ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រៀមប្រារព្ធពិធីបញ្ចុះបឋមសិលា កសាងកុដិ និងដង្ហែអង្គផ្កាប្រាក់សាមគ្គី នៅវត្តទឹកជុំ

រដ្ឋបាលខេត្តកំពង់ឆ្នាំង ត្រៀមប្រារព្ធពិធីបញ្ចុះបឋមសិលា កសាងកុដិ និងដង្ហែអង្គផ្កាប្រាក់សាមគ្គី នៅវត្តទឹកជុំ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពង់ឆ្នាំងៈ ពិធីបុណ្យបញ្ចុះបឋមសិលាកសាងកុដិ និងដង្ហែ អង្គផ្កាប្រាក់សាមគ្គី ប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា នៅវត្តវារីផាសុខារាម ហៅវត្តទឹកជុំ ស្ថិតក្នុងភូមិទឹកជុំ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដើម្បីប្រមូលបច្ច័យកសាង សមិទ្ធផលនានា នៅក្នុងវត្តនេះ រដ្ឋបាលខេត្តកំពង់ឆ្នាំង គ្រោងនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខ ។

ការសម្រេចអនុវត្តតាមការគ្រោងទុកនេះ បន្ទាប់ពីលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅរសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ បានចុះពិនិត្យមើលទីតាំង ដើម្បីត្រៀមរៀបចំប្រារព្ធពិធីនេះ។

លោក ស៊ុន សុវណ្ណារិទ្ធិ បានមានប្រសាសន៍ផ្តាំផ្ញើ ដល់អង្គភាពពាក់ព័ន្ធ និង ប្រគេនព្រះចៅអធិការវត្ត និងអាជ្ញាធរមូលដ្ឋានពាក់ព័ន្ធ ធ្វើយ៉ាងណា ត្រូវរៀបចំបរិស្ថាន សោភ័ណភាព តាមដងផ្លូវ ក្នុងបរិវេណវត្ត ឱ្យបានល្អ។ អនុគណៈកម្មការសមាសភាព និងរៀបចំត្រូវរៀបចំកម្មវិធីឱ្យតាមលំដាប់លំដោយ នៃប្រពៃណី ព្រះពុទ្ធសាសនា។ ជាពិសេស សមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ត្រូវរៀបចំសន្តិសុខ សណ្តាប់ធ្នាប់ ឱ្យបានល្អ តាំងពីពេលចាប់ផ្តើម រហូតដល់ចប់ពិធីបុណ្យ ឱ្យប្រព្រឹត្តទៅដោយរលូន៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី