ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនានៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ

អាជ្ញាធរជាតិអប្សរា កំពុងរៀបចំវង់ទស្សនានៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

សៀមរាប៖ក្រុមការងារនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ នៃអាជ្ញាធរជាតិអប្សរា នៅថ្ងៃទី ១៩ កក្កដា ២០២៣នេះកំពុងរៀបចំវង់ទស្សនាបន្ថែមទៀត នៅក្រុងអង្គរធំ ក្នុងន័យសម្រួលការទស្សនារបស់ភ្ញៀវទេសចរឱ្យកាន់តែល្អប្រសើរ។

កញ្ញា ឡាយ ស្រីពេញ បុគ្គលិកនៃនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍ និងវប្បធម៌ និងជាក្រុមការងាររៀបចំវង់ទស្សនាឱ្យដឹងថា នេះជាខ្សែទស្សនាទី៣ ក្នុងក្រុងអង្គរធំ ដែលចាប់ផ្តើមពីទីសក្ការៈព្រះអង្គងោក និងបញ្ចប់នៅប្រាសាទទេពប្រណម្យ។ កញ្ញាពន្យល់ថា នេះជាខ្សែទស្សនាភ្ជាប់ពីប្រាសាទបាយ័ន្តដែលភ្ញៀវទេសចរអាចចូលទស្សនាចាប់ពីព្រះអង្គងោក រួចបន្តតាមផ្លូវថ្មបាយ ក្រៀមឆ្ពោះចូលតាមច្រកខាងមុខប្រាសាទបាភួន។ បន្ទាប់មកទេសចរអាចបន្តទស្សនាក្នុងព្រះបរម រាជវាំង នៃប្រាសាទភិមានអាកាស ទស្សនាស្រះស្រីស្រះប្រុស ព្រះលានជល់ដំរី សេ្ដចគំលង់ ប្រាសាទបាលិល័យ និងបញ្ចប់ការទស្សនានៅ ប្រាសាទទេពប្រណម្យ។

តាមការបញ្ជាក់ពីកញ្ញា ឡាយ ស្រីពេញ កន្លងមកក្រុម ការងាររបស់ខ្លួនក៏បានរៀបចំវង់ទស្សនារួចហើយនៅក្នុងប្រាសាទបាយ័ន្ត ដែលបង្កើតជា៣ជម្រើសដល់ទេសចរ គឺមានខ្សែទស្សនាវែង ខ្សែទស្សនាមធ្យមនិងខ្សែទស្សនាខ្លី ដែលចំណុចចាប់ផ្តើមនៅច្រកខាងកើត និងបញ្ចប់នៅច្រកខាងជើង។ ចំណែកវង់ឬខ្សែទស្សនាទី២ នៅកំពែងក្រុងអង្គរធំ ដែលចាប់ផ្តើមពីខ្លោងទ្វារទន្លេអុំ បន្តទៅរន្ធត្រដេវបឹងធំ ប្រាសាទជ្រុងនិរតី ខ្លោងទ្វារតាកាវ និងបញ្ចប់ការទស្សនានៅប្រាសាទតុបខាងលិច។

ក្រុមការងាររៀបចំខ្សែទស្សនាតាមប្រាសាទ កញ្ញា ឡាយ ស្រីពេញបញ្ជាក់ថាការរៀបចំនេះមានសារសំខាន់ណាស់ ក្នុងន័យលើកតម្លៃប្រាសាទ,ពន្យារពេលការទស្សនារបស់ភ្ញៀវ ការគ្រប់គ្រងលំហូរភ្ញៀវកុំឱ្យមានការកកស្ទះ សុវត្ថិភាពទេសចរនិងប្រាសាទ និងផ្តល់បទពិសោធន៍ល្អៗដល់ទេសចរក៏ដូចជាការបកស្រាយប្រវត្តិប្រាសាទបាន ទូលំទូលាយជាដើម។ ដើម្បីជោគជ័យខ្សែទស្សនាខាង លើនេះ ក្រុមការងារអាជ្ញាធរជាតិអប្សរា ស្នើឱ្យទេសចរទាំងអស់ចូលទស្សនាប្រាសាទតាមស្លាកសញ្ញាដែលបានរៀបចំ គោរពតាមការណែនាំរបស់ភ្នាក់ងារទេសចរណ៍ និងគោរពតាមក្រមប្រតិបត្តិអង្គរជាដើម៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី