ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ប្តឹងម្ចាស់ហាង ហាង BACK STREET BAR ទៅលោកស្នងការរាជធានីភ្នំពេញ ពីការបង្កជាសំឡេងរំខានដល់ប្រជាពលរដ្ឋ

ប្តឹងម្ចាស់ហាង ហាង BACK STREET BAR ទៅលោកស្នងការរាជធានីភ្នំពេញ ពីការបង្កជាសំឡេងរំខានដល់ប្រជាពលរដ្ឋ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ ប្រជាពលរដ្ឋជាង១០គ្រួសារ បានប្តឹងម្ចាស់ហាង ហាង BACK STREET BAR ទៅលោកស្នងការរាជធានីភ្នំពេញ ។ ពាក្យបណ្ដឹងរបស់ប្រជាពលរដ្ឋបានបញ្ជាក់ថា , យើងខ្ញុំជាប្រជាពលរដ្ឋរស់នៅតំបន់ជុំវិញហាង BACK STREET BAR ដែលមានទីតាំងស្ថិតនៅក្នុង សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ សុំប្ដឹងម្ចាស់ហាង BACK STREET_BAR ដែលមានទីតាំងស្ថិតនៅផ្ទះលេខ ១៤បេ ផ្លូវលេខ ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពីការបង្កជាសំលេងរំខានដល់ប្រជាពលរដ្ឋ។

ពួកគាត់បានបញ្ជាក់នៅក្នុងពាក្យបណ្ដឹងទៀតថា, យើងខ្ញុំ សូមជម្រាបជូន លោកស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាជ្រាបថា៖ ហាងឈ្មោះ BACK STREET BAR មានទីតាំងស្ថិតនៅផ្ទះលេខ ១៤បេ ផ្លូវលេខ ៣០៨ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបង្កជាការរំខានយ៉ាងខ្លាំងដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយបាន បង្កជាសំលេងរំខានយ៉ាងកងរំពងជារៀងរាល់យប់ដូចជា ច្រៀងរាំ ចាក់ភ្លេងហ៊ោកញ្ជ្រៀវខ្លាំងៗ លាន់លឺបែប អនាធិបតេយ្យ មានយប់ខ្លះរហូតដល់ម៉ោង ៤ ម៉ោង៥ ទាបភ្លឺទៀតផង។ បើទោះបីយើងខ្ញុំប្រជាពលរដ្ឋក្នុងមូលដ្ឋាន និងមេភូមិ បានប្រាប់ជា រឿយៗ ទៅម្ចាស់ហាងឈ្មោះ BACK STREET BAR ដើម្បីកុំឲ្យបង្កការរំខានយ៉ាងណាក៏ ដោយ ក៏ម្ចាស់ហាងឈ្មោះ BACK STREET BAR នៅតែផ្ដើនដដែល។

ហេតុនេះ បានធ្វើឲ្យប្រជាពលរដ្ឋទាំងអស់ដែលរស់នៅក្នុងមូលដ្ឋាននេះ មានការមិនពេញចិត្ត យ៉ាងខ្លាំង ចំពោះហាងឈ្មោះ BACK STREET BAR ដែលមិនព្រមគោរពសិទ្ធិអ្នកជិតខាង ដោយការបង្កជាសំលេងរំខានបែប នេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ការសម្រាករៀងរាល់យប់របស់យើងខ្ញុំ ដែលជាប្រជាពលរដ្ឋរស់នៅជុំវិញ តំបន់នោះ និង សំណូមពរ មេត្តាចាត់វិធានការតាមផ្លូវច្បាប់ទៅលើ ម្ចាស់ហាង BACK STREET BAR ដើម្បីបញ្ឈប់ ការបង្កជាសំលេងរំខានតទៅទៀត។

អាស្រ័យដូចបានជម្រាបជូនខាងលើ សូម លោកស្នងការនគរបាលរាជធានីភ្នំពេញ មេត្តាពិនិត្យ និងសម្រេចតាមការស្នើសុំខាងលើដោយក្ដីអនុគ្រោះ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី