ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឆ្មក់​បង្រ្កាប​ហាង​កាហ្វេ​៥ទីតាំង​​បង្កប់​សេវា​ផ្លូវ​ភេទ នៅ​​ផ្លូវ​លេខ៥៩៨​ ក្នុងសង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួល​គោក

ឆ្មក់​បង្រ្កាប​ហាង​កាហ្វេ​៥ទីតាំង​​បង្កប់​សេវា​ផ្លូវ​ភេទ នៅ​​ផ្លូវ​លេខ៥៩៨​ ក្នុងសង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួល​គោក
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​នៃ​អគ្គស្នងការ​នគរបាលជាតិ​ បានឆ្មក់​បង្រ្កាប​ទីតាំង​ហាង​កាហ្វេ​ចំនួន​៥កន្លែង​ជាប់​ៗគ្នាដែលបង្កប់​សេវា​ផ្លូវ​ភេទ​ ដោយ​ធ្វើ​ការ​ឃាត់​ខ្លួន​​បុរស​ស្ត្រី៤នាក់ដែល​ជា​ម្ចាស់​ទីតាំង​ និង​រំដោះ​នារី​រងគ្រោះ​បានចំនួន១២នាក់​ ។ ប្រតិបត្តិការ​នេះ​បានធ្វើ​ឡេីង​នៅ​វេលា​ម៉ោង​៨និង៤០នាទីយប់​ថ្ងៃ​ទី​១៤ខែសីហា​ឆ្នាំ​២០២៣​ នៅ​ចំ​ណុច​ត្រឡោកបែក​ តាមបណ្ដោយ​ផ្លូវ​លេខ៥៩៨​ ក្នុងសង្កាត់​បឹងកក់​ទី​២​ ខណ្ឌ​ទួល​គោក​។

សមត្ថកិច្ច​បានធ្វេី​ការឃាត់ខ្លួន​មនុស្ស​ប្រុសស្រី​​ចំនួន​១៦នាក់​ក្នុង​នោះ​មាន​ម្ចាស់​ទីតាំង​ចំនួន​៤នាក់(ស្រី​៣នាក់) និង​១២នាក់​ទៀត​ជា​នារី​រងគ្រោះ​ រួម​ទាំង​វត្ថុ​តាង​ស្រោម​អនាម័យ​ប្រេីប្រាស់​រួច​មួយ​ចំនួន​ និង​មិន​ទាន់​ប្រេីប្រាស់​មួយ​ចំនួន​។

​តាម​សមត្ថកិច្ច​បានអោយ​ដឹង​ថា​ មុន​នឹង​កម្លាំង​សមត្ថកិច្ច​ធ្វើ​ការ​ចុះ​បង្ក្រាប​ទីតាំង​ខាង​លើ​ គឺ​ដោយ​មានការ​រាយការណ៍​ពី​បង​ប្អូន​ប្រជាពលរដ្ឋ​ថា ហាង​កាហ្វេ​ទាំង៥ទីតាំង​​ខាង​លើគឺបេីក​លក់ទាំង​យប់ទាំង​ថ្ងៃ​​​និងមាន​បង្កប់​សេវា​ផ្លូវ​ភេទ​ផង ធ្វើឱ្យកម្លាំង​ជំនាញ​ចុះធ្វើ​ការស៊ើប​អង្កេត​រហូតនៅ​យប់កេីតហេតុ​ កម្លាំង​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​នៃ​អគ្គស្នងការ​ដ្ឋាននគរបាលជាតិ​បាន​សហការ​ជាមួយ​អាជ្ញា​ធរ​និង​សមត្ថកិច្ច​​មូលដ្ឋាន​ចុះ​បង្ក្រាប​និង​ឆែក​ឆេរ​រក​ឃើញ​វត្ថុ​តាង​មាន​ស្រោម​អនាម័យ​ប្រេីប្រាស់​រួច​មួយ​ចំនួន​និង​មិន​ទាន់​ប្រេីប្រាស់​មួយ​ចំនួន ហើយបានរំដោះ​នារី​រងគ្រោះ​ចំនួន​១២នាក់​ព្រម​ធ្វើ​ការ​ឃាត់​ខ្លួន​ម្ចាស់​ទីតាំង​ចំនួន​៤នាក់​ក្នុង​នោះ​មាន​ស្ត្រី​ចំនួន​៣នាក់​​ ។

ក្រោយ​ពេល​កេីតហេតុ​ នារី​រងគ្រោះ​ទាំង១២នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​សង្គម​កិច្ច​ ចំណែក​ឯ​ម្ចាស់​ទីតាំង​ចំនួន​៤នាក់​រួម​ទាំង​វត្ថុ​តាំង​ត្រូវ​បាន​បញ្ជូន​ទៅ​នាយកដ្ឋាន​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​និង​ការ​ពារ​អនីតិជន​នៃ​អគ្គស្នងការ​ដ្ឋាននគរបាលជាតិ​ដេីម្បី​ចាត់ការ​បន្ត​តាម​នីតិ​វិធី​ រីឯ​ហាង​កាហ្វេ​ទាំង​ប្រាំ​ទីតាំង​ត្រូវ​បាន​ប៊្លុមបេបិទ​ជា​បណ្តោះអាសន្ន​៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី