ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ស្ថាប័នអនុវត្តច្បាប់បាននឹងកំពុងអនុវត្តច្បាប់ទៅលើជនដែលល្មើសច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត

រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌៖ ស្ថាប័នអនុវត្តច្បាប់បាននឹងកំពុងអនុវត្តច្បាប់ទៅលើជនដែលល្មើសច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

 

ភ្នំពេញ៖រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក គឹម សន្តិភាព បានបញ្ជាក់ថា យោងតាម​មាត្រា១៤២ ថ្មី នៃច្បាប់ស្តីពីវិសោធនកម្មច្បាប់បោះឆ្នោត ដែលចូលជាធរមាន ចាប់តាំងពីថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ ការញុះញង់ អុកលុក ឬរារាំងប្រជាពលរដ្ឋមិនឱ្យទៅបោះឆ្នោត ឬឱ្យគូសបំផ្លាញសន្លឹកឆ្នោត គឺជាអំពើល្មើសច្បាប់។

លោក គឹម សន្តិភាព បានបញ្ជាក់នៅលើបណ្ដាញសង្គមតេឡេក្រាមរបស់លោកនៅថ្ងៃទី១៨ ខែកក្កដាថា អំពើល្មើសខាងលើនេះ ត្រូវប្រឈម​នឹងការផ្តន្ទាទោសដោយស្ថាប័នមានសមត្ថកិច្ច៖

១.ស្ថាប័នគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត៖ សម្រេចអំពីការពិន័យ និងដកហូតសិទ្ធិបោះឆ្នោត និងសិទ្ធិឈរឈ្មោះអោយគេបោះឆ្នោត។

២.ស្ថាប័នតុលាការ៖ សម្រេចអំពីទោសព្រហ្មទណ្ឌ ទាំងទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ។

អ្នកនាំពាក្យក្រសួងយុត្តិធម៌បានបញ្ជាក់ទៀតថា “ស្ថាប័នអនុវត្តច្បាប់ បាននឹងកំពុងអនុវត្តច្បាប់ទៅលើជនដែលល្មើសច្បាប់ទាំងនេះហើយ!
សូមបងប្អូនប្រជាពលរដ្ឋ កុំចូលរួមអនុវត្តតាមផែនការខុសច្បាប់នេះ!”។

គួរកត់សម្គាល់ដែរថា អ្នកនាំពាក្យក្រសួងមហាផ្ទៃ នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh Newsកាលពីថ្ងៃទី ១៧ខែកក្កដា ថា យុទ្ធនាការជំរុញឱ្យប្រជាពលរដ្ឋគូសបំផ្លាញសន្លឹកឆ្នោតប្រឆាំងនឹងច្បាប់ គឺជាការចូលរួម​ជាមួយ​ផែនការផ្តួលរំលំរាជរដ្ឋាភិបាលដែលរៀបចំឡើងដោយទណ្ឌិត សម រង្ស៉ី ហើយត្រូវប្រឈមមុខនឹងការស៊ើបអង្កេតរបស់សមត្ថកិច្ច។ យុទ្ធនាការនេះ គឺមានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងគ្នាប្រទាក់ក្រឡាទាំងនៅក្រៅ និងក្នុងប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៉ី។

ការបញ្ជាក់នេះ បានធ្វើឡើងបន្ទាប់ពីគណបក្សភ្លើងទៀន បានចេញសេចក្តីថ្លែងការណ៍កាលពីថ្ងៃទី១៦ ខែកក្កដា ដោយបានអំពាវនាវ​ឱ្យមានការដោះលែងមន្ត្រីរបស់ខ្លួនចំនួនពីរនាក់ ដែលសមត្ថកិច្ចចាប់ខ្លួនកាលពីថ្ងៃទី១៤ ខែកក្កដា ពាក់ព័ន្ធនឹងការញុះញង់ឱ្យ​ប្រជាពលរដ្ឋ​ដែលមានឈ្មោះក្នុងបញ្ជី គូសបំផ្លាញសន្លឹកឆ្នោត។

នាយឧត្តមសេនីយ៍សន្តិបណ្ឌិត ខៀវ សុភ័គ បានបញ្ជាក់ប្រាប់ប្រភពដដែលថា ក្រោយពីផែនការទុច្ចរិតរបស់ក្រុម​ប្រឆាំងជ្រុល​និយម​ដឹកនាំដោយទណ្ឌិត សម រង្ស៉ី ត្រូវបានបរាជ័យជាបន្តបន្ទាប់ តាមរយៈចម្លើយសារភាពរបស់សមាជិកបក្សភ្លើងទៀន នៅយប់ថ្ងៃទី១៦ ខែកក្កដាវិធានការច្បាប់ម៉ឺងម៉ាត់បាននិងកំពុងអនុវត្តប្រឆាំងនឹងក្រុមបំផ្លាញប្រជាធិបតេយ្យដោយញុះញង់ប្រជាពលរដ្ឋឱ្យគូសសន្លឹកឆ្នោតចោល ហើយនេះជាការឃុបឃិតក្នុងផែនការឧបឃាតផ្តួលរំលំរាជរដ្ឋាភិបាល។

អ្នកនាំពាក្យក្រសួងមហាផ្ទៃបានបញ្ជាក់ថា ៖ «យុទ្ធនាការញុះញង់ឱ្យពលរដ្ឋគូសសន្លឹកឆ្នោតចោលនេះ មិនមែនធ្វើត្រឹមតែបុគ្គលប៉ុណ្ណោះទេ ប៉ុន្តែក៏មានអង្គការចាត់តាំងច្បាស់លាស់ ដែលមានទំនាក់ទំនងគ្នាប្រទាក់ក្រឡាទាំងនៅក្រៅ និងក្នុងប្រទេសដឹកនាំដោយទណ្ឌិត សម រង្ស៉ី។ ទណ្ឌិត សម រង្ស៉ី បានអះអាងថា អ្នកដែលទៅបោះឆ្នោត ហើយគូសសន្លឹកឆ្នោតចោល គឺគាំទ្រការអំពាវនាវរបស់ខ្លួន ហើយខ្លួនគេនឹងវិល​ត្រឡប់ចូលប្រទេសកម្ពុជាវិញ ដើម្បីដឹកនាំប្រជាពលរដ្ឋផ្តួលរំលំរដ្ឋាភិបាល និងបានអំពាវនាវឱ្យកងកម្លាំងប្រដាប់អាវុធបែរចុងកាណុង​ប្រឆាំងនឹងរដ្ឋាភិបាលស្របច្បាប់»។
ប្រភពដដែលបានបន្តថា នេះមិនមែនជាការគាំទ្រដំណើរការប្រជាធិបតេយ្យនៅកម្ពុជាឡើយ។

យោងតាមការស៊ើបអង្កេតរបស់កម្លាំងមានសមត្ថកិច្ច, ក្រុមក្បត់ជាតិដឹកនាំដោយទណ្ឌិត សម រង្ស៉ី បាននឹងកំពុងសហការជាមួយ មន្ត្រីនៃ​គណបក្សភ្លើងទៀនបង្កើតជាអង្គការចាត់តាំងខុសច្បាប់ធ្វើយុទ្ធនាការគូសបំផ្លាញសន្លឹកឆ្នោត ហើយដែលរហូតមកដល់ពេលនេះ សមត្ថកិច្ច​បានចាប់ឃាត់ខ្លួនជនល្មើសពីរនាក់ដើម្បីចាត់ការតាមនីតិវិធីច្បាប់។ ការគូសសន្លឹកឆ្នោតចោល គឺមានការពាក់ព័ន្ធនឹង​ផែនការ​ឧទ្ទាមកម្ម​របស់ក្រុមជនក្បត់ជាតិប្រឆាំងនឹងកម្ពុជា, សមត្ថកិច្ចនឹងធ្វើការស៊ើបអង្កេតរហូតដល់លើសន្លឹកឆ្នោត។ អ្នកទៅបោះឆ្នោត និងគូសសន្លឹក​ឆ្នោតចោលជាការចូលរួមបំផ្លាញលទ្ធិប្រជាធិបតេយ្យជាមួយក្រុមជនក្បត់ជាតិ និងចូលរួមគាំទ្រផែនការធ្វើឧបឃាត ផ្តួលរំលំរដ្ឋាភិបាល​ស្របច្បាប់៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី