ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ជលផលព្រៃវែង ចាក់លែងកូនត្រីចម្រុះចំនួន ៧០គីឡូក្រាម ចូលបឹងធម្មជាតិវិញ

ជលផលព្រៃវែង ចាក់លែងកូនត្រីចម្រុះចំនួន ៧០គីឡូក្រាម ចូលបឹងធម្មជាតិវិញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

ភ្នំពេញ៖ ក្រុមការងារផ្នែករដ្ឋបាលជលផលស្ទឹងស្លូត សហការជាមួយគណៈបញ្ជាការឯកភាពស្រុកពាមរក៍ ចុះធ្វើការស្រាវជ្រាវ ត្រួតពិនិត្យ និងទប់ស្កាត់បទល្មើសជលផល បានមួយករណីដោយធ្វើការរុះរើ និងបំផ្លាញចោលលូស្បៃមុង ចំនួន១៦មាត់ របាំងព្រួលស្បៃមុង ប្រវែង ៩២០ ម៉ែត្រ បង្គោលចម្រឺងចំនួន ៤២០ ដើម និងបានចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន ៧០ គីឡូក្រាម។


លោក អូន ស៊ីណាត នាយខណ្ឌរដ្ឋបាលជលផលព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅល្ងាចថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៣ថាៈ ក្រុមការងារផ្នែករដ្ឋបាលជលផលស្ទឹងស្លូត បានដឹកនាំកម្លាំងក្រោមឱវាទ សហការជាមួយគណៈបញ្ជាការឯកភាពស្រុកពាមរក៍ នៅថ្ងៃទី១៨ ខែកញ្ញា បានចុះធ្វើការត្រួតពិនិត្យ និងទប់ស្កាត់បទល្មើលជលផល បានមួយករណីនៅចំណុចទួលដើមស្វាយ ភូមិចំការវែង ឃុំពាមមានជ័យ ស្រុកពាមរក៍ ខេត្តព្រៃវែងដោយក្រុមការងារសម្រេចធ្វើការរុះរើ និងបំផ្លាញចោលវត្ថុតាងនៅនឹងកន្លែង។

នាយខណ្ឌរដ្ឋបាលជលផល ខាងលើ បានបញ្ជាក់ថាៈ វត្ថុតាងដែលត្រូវបានរុះរើ និងបំផ្លាញចោល រួមមាន លូស្បៃមុង ១៦មាត់ របាំងស្បៃមុង ៩២០ ម៉ែត្រ បង្គោលចម្រឹង ៤២០ ដើមនិងចាក់លែងកូនត្រីចម្រុះចូលបឹងធម្មជាតិវិញចំនួន ៧០គីឡូក្រាម៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី