ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

បទល្មើសនេសាទប្រើឧបករណ៍ហាមឃាតនៅបឹងទន្លេសាប ក្នុងស្រុកកណ្ដៀង​ ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះបង្រ្កាប​

បទល្មើសនេសាទប្រើឧបករណ៍ហាមឃាតនៅបឹងទន្លេសាប ក្នុងស្រុកកណ្ដៀង​ ត្រូវ​សមត្ថកិច្ច​ជំនាញ​ចុះបង្រ្កាប​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ពោធិ៍សាត់៖​ កម្លាំងសមត្ថកិច្ចថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅថ្ងៃចន្ទ៥កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស២៥៦៧ ត្រូវនឹងថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣នេះ​ បានបន្តចុះប្រតិបត្តិការត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទខុសច្បាប់ ក្នុងបឹងទន្លេសាប នៅស្រុកកណ្ដៀង ដោយប្រើប្រាស់មធ្យោបាយធ្វើដំណើរកាណូតចំនួន ០៦គ្រឿង កម្លាំងសរុប ២៦នាក់​ ជាក់ស្ដែង​ដកហូត​ និងរឹបអូសបាន​វត្ថុតាង​ជា​បទល្មើស​នេសាទ​ខុសច្បាប់​ជាច្រើន​។

ជាក់ស្ដែង​កម្លាំងសមត្ថកិច្ចផ្នែករដ្ឋបាលជលផលក្រគរ ដឹកនាំដោយលោក ភុន សុវណ្ណា នាយផ្នែក នៃមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តពោធិ៍សាត់ រួមមានសង្កាត់រដ្ឋបាលជលផល កណ្ដៀង សហការជាមួយ កម្លាំងគណៈបញ្ជា ការឯកភាពរដ្ឋបាលស្រុកកណ្ដៀង ដឹកនាំដោយលោក អ៊ន សុផល្លា អភិបាលរងស្រុក ដោយមានការចូលរួម កងរាជអាវុធហត្ថស្រុក នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត យោធាខេត្ត និងក្រុមការងារថ្នាក់ជាតិបង្ក្រាបបទល្មើសនេសាទប្រចាំការកន្លែងអភិរក្សជលផលជ្រោយស្តី លោកវរសេនីយ៍ឯក ជា សោភ័ណ តំណាងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងលោកវរសេនីយ៍ទោ នួន សាវឿន តំណាងអគ្គស្នងការនគរបាលជាតិ អធិការដ្ឋានរដ្ឋបាលជលផលខាងត្បូង បានចេញប្រតិបត្តិការត្រួតពិនិត្យទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នៅចំណុចចុងស្ទឹង និងចំណុចព្រែកកំពង់គុជ ឃុំរាំងទិល ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

លោកវរសេនីយ៍ឯក​ សៀន​ វិរៈ នាយការិយាល័យនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះបានរុះរើ និងបំផ្លាញចោលចំនួន ០១ករណី វត្ថុតាងរួមមាន៖ របាំងសាច់អួនក្រឡាល្អិតចំនួន២០ខ្សែ ប្រវែង ៣៨០០ម៉ែត្រ, ក្បាលបរចំនួន ១៧គ្រឿង, លូកងស្បៃមុងចំនួន ៣២មាត់, បង្គោលចំនួន ៧៥០ដើម, បានចាក់លែងកូនត្រីចំរុះទម្ងន់ ៥៥គីឡូក្រាម ចូលក្នុងទឹកទន្លេវិញ​៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី