពីមានភ្លៀងធ្លាក់ច្រើននៅតាមព្រំដែនកម្ពុជាថៃ។ជំនន់ទឹកស្ទឹងបវេលមានអំណោយផលល្អដល់ការទាញយកទឹកបញ្ចូល អាងកំពីងពួយដែលអាចទទួលយកទឹកបានដល់កម្ពស់ពីរម៉ែត្រទៀត។ ចំណែកស្ថានភាពធាតុអាកាសវិញក្នុងរយៈពេលពីរថ្ងៃកន្លងទៅនេះនិងពីរបីថ្ងៃខាងមុខសម្រាប់តំបន់ផ្ទៃរងទឹកភ្លៀងរបស់ស្ទឹងសង្កែ និង ស្ទឹងពោធិ៍សាត់មិនឃើញមានភ្លៀងធ្លាក់ថែមមកទៀតនោះទេ។

លោកឡុង ផលគុណ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តបាត់ដំបងបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣០ខែកញ្ញាថា ទឹកស្ទឹងសង្កែបានចាប់ផ្តើមស្រកចុះវិញបន្ទាប់ពីបានឡើងដល់កម្ពស់១៤.០៨ម៉ែត្រ(កម្ពស់ប្រុងប្រយ័ត្ន១៤.៥០ម៉ែត្រ)នៅម៉ោងជាង៩យប់ថ្ងៃទី២៩ខែកញ្ញានិងនៅព្រឹកថ្ងៃទី៣០ខែកញ្ញាទឹកបានស្រកមកនៅក្នុងរង្វង់១៣ ម៉ែត្រនិងបន្តស្រកចុះហើយទឹកដែលបានហូរចេញពីស្ទឹងតាមលូរទឹកភ្លៀងទៅលិចតំបន់ទំនាបក្នុងក្រុងបានចាប់ផ្តើមហូរចូលស្ទឹងវិញហើយ។

លោកកែវ វ័យ ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តពោធិ៍សាត់បានប្រាប់ឱ្យអ្នកកាសែតដឹងនៅថ្ងៃទី៣០ ខែកញ្ញាដែរថា ទឹកស្ទឹងនៅក្រុងពោធិ៍សាត់ ដែលបាន ឡើងដល់កម្រិតខ្ពស់បំផុត៥.៦៤ម៉ែត្រ (កម្ពស់ត្រូវប្រុងប្រយ័ត្ន៥ម៉ែត្រ) កាលពីម៉ោង១០យប់ថ្ងៃទី២៩ ខែកញ្ញា នៅព្រឹកថ្ងៃទី៣០ខែកញ្ញាទឹកបានស្រកចុះទៅវិញ០.០៥ម៉ែត្រហើយ នឹងកំពុងបន្តស្រកចុះ បន្ទាប់ពីនៅផ្នែកខាងលើនៃស្ទឹងពោធិ៍សាត់ទឹកបានស្រកអស់រួចមក៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី