ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

កុំភ័យ ការបើកទ្វាទឹកពីទំនប់វារីអគ្គិសនីកំចាយ ពុំប៉ះពាល់ដល់សកម្មភាពទេសចរណ៍ និងពលរដ្ឋនៅជិតនោះទេ

កុំភ័យ ការបើកទ្វាទឹកពីទំនប់វារីអគ្គិសនីកំចាយ ពុំប៉ះពាល់ដល់សកម្មភាពទេសចរណ៍ និងពលរដ្ឋនៅជិតនោះទេ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កំពត៖ អ្នកប្រកបអាជីវកម្ម ពាក់ព័ន្ធនឹងវិស័យទេសចរណ៍ តាមដងព្រែកនិងមន្ត្រីជំនាញ បានបញ្ជាក់ថាៈ បញ្ហាអាកាសធាតុ និងការបើកទ្វារបង្ហូរទឹក ពីទំនប់វារីអគ្គិសនីកំចាយ មិនបានប៉ះពាល់ដល់ទេសចរ​ដែលមកលេងកម្សាន្ត ខេត្តកំពតទេ។

ផ្ទុយទៅវិញ បរិមាណភ្ញៀវ ហាក់មានការកើនឡើង ជាងសប្តាហ៍មុនៗនារីបុគ្គលិកបម្រើការងារ នៅរមណីយដ្ឋានដូងទេរ បានប្រាប់ឱ្យដឹងថាៈ ជាងមួយសប្តាហ៍នេះ ភ្ញៀវបានមកលេងកម្សាន្ត នៅដូងទេរច្រើន ទោះបីមានភ្លៀងធ្លាក់ញឹកញយក្តី។ ឯការបង្ហូរទឹកចេញពីទំបន់វារីអគ្គិសនីកំចាយ រហូតមកដល់រសៀលថ្ងៃទី២៧ ខែកក្កដានេះ ក៏មិនបានប៉ះពាល់ ដល់បណ្តាកន្លែងកម្សាន្ត ក្បែរដងព្រែកដែរ។

អ្នកបម្រើការងារដដែល បានបន្តថាៈ ម្ចាស់រមណីយដ្ឋាន បានប្រាប់ដល់ភ្ញៀវ កុំឱ្យមានការព្រួបារម្ភ ព្រោះអាជ្ញាធរ និងមន្ត្រីជំនាញពាក់ព័ន្ធ ពិសេសបុគ្គលិកបម្រើការតាមតំបន់កម្សាន្ត តែងយកចិត្តទុកដាក់ខ្ពស់ លើកិច្ចការពារសុវត្ថិភាព។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានបញ្ជាក់ថាៈ ប៉ុន្មានថ្ងៃកន្លងមកនេះ នៅទូទាំងខេត្តកំពត មានភ្លៀងធ្លាក់ច្រើន ពោលគឺ តាំងពីមុនថ្ងៃបោះឆ្នោតម្ល៉េះ ប៉ុន្តែសកម្មភាពទេសចរណ៍ មានភាពល្អប្រសើរ។

លោកប្រធានមន្ទីរ បានបន្តថាៈ នាសប្តាហ៍កន្លងទៅ ទេសចរជាតិ និងបរទេស មានប្រមាណជាង ៣ ម៉ឺននាក់ ខណៈដែលសប្តាហ៍មុនៗ ភ្ញៀវមានត្រឹមតែជាង ២ ម៉ឺននាក់ប៉ុណ្ណោះ។ ដូច្នេះកត្តាអាកាសធាតុ ពុំបានធ្វើឱ្យប៉ះពាល់ ដល់វិស័យទេសចរណ៍នៅខេត្តកំពតទេ។

លោក សយ ស៊ីណុល បានបញ្ជាក់ទៀតថាៈ ចំពោះការបើកទឹកបង្ហូរចេញពីទំនប់វារីអគ្គិសនីកំចាយ គឺជារឿងធម្មតា និងតែងកើតមានរៀងរាល់ឆ្នាំ ក្នុងរដូវវស្សា។ ការបើកបង្ហូរទឹកឆ្នាំនេះ មានទំហំតិចតួច មិនប៉ះពាល់ដល់ប្រជាពលរដ្ឋ និងអ្នកផ្តល់សេវាទេសចរណ៍
នៅតាមដងព្រែកកំពតទេ។

សូមរំលឹកថា កាលពីព្រឹកថ្ងៃទី២៦ ខែកក្កដាឆ្នាំ២០២៣អ្នកបច្ចេកទេសរបស់ក្រុមហ៊ុនស៊ីណូហាយ បានបើកទ្វារទឹក ១ ក្នុងចំណោមទ្វារទាំង ៥​ ដោយលើកកម្ពស់ ២ ម៉ែត្រពីបាតទំនប់ ខណ:ទឹកឡើងដល់កម្រិត ១៤៨,២៦ ម៉ែត្រ ជាមួយនឹងលម្ហូរចូលមានចំណុះ ៤៣៧,៤៣ ម៉ែត្រត្រីគុណ ក្នុង១វិនាទី។ រហូតមកដល់ម៉ោង ៣ េសៀលថ្ងៃទី២៧ខែកក្កដានេះ ក្រុមការងារបានទម្លាក់ទ្វារទឹកចុះ នៅត្រឹមកម្ពស់ ០,៥០ ម៉ែត្រ ពីបាតទំនប់ដោយកម្រិតទឹកបានធ្លាក់ចុះនៅត្រឹម ១៤៨,២០ ម៉ែត្រ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី