ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

រដ្ឋបាលជលផល ប្រកាសរកអ្នកជួលវើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២៣-២០២៤ និងឆ្នាំ២០២៤-២០២៥ ក្រោយពីគ្មានអ្នកដេញថ្លៃ លើកទី១ និងទី២ រួចមកនោះ

រដ្ឋបាលជលផល ប្រកាសរកអ្នកជួលវើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២៣-២០២៤ និងឆ្នាំ២០២៤-២០២៥ ក្រោយពីគ្មានអ្នកដេញថ្លៃ លើកទី១ និងទី២ រួចមកនោះ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជូនដំណឹងស្តីពី ការជួលដាយត្រី ដាយត្រីលេញ និង ដាយបង្កង តាមការព្រមព្រៀង សម្រាប់ឱ្យធ្វើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២៣-២០២៤ និងឆ្នាំ២០២៤-២០២៥ ដែលមាននៅខេត្តព្រៃវែង ខេត្តកណ្តាល និងរាជធានីភ្នំពេញ បន្ទាប់ពីគ្មានអ្នកដេញថ្លៃ លើកទី១ និងលើកទី២ រួចមក។

ក្នុងសេចក្តីជូនដំណឹង ដែលចុះហត្ថលេខាដោយលោក ពុំ សុថា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា ប្រធានរដ្ឋបាលជលផល កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ បានសរសេរថាៈ រដ្ឋបាលជលផល នឹងទទួលពាក្យសុំជួលដាយត្រី នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងដាយត្រីលេញ ដាយបង្កង នៅខេត្តព្រៃវែង តាមការព្រមព្រៀម សម្រាប់ឱ្យធ្វើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២៣-២០២៤ និងឆ្នាំ២០២៤-២០២៥ ចាប់ពីថ្ងៃជូនដំណឹង (៣០សីហា) រហូតដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៣ នៅរដ្ឋបាលជលផល ថ្នាក់កណ្តាល ដែលមានគន្លងដាយត្រី ដាយត្រីលេញ និងដាយបង្កង។

នៅក្នុងសេចក្តីជូនដំណឹង បានសរសេរទៀតថាៈ ពលរដ្ឋគ្រប់រូប មានសិទ្ធិជួលដាយត្រី នៅភ្នំរាជធានីពេញ ខេត្តកណ្តាល ដាយត្រីលេញ និង ដាយបង្កង នៅខេត្តព្រៃវែង ដោយត្រូវដាក់ពាក្យសុំជួល ធ្វើអាជីវកម្មដាយត្រី ដាយត្រីលេញ និងដាយបង្កង នៅរដ្ឋបាលជលផល ថ្នាក់កណ្តាល។

ចំពោះមន្ត្រីរាជការ មិនអនុញ្ញាតឱ្យដាក់ពាក្យសុំជួលដាយត្រី ដាយត្រីលេញ និងដាយបង្កងឡើយ។ ទន្ទឹមនេះ រូបវន្តបុគ្គល ឬនិតិបុគ្គល ធ្លាប់ដែលដេញថ្លៃបាន ប៉ុន្តែមិនគោរពកិច្ចសន្យាជំពាក់ថ្លៃឈ្នួលគន្លងដាយ ឬបំណុលផ្សេងៗ ក៏មិនអនុញ្ញាត​ឱ្យដាក់ពាក្យជួលបានដែរ។

ថ្លៃឈ្នួលដាយត្រី ដាយត្រីលេញ ឬដាយបង្កង ដែលអតិថិជន ជួលបានតាមការព្រម ព្រៀង គឺជាថ្លៃឈ្នួលសុទ្ធសាធ សម្រាប់ធ្វើអាជីវកម្ម ពីររដូវនេសាទ គឺរដូវទី១ និងរដូវទី២ ហើយត្រូវបង់ថ្លៃឈ្នួលនេសាទ មួយរដូវម្តងៗ នៃថ្លៃឈ្នួលដែលបានជួល។

ដាយត្រី ដែលត្រូវដាក់ឱ្យជួល នៅរាជធានីភ្នំពេញ មានចំនួន ១២ គន្លង នៅខេត្តកណ្តាល មានចំនួន ២១ គន្លង ដាយត្រីលេញ ចំនួន ៣គន្លង និងដាយបង្កង ចំនួន ៨គន្លង។

រដ្ឋបាលជលផល ប្រកាសដាក់ឱ្យជួលដាយត្រី ដាយត្រីលេញ និងដាយបង្កងខាងលើ បន្ទាប់ពីគ្មានអ្នកដេញថ្លៃ លើកទី១ និងលើកទី២ រួចមក។ មូលហេតុដែលគ្មាន អ្ននដេញថ្លៃដាយត្រី ដាយត្រីលេញ និងដាយបង្កង ត្រូវបានគេនិយាយឱ្យដឹងថា ដោយសារស្ថានភាពទឹកទន្លេ ឆ្នាំនេះ ជន់ឡើងយឺតពេល និងមានកម្ពស់ទាបពេក ដែលមកដល់ថ្ងៃទី១ ខែកញ្ញា ទឹកទន្លេសាប នៅស្ថានីយជលសាស្ត្រក្រគរ កំពង់លួង ទឹកទើបឡើងបានត្រឹមកម្ពស់ ៤,៣២ ម៉ែត្រប៉ុណ្ណោះ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី