ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ករណីឪពុកបង្កផ្ទុះកាំភ្លើង បណ្ដាឱ្យកូនស្រីស្លាប់ ប្រពន្ធខឹងកាប់ក្បាលប្តី ឱ្យរបួសធ្ងន់នគរបាលខេត្តព្រះវិហារ កំពុងបន្តនីតិវិធីបញ្ជូនទៅតុលាការ

ករណីឪពុកបង្កផ្ទុះកាំភ្លើង បណ្ដាឱ្យកូនស្រីស្លាប់ ប្រពន្ធខឹងកាប់ក្បាលប្តី ឱ្យរបួសធ្ងន់នគរបាលខេត្តព្រះវិហារ កំពុងបន្តនីតិវិធីបញ្ជូនទៅតុលាការ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ព្រះវិហារ៖ សមត្ថកិច្ចជំនាញ កំពុងបន្តនីតិវិធី លើគ្រួសារមួយ ដោយបុរសម្នាក់ ស្រវឹងស្រា បានយកកាំភ្លើងកែច្នៃ មកលេង បណ្តាលឱ្យផ្ទុះចំកូនស្រីស្លាប់ភ្លាមៗ។ ចំណែកប្រពន្ធ ទប់កំហឹងមិនបាន ទាញកាំបិតកាប់ក្បាលប្តី ឱ្យរងរបួសធ្ងន់។ ហេតុការណ៍នេះ បានកើតឡើង នៅខ្ទមចម្ការជាំតាមិង ខាងលិចភូមិស្ទឹង ឃុំរអាង ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីរសៀលថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣។

មន្ត្រីនគរបាលខេត្ត បានឱ្យដឹងថាៈ ជនបង្កឈ្មោះ រិន គង់ អាយុ ៣៦ ឆ្នាំ ត្រូវជាឪពុកបង្កើតក្មេងស្រីរងគ្រោះនៅភូមិដា ឃុំចម្រើន ស្រុកសង្គមថ្មី។ ក្មេងស្រីដែលស្លាប់ឈ្មោះ រិន ខាត់ណា អាយុ ១២ ឆ្នាំជាសិស្ស ។ មុនកើតហេតុ ជនសង្ស័យស្រវឹងស្រាបានយកកាំភ្លើងកែច្នៃមកលេងបណ្តាលឱ្យផ្ទុះត្រូវចំជនរងគ្រោះជាកូនស្រីស្លាប់តែម្តង។

ក្រោយហេតុការណ៍កើតឡើង ស្រ្តីឈ្មោះ ព្រេជ សុភាព ជាប្រពន្ធដោយទប់កំហឹងមិនបាន ក៏ទាញកាំបិតកាប់ក្បាលឈ្មោះ រិន គង់ ជាប្ដីរបស់ខ្លួនចំនួន៣កាំបិត ឱ្យរងរបួសធ្ងន់។ បន្ទាប់មកកម្លាំងសមត្ថកិច្ច បានចុះទៅដល់បាននាំជនបង្កទៅមន្ទីរពេទ្យបង្អែក១៦មករា ខេត្តព្រះវិហារ ដើម្បីសង្គ្រោះនិងនាំស្ត្រីដៃដល់យកមកសាកសួរ។ រីឯសពត្រូវបានក្រុមគ្រួសារសាច់ញាតិ រៀបចំធ្វើបុណ្យ។ ករណីគ្រួសារ គួរឱ្យសោកសង្រេង មួយនេះ ផ្នែកជំនាញ កំពុងបន្តនីតិវិធី៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី