ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល ទទួលបន្ទុកជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន

ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូល ទទួលបន្ទុកជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ ឯកឧត្តម កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ បានចេញលិខិតបង្គាប់ការមកឲ្
ឯកឧត្តម ជីវ កេង អនុប្រធានតុលាការកំពូលឲ្យទទួលបន្ទុកជាប្រធានស្ដីទីតុលាការកំពូលបណ្ដោះអាសន្ន រហូតមានការតែងតាំងជាផ្លូវការ។ នេះបើយោងតាមលិខិតបង្គាប់ការចុះថ្ងៃទី១៤ សីហា ឆ្នាំ២០២៣ របស់ក្រសួងយុត្តិធម៌ ។

សាមីខ្លួនត្រូវអនុវត្តតាមលិខិតបង្គាប់ការនេះ ឱ្យមានប្រសិទ្ធភាព។

សូមបញ្ជាក់ថា, ព្រះករុណា ព្រះបាទសម្ដេច ព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា បានចេញព្រះរាជក្រឹត្យដាក់ឲ្យឯកឧត្តម ឌិត មុន្ទី ប្រធានតុលាការកំពូល ចូលនិវត្តន៍ ជាមួយចៅក្រមតុលាការកំពូល ចំនួន២រូបទៀត គឺលោក សោម សិរិវឌ្ឍ និងលោក ទីណេង ចាប់ពីថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ តទៅ តាមសំណើរបស់សាមីខ្លួន។ នេះបើយោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣។

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ធ្លាប់ចេញព្រះរាជសារ ជូនឯកឧត្តម កើត រិទ្ធ សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម និងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌

ឯកឧត្តម ជាទីរាប់អានដ៏ខ្ពង់ខ្ពស់

ខ្ញុំបានទទួលលិខិតចុះថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ របស់ឯកឧត្តមកិត្តិនីតិ កោសលបណ្ឌិត ឌិត មុន្ទី ប្រធានតុលាការកំពូល ដែលបានទូលថ្វាយខ្ញុំ សុំចូលនិវត្តន៍ ដោយស្ម័គ្រចិត្តពីតួនាទីជាប្រធានតុលាការកំពូល ដោយសារតែមានវ័យកាន់តែច្រើន និងបញ្ហាសុខភាព ។

ខ្ញុំសូមជូនឯកឧត្តម ពិនិត្យ និងចាត់ការតាមនីតិវិធី ។

សូម ឯកឧត្តម ទទួលនូវសេចក្តីរាប់អានដ៏ខ្ពង់ខ្ពស់ អំពីខ្ញុំ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី