ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

មន្ទីរសាធារណការរាជធានី និងរដ្ឋបាលខណ្ឌចំនួនបីទៅសាកសួរសុខទុក្ខ កងទ័ពវរៈនគរបាលការពារនៅច្រកអានសេះ

មន្ទីរសាធារណការរាជធានី និងរដ្ឋបាលខណ្ឌចំនួនបីទៅសាកសួរសុខទុក្ខ កងទ័ពវរៈនគរបាលការពារនៅច្រកអានសេះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រះវិហារ ៖លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណរនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ និង លោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ នាព្រឹកថ្ងៃទី២៩ខែ កញ្ញា ឆ្នាំ២០២៣ បានអញ្ជើញចុះសួរសុខទុក្ខ វរៈនគរបាលការពារឈរជើងនៅច្រក អានសេះតំបន់ប្រាសាទព្រះវិហារ ។

ក្នុងពិធីចុះសួរសុខទុក្ខ ខាងលើប្រតិភូ ក៏នាំយកអំណោយ និងថវិកា មួយចំនួន ជូនដល់កងកំលាំងវរៈនរគបាលការពារព្រំដែនគោកលេខ ៧៩៣ ដែលឈរជើងការពារនៅខ្សែក្រវាត់ព្រំដែន ប្រចាំទិស ប្រាសាទ ព្រះវិហារ ច្រកអានសេះ ស្របតាមអនុសាសន៍ដឹកនាំដ៏ថ្លៃថ្លារបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា និងតាមផែនការយកចិត្តទុកដាក់ដឹកនាំ របស់លោក ឃួង ស្រេង អភិបាលរាជធានី ក្នុងឱកាសពិធីបុណ្យភ្ជុំបិណ្ឌដែលខិត ជិតចូលមកដល់ ។

ក្នុងឱកាសនេះលោក ប្រធានមន្ទីរសាធារណការនិង ដឹកជញ្ជូន រាជធានីភ្នំពេញមាន ប្រសាសន៍ពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ យកចិត្តទុកដាក់ពីសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាលោក ឃួង ស្រេង អភិបាលរាជធា នីភ្នំពេញ ចំពោះកងកម្លាំងនិងក្រុមគ្រួសារដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ។ មិនតែប៉ុណ្ណោះនេះជាសកម្មភាពនៃការផ្សារភ្ជាប់ ទំនាក់ ទំនងគាំទ្ររវាងសមភូមិមុខ និងសមរភូមិក្រោយ ដែលបានខិតខំ យកអស់កម្លាំងកាយចិត្តចំពោះជាតិមាតុភូមិ ។

លោកជំរុញដល់កងកម្លាំងចេះថែទាំ សុខភាព លេងកីឡា ចិញ្ចឹមសត្វ និងដាំបន្លែ បន្ថែមដើម្បីទ្រទ្រង់ដល់អង្គភាពទាំងមូល។

សូមបញ្ជាក់ថា អំណោយជាគ្រឿងឧបភោគបរិភោប មាន មី ទឹកត្រី ទឹកស៊ីវអ៉ី នំ ទឹកសុទ្ធ បារីនិងស្រាបៀរ ព្រមទាំង ថវិកា មួយចំនួនធំ ដែលបានយកមកផ្តល់ជូនដល់កងកម្លាំងមានរបស់មន្ទីរ សាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌពោធិ៍ សែនជ័យ រដ្ឋបាលខណ្ឌកំបូល និងរដ្ឋបាលខណ្ឌព្រែកព្នៅ ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី