ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សមត្ថកិច្ច បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន និងក្រុមប្រដាប់អាវុធ រំដោះអ្នកទោស សរុបចំនួន ១១ នាក់ ទៅតុលាការ

សមត្ថកិច្ច បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន និងក្រុមប្រដាប់អាវុធ រំដោះអ្នកទោស សរុបចំនួន ១១ នាក់ ទៅតុលាការ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖កម្លាំងសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន បានបញ្ជូនខ្លួន ឧក្រិដ្ឋជនមេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធរំដោះនៅក្នុងគ្លីនិកធ្មេញ ជុំ ចិន្តា ខេត្តសៀមរាប រួមទាំងមេខ្លោងរៀបចំផែនការរំដោះ និងបក្ខពួក សរុបចំនួន ១១នាក់ ក្នុងនោះមានទាំងជនជាតិចិន ខ្មែរអាមេរិក ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី នៅព្រឹកថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៣ នេះ ។


មេខ្លោងគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធរំដោះ កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ ២០២៣ ត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣។ បន្ទាប់ពីបើក ប្រតិបត្តិការរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានចាប់ខ្លួនឧក្រិដ្ឋជនគ្រឿងញៀន ដែលក្រុមប្រដាប់អាវុធរំដោះ និងបក្ខពួក សរុបទាំងអស់ ចំនួន ១១នាក់ និងតាមចាប់ ខ្លួនបក្ខពួក ដែលនៅសេសសល់ជាបន្តទៀត។

ក្រុមប្រដាប់អាវុធប្លន់ទណ្ឌិត ដែលចាប់ខ្លួន មានដូចជា៖
១. ឈ្មោះ ក្លូអេ យេនរ៉ុង ភេទស្រី ជនជាតិ ចិនតៃវ៉ាន់ កាន់ប៉ាស្ព័រអាមេរិក
២. ឈ្មោះ ផេង ប្រាសិទ្ធសិទ្ធ (ខ្មែរអាមេរិក)
៣. ឈ្មោះ អ៊ិន ចាន់ធី (ខ្មែរអាមេរិក)
៤. ឈ្មោះ សាវី សាវុធ (ខ្មែរអាមេរិក)
៥. ឈ្មោះ សំ ដេវីដ (ខ្មែរអាមេរិក)
៦. ឈ្មោះ រឹម សុផល (ខ្មែរអាមេរិក)
៧. ឈ្មោះ ហ្វ្រូស សារ៉ាត់ សៀន (ខ្មែរអាមេរិក)។
៨. ឈ្មោះ ស៊ឹម សឿន ហៅអាក្លូ
៩. ឈ្មោះ ឆេន យូសេង
១០. ឈ្មោះ អាលសាំម៉ារី សាបាហាម៉ាដ (ជនជាតិតួកគី)
១១. ឈ្មោះ ចិន សិនហាន (ឧក្រិដ្ឋជនមេក្លោងគ្រឿងញៀនដែលក្រុមប្រដាប់អាវុធរំដោះកាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣។

សូមរម្លឹកថា មនុស្សមួយក្រុម ប្រដាប់ដោយអាវុធគ្រប់ដៃ បានធ្វើសកម្មភាពរំដោះអ្នក ទោស ជាឧក្រិដ្ឋជនជួញដូរគ្រឿងញៀន ដែលតុលាការ ផ្ដន្ទាទោសជាង ៥០ ឆ្នាំ ខណៈដែលមន្ដ្រីពន្ធនាគារ បញ្ជូនទៅពេទ្យធ្មេញ មួយកន្លែង។ ករណីនេះ កើតឡើង កាលពីព្រឹកថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣ ចំណុចគ្លីនិកធ្មេញជុំចិន្តា ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។

មុនពេលកើតហេតុ មន្ដ្រីពន្ធនាគារ ចំនួន៤នាក់ បានបញ្ជូនពិរុទ្ធជនជនជាតិចិន ទៅគ្លីនិកធ្មេញ លុះពេលកំពុងអង្គុយចាំពេទ្យធ្វើធ្មេញ ស្រាប់តែមានជនមិនស្គាល់មុខ ៥នាក់ មានពាក់ស្រោមមុខ ស្រោមដៃ និងប្រដាប់ដោយអាវុធបានភ្ជង់មន្ដ្រីពន្ធនាគារ ហើយរំដោះអ្នកទោសចេញទៅបាត់។ ពេលធ្វើសកម្មភាពនោះ ក្រុមខ្មាន់កាំភ្លើង បានយកខ្សែរូតចងរឹតដៃមន្ដ្រីពន្ធនាគារ ចំនួន ៤ នាក់ថែមទៀត។ រួចនាំមន្ត្រីពន្ធនាគារ ចូលទៅក្នុងបន្ទប់គ្លីនិក ។

ក្រោយរំដោះក្រុមខ្មាន់កាំភ្លើង បានឡើងជិះរថយន្ដមួយគ្រឿង ម៉ាក Lexus 330 ពណ៌ផ្សែងបារី ពាក់ស្លាកកលេខ ភ្នំពេញ 2AA-4315 គេចខ្លួនបាត់ស្រមោល។ រំលងបានប៉ុន្មានម៉ោងក្រោយ រថយន្ដដែលជិះធ្វើសកម្មភាពនោះ ត្រូវបានគេប្រទះ ឃើញយកទៅផ្លុងចោល។ ក្នុងនោះ សមត្ថកិច្ចជំនាញ ប្រទះឃើញ កាំភ្លើងខ្លីចំនួន ៥ ដើម និងសម្ភារមួយចំនួនទៀត៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី