ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច៖ រំលឹកមន្ត្រីឱ្យបង្កើនការយកចិត្តទុកដាក់ដល់ជន មានពិការភាព ពិសេសជនមានពិការភាពច្រៀងតាមផ្លូវ និងជនមានពិការភាពក្រីក្ រនៅតាមសហគមន៍

រដ្ឋលេខាធិការក្រសួងសង្គមកិច្ច៖ រំលឹកមន្ត្រីឱ្យបង្កើនការយកចិត្តទុកដាក់ដល់ជន មានពិការភាព ពិសេសជនមានពិការភាពច្រៀងតាមផ្លូវ និងជនមានពិការភាពក្រីក្ រនៅតាមសហគមន៍
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ លោក ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា និងជាប្រធានកិច្ចការវិស័យពិការ ភាពរបស់ក្រសួង លោកឯម ច័ន្ទមករា បានក្រើនរំលឹកដល់មន្ត្រីជំនាញឱ្យយកចិត្តទុកដាក់ដល់ជនមានពិការ ភាព ជាពិសេសជនមានពិការភាពដែលច្រៀងតាមកែងស្តុបឬផ្លូវ និងជំរុញឱ្យអនុវត្តនូវគោលនយោបាយជូនជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ព្រមទាំងឱ្យធ្វើបច្ចុប្បន្នភាពនៃចំនួនមន្ត្រីរាជការ ឬបុគ្គលិកដែលកំពុងបម្រើការនៅតាមក្រសួង ស្ថាប័នរដ្ឋ និងឯកជន។

លោក ឯម ច័ន្ទមករា បានថ្លែងបែបនេះនៅក្នុងកិច្ចប្រជុំជាមួយឥស្សរជនដែលទទួលខុសត្រូវក្នុងចង្កោមវិស័យពិការភាព និងនាយកដ្ឋានជំនាញក្រោមឱវាទ នៅព្រឹកថ្ងៃសុក្រ ទី២៩ ខែកញ្ញា ឆ្នាំ២០២៣ នៅទីស្ដីការក្រសួងសង្គមកិច្ច និងដើម្បីផ្សព្វផ្សាយអំពីការបែកចែងតួនាទីនិងភារកិច្ចរបស់ថ្នាក់ដឹកនាំដែលទទួលបន្ទុកក្នុងវិស័យពិការភាពសំដៅពង្រឹងដល់កិច្ចគាំពារជនមានពិការភាពនៅកម្ពុជា។

ក្នុងកិច្ចប្រជុំនេះ រដ្ឋលេខាធិការ ឯម ច័ន្ទមករា បានណែ នាំដល់មន្ត្រីជំនាញដើម្បីបង្កើតក្រុមការងារតាមដានទៅលើការងារវិស័យពិការភាពទៅ ពិសេសតាមដាន Comments ក្នុងប្រព័ន្ធផ្សព្វផ្សាយហ្វេសបុក ឬគេហទំព័ររបស់សម្តេចតេជោ និងសម្តេចបវរធិបតី ហ៊ុន ម៉ាណែត។ ជាមួយគ្នានោះលោកប្រធានកិច្ចការវិស័យពិការភាពក៏បានស្នើឱ្យមានកិច្ចសហការក្នុងការរៀបចំផែនការរយៈពេល ៩០ថ្ងៃ របស់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ នាយកដ្ឋានសុខុមាលភាពជនពិការ និងរដ្ឋបាលសិទ្ធិជនពិការ។

លោករដ្ឋលេខាធិការ ឯម ច័ន្ទមករា បានរំលឹកពីការយកចិត្តទុកដាក់ចំពោះការបើកផ្តល់ប្រាក់របបជួយដល់ជនមានពិការភាពក្រីក្រនៅតាមសហគមន៍ ដោយធ្វើយ៉ាងណាឱ្យមានតម្លាភាព និងគិតគូរពីផលប្រយោជន៍ជនមានពិការភាព។ ជាមួយគ្នានេះ ចំពោះការបង់ភាគ ទាន ឬប្រាក់ពិន័យពីការអនុវត្តការជ្រើសរើសជនមានពិការភាពឱ្យចូលបម្រើការងារនៅតាមក្រសួង-ស្ថាប័ន ត្រូវគោរពរាយការណ៍ជូនថ្នាក់ដឹកនាំ ពិសេសលោករដ្ឋមន្ត្រី។

ពាក់ព័ន្ធបញ្ហារទេះ និងគ្រឿងឧបករណ៍សម្រាប់ជួយជនមានពិការភាពរដ្ឋលេខាធិការ ឯម ច័ន្ទមករា ថាយើងពុំទាន់បានមានឧបករណ៍និងសម្ភារៈផ្គត់ផ្គង់គ្រប់គ្រាន់នៅទ្បើយ ដូច្នេះឯកឧត្តមរដ្ឋលេខាធិការបានស្នើឱ្យជំនាញគិតគូរពិនិត្យលើបញ្ហាទាំងអស់នេះ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី