ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ក្រុមជិះម៉ូតូឆក់៥ នាក់ ពីបទ.លួចមានស្ថានទម្ងន់ទោស ប្រឈមជាប់ពន្ធនាគារពី៣ ទៅ១០ឆ្នាំ

ក្រុមជិះម៉ូតូឆក់៥ នាក់ ពីបទ.លួចមានស្ថានទម្ងន់ទោស ប្រឈមជាប់ពន្ធនាគារពី៣ ទៅ១០ឆ្នាំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894
ភ្នំពេញ ៖ ក្រុមជិះម៉ូតូឆក់ទូរស័ព្ទដៃចំនួន៥ នាក់ ត្រូវលោក សោ សុតា ចៅក្រមស៊ើបសួរសាលាដំបូ ងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៣ បានសម្រេចេញដីកាឃុំខ្លួនដាក់ពន្ធនាគារជាបណ្តោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.លួចមានស្ថានទម្ងន់ទោស (ស្មើនឹង ប្លន់) ដើម្បីរង់ចាំបើកសវនាការជំនុំជម្រះទោសទៅតាមផ្លូវច្បាប់ ។
ដីកាឃុំខ្លួនបានដាក់ជនត្រូវចោទ ៖
១.ឈ្មោះ យ៉ុង ផាន់នី ភេទប្រុស អាយុ១៧ ឆ្នាំ មានទីលំនៅសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
២.ឈ្មោះ ខ្មួត សុភមង្គល ហៅ ជា ភេទប្រុស អាយុ១៦ ឆ្នាំ មុខរបរ សិស្ស មានទីលំនៅភូមិស្វាយក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៣.ឈ្មោះ យ៉ុង ភារុណ ហៅ ម៉ៅ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិក្រពើទ្រោម សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
៤.ឈ្មោះ ឈុន លីដាលីម ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ កម្មកររោងចក្រ មានទីលំនៅភូមិត្រយឹង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។
៥.ឈ្មោះ សំអូន ណារិទ្ធ ភេទប្រុស អាយុ១៧ ឆ្នាំ មុខរបរ ជាងដេរខោអាវ មានទីលំនៅភូមិព្រែកកំពឹស សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ
រាជធានីភ្នំពេញ ។ ឲ្យស្ថិតនៅក្រោមការពិនិត្យពីបទ.លួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅចំណុចផ្លូវលេខ២១៧ ភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ដែលបទល្មើសនេះតាមបញ្ញាត្តិឲ្យផ្តន្ទាទោសតាមមាត្រា ៣៥៣ និងមាត្រា ៣៥៧ នៃក្រមព្រហ្មទណ្ឌ ។ តាមមាត្រា ៣៥៣ អំពើលួច គឺជាអំពើដកហូតដោយទុច្ចរិត នូវទ្រព្យសម្បត្តិ ឬវត្ថុផ្សេងទៀត របស់អ្នកដ៏ទៃ តាមគ្រប់មធ្យោបាយក្នុងគោលបំណងយកមកធ្វើជាកម្មសិទ្ធិរបស់ខ្លួន ។ មាត្រា ៣៥៧ ស្ថានទម្ងន់ទោសដោយសារការប្រព្រឹត្តអំពើហឹង្សា អំពើលួច ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ៣ ឆ្នាំទៅ១០ ឆ្នាំ ក្នុងករណីដូចតទៅ ៖
១.អំពើលួចនេះ ប្រព្រឹត្តឡើងមុនពេល ក្នុងពេល ឬក្រោយពេលប្រើហឹង្សា ។
២.អំពើលួចនេះ ប្រព្រឹត្តដោយការកាប់គាស់ទម្លុះទម្លាយ ។
សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី០២ ឈានចូល ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ មានជនសង្ស័យមួយក្រុមជិះម៉ូតូម៉ាកនិច ចំនួន០៣ គ្រឿង បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ០១គ្រឿងម៉ាក IPHONE 11 PRO ពីជនរងគ្រោះកំពុងជិះម៉ូតូលើដងផ្លូវ០២ នាក់ បានសម្រេច នៅចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលនោះកម្លាំង មូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ បានជិះម៉ូតូល្បាតដល់ចំណុចផ្លូវបេតុងកែងស្ថានីយ៍ប៉ុស្តិ៍វិទ្យុ ABC ស្ថិតក្នុងភូមិព្រែកថ្លឹង សង្កាត់ជើងឯក ខណ្ឌដង្កោ ក៏ប្រទះឃើញយុវជនមួយក្រុមជិះម៉ូតូម៉ាកនិចចំនួន០៣គ្រឿង ដោយមានការសង្ស័យ សមត្តកិច្ចបានធ្វើការឃាត់សួរនាំ និងឆែកឆេរ ប៉ុន្តែក្រុមជនសង្ស័យទាំងនោះមិនព្រមសហការបែជាបើកម៉ូតូរត់គេចខ្លួន ។ ឃើញដូច្នេះកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌដង្កោ ក៏ជិះម៉ូតូប្រដេញតាមរហូតដល់ចំណុច ផ្លូវបេតុងក្បែវត្តព្រែកថ្លឹង ស្ថិតក្នុងភូមិព្រែករទាំង សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ជនសង្ស័យ២នាក់បានផ្តួលម៉ូតូចោល និងរត់គេចខ្លួន ភ្លាមនោះក៏ត្រូវកម្លាំងល្បាតកងរាជអាវុធហត្ថខណ្ឌដង្កោ បន្តដេញចាប់ឃាត់ខ្លួនបានជនសង្ស័យម្នាក់ ចំណែកបក្ខពួក០៤នាក់ទៀត បាននាំគ្នាជិះម៉ូតូគេចទៅបាត់ ។
លុះដល់វេលាម៉ោងប្រមាណ១០និង២២នាទី ថ្ងៃដដែល កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌដង្កោ សហការជាមួយកម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថរាជធានីភ្នំពេញ និង កម្លាំងអាវុធហត្ថខណ្ឌសែនសុខ ស្រាវជ្រាវ ទៅដល់ទីតាំងដែលជនសង្ស័យសំងំលាក់ខ្លួននៅក្នុងបន្ទប់ជួល ស្ថិតនៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ទើបឃាត់ខ្លួនបាន៤នាក់នោះបន្ថែមទៀត និងចាប់យកវត្ថុតាងមួយចំនួន ។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៥ នាក់បានសារភាព ប្រហាក់ប្រហែលគ្នានៅចំពោះមុខសមត្តកិច្ចថា ពួកគេពិតជាបានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានចំនួន០១គ្រឿងម៉ាក IPHONE 11 PRO ពីជនរងគ្រោះ ត្រង់ចំណុចផ្លូវ២១៧ ស្ថិតក្នុងភូមិគោកឪឡឹក សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ នោះប្រាកដមែន ។ ចំណែកឈ្មោះ ខ្លូត សុភមង្គល ហៅ ជា បានសារភាពថា កាលពីអំឡុងខែមេសា ឆ្នាំ២០២៣ ខ្លួនធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃនៅម្តុំរង្វង់មូលគួរស្រូវ និងកាលពីអំឡុង ខែឧសភា ឆ្នាំ២០២៣ ក៏ធ្លាប់ប្រព្រឹត្ត អំពើហិង្សាដោយចេតនា ដោយកាប់បំផ្លាញម៉ូតូអ្នកដទៃនៅម្តុំរង្វង់មូលគួរស្រូវផងដែរ រីឯជនសង្ស័យឈ្មោះ យ៉ុង ផាន់នី ហៅ ហុង សារភាពថា កាលពីអំឡុងឆ្នាំ២០២២ កន្លងមក ខ្លួននិងបក្ខពួកធ្លាប់បានធ្វើសកម្មភាពឆក់ទូរស័ព្ទដៃ នៅម្តុំផ្សារព្រែកជ្រៃ ផងដែរ ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី