ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ចៅអធិការវត្តអញ្ចាញ ឃុំឬស្សីក្រោកស្រុកមង្គលបូរី ចាស់សឹកទៅធ្វើជាមន្ត្រីនគរបាល ទើបតែងតាំងចៅអធិការថ្មីដឹកនាំវត្តបន្ត

ចៅអធិការវត្តអញ្ចាញ ឃុំឬស្សីក្រោកស្រុកមង្គលបូរី ចាស់សឹកទៅធ្វើជាមន្ត្រីនគរបាល ទើបតែងតាំងចៅអធិការថ្មីដឹកនាំវត្តបន្ត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

បន្ទាយមានជ័យ៖ ចៅអធិកាវត្តទក្ខិណគង្គារាម ហៅ វត្តអញ្ចាញ ឃុំឬស្សីក្រោក ស្រុកមង្គលបូរី បានសឹក​ និងក្រោយ​ពីប្រឡងជាប់ក្របខ័ណ្ឌនគរបាលជាតិ ទើបគណ:សង្ឃ​ និងមន្ទីរ​ធម្មការនិងកិច្ចការសាសនា ខេត្ត បានសម្រេចតែងតាំងចៅអធិការ គ្រូសូត្រស្តាំ គ្រូសូត្រ​ឆ្វេងថ្មីនៃវត្តនេះឡើងវិញ។

មន្ត្រីសង្ឃសាលាគណស្រុក និងខេត្តបានអានប្រកាសតែងតាំងព្រះគ្រូចៅអធិការថ្មីនាម ជោតិរក្ខិតោ ផាត សំភុត ព្រះជន្ម២៤ វស្សា ជំនួសចៅ​អធិការចាស់នាម សុខ សាម៉ាន ដែលប្រឡងជាប់ក្របខ័ណ្ឌជាមន្ត្រី​នគរបាលជាតិហើយបានសឹក។ក៏តែងតាំងគ្រូ​សូត្រ​ស្តាំ​​ព្រះនាម ឡោម ឡេត និងគ្រូសូត្រឆ្វេងព្រះនាម ពីង គឹមម៉ាប់ ។

ពិធីបានប្រព្រឹត្តិទៅកាលពីព្រឹកថ្ងៃ ទី២៧ ខែកក្កដា ឆ្នាំ២០២៣ មានការនិមន្តជាព្រះអធិបតីព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្ត លោក លី សារី អភិបាលរងខេត្ត តំណាងអភិបាល​ខេត្តបន្ទាយមានជ័យ និងលោក បៀវ ថាន ប្រធានមន្ទីរធម្មការ​និងសាសនាខេត្ត៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី