ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

រឿងជនត្រូវចោទ គឺ អ្នកឧកញ៉ា ហ៊ី គឹមហុង ប្រកាសសុំទោសលោកស្នងការខេត្តកំពត ជាសាធារណៈ តែលោកស្នងការអោយដោះស្រាយជាមួយប្រជាពលរដ្ឋរងគ្រោះចុះ !

រឿងជនត្រូវចោទ គឺ អ្នកឧកញ៉ា ហ៊ី គឹមហុង ប្រកាសសុំទោសលោកស្នងការខេត្តកំពត ជាសាធារណៈ តែលោកស្នងការអោយដោះស្រាយជាមួយប្រជាពលរដ្ឋរងគ្រោះចុះ !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ គេពិតជាដឹងថា, ថ្មីៗនេះ ជនត្រូវចោទ អ្នកឧកញ៉ា ហ៊ី គឹមហុង ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក និងអង្គរក្ស ចំនួន៥នាក់ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនបណ្ដោះអាសន្នដាក់ពន្ធនាគារ PJ ។ ឥឡូវដូចជាបាក់ស្លាប ពីចរិតក្អេងក្អាង អំនួត ទាំងខ្លួនមានគំនិតទុច្ចរិត បោកប្រាស់ប្រជាពលរដ្ឋ រាប់រយនាក់ យកប្រាក់រាប់លានដុល្លារ ពីមុន គឺ ខ្លាំងទេមែន ។ ឥឡូវពី«ក្រអឺត» មក«សុំទោស» ស្នងការប៉ូលិសខេត្តកំពត ទាំងមិនស្គាល់ឈ្មោះមេប៉ូលិស ច្បាស់នៅឡើយ ? ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក របស់អ្នកឧកញ៉ា ហ៊ី គឹមហុង ដែលកំពុងជាប់ឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្ន បានចេញលិខិតលេខ ៤៦៦/២០២៣ កពម ចុះថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ប្រកាសសុំទោសលោកស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពត ជាសាធារណៈ ។

ប្រការគួរឲ្យសោកស្ដាយ និងហួសចិត្តនោះ គឺក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក របស់អ្នកឧកញ៉ា ហ៊ី គឹមហុង បែរជាបានសរសេរឈ្មោះលោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មានការខុសឆ្គងសឹងមិនគួរឲ្យជឿថា «ម៉ៅ មធុរិទ្ធ» ទៅវិញ (Sic!) ។

សូមបញ្ជាក់ : ខ្លួនជាម្ចាស់ ក្រុមហ៊ុនពិភពដីមាស អ៊ិនវេសម៉ិន ឯ.ក ទាំងមូល ត្រូវសិក្សាពីលិខិតបែបបទរដ្ឋបាល ឲ្យបានត្រឹមត្រូវផង ? ប៉ុន្តែ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត មិនមានគំនិតគុំគួន ខឹងសម្បារ នោះឡើយ លោកទទួលយកនូវការសុំទោសជាសាធារណៈនេះ។ ប៉ុន្តែលោកស្នងការ តម្រូវឲ្យជនត្រូវចោទ អ្នកឧកញ៉ា ហ៊ី គឹមហុង ដោះស្រាយជាមួយប្រជាពលរដ្ឋរងគ្រោះទៅតាមផ្លូវច្បាប់ចុះ។ ពីព្រោះថាការសុំទោសនេះ មិនមែនជារឿងបញ្ចប់ ចំពោះពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋទៅលើ ជនត្រូវចោទ អ្នកឧកញ៉ា ហ៊ី គឹមហុង នោះឡើយ។

នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបញ្ជាក់ឆ្លើយតបទៅកាន់ ជនត្រូវចោទ អ្នកឧកញ៉ា ហ៊ី គឹមហុង យ៉ាងដូច្នេះថា, (ខ្ញុំទទួលនូវការសុំទោសរបស់ក្រុមហ៊ុនពិភពដីមាស ហើយខ្ញុំក៏មិនដែលមានការគុំគួនអ្វីជាមួយក្រុមហ៊ុននោះដែរ ខ្ញុំគ្រាន់តែអនុវត្តទៅតាមតួនាទីភារៈកិច្ចនិងរកយុត្តិធម៌ជូនប្រជាពលរដ្ឋតែប៉ុណ្ណោះ ។ ជាចុងក្រោយសូមក្រុមហ៊ុនរកដំណោះស្រាយជូនប្រជាពលរដ្ឋដែលកំពុងមានបញ្ហាជាមួយធនាគារអោយបានឆាប់ មិនមែនខ្ញុំទទួលនូវការសុំទោសហើយនីតិវិធីទៅតុលាការត្រូវបានបញ្ចប់នោះទេ ដរាបណាប្រជាពលរដ្ឋមិនទាន់មានដំណោះស្រាយពីក្រុមហ៊ុន នីតិវិធីនូវតែបន្ត )។

សូមរម្លឹកថា ,គិតត្រឹមថ្ងៃទី ០៩ ខែសីហា​ ឆ្នាំ២០២៣​ ប្រជាពលរដ្ឋ​ នៅខេត្តកំពតបានប្ដឹងមកក្រុមហ៊ុន​ពិភពដីមាស​​ មានចំនួន ១.១០៥ បណ្ដឹង​ ខាតបង់ទឹកប្រាក់ចំនួន ២១,០៧៨,៩៦០ ដុល្លារ​ ( ម្ភៃមួយលានប្រាំពីរមុឺនប្រាំបីពាន់ប្រាំបួនរយហុកសិបដុល្លារ) ។

ទឹកប្រាក់ដ៏ច្រើនៗ តើជនត្រូវចោទ កំពុងជាប់ឃុំនៅពន្ធនាគារ PJ មានលទ្ធភាពដោះស្រាយជូនប្រជាពលរដ្ឋរងគ្រោះបានទេ ? បើគ្រាន់តែប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ រងគ្រោះ អស់លុយរាប់លានដុល្លារ រាប់រយគ្រួសារដែលចាញ់បោកឧកញ៉ានេះ នៅតែពុំមានលទ្ធភាពដោះស្រាយ ចុះទម្រាំទឹកប្រាក់ជាង ២១ លានដុល្លារទៀតនោះ ប្រាកដជា យកគុកធ្វើជាដំណេកហើយ ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី