ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឃុំខ្លួនព្រានព្រៃម្នាក់ពីបទប៉ុនប៉ងឃាតកម្ម,ប្រើប្រាស់និងរក្សាអាវុធដោយខុសច្បាប់និងបំផ្លិចបំផ្លាញធនធានធម្មជាតិ

ឃុំខ្លួនព្រានព្រៃម្នាក់ពីបទប៉ុនប៉ងឃាតកម្ម,ប្រើប្រាស់និងរក្សាអាវុធដោយខុសច្បាប់និងបំផ្លិចបំផ្លាញធនធានធម្មជាតិ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

មណ្ឌលគិរី៖ នៅថ្ងៃទី ១៧ ខែ កក្កដា ឆ្នាំ២០២៣ព្រានព្រៃម្នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅសាលាដំបូងខេត្តមណ្ឌលគិរី ក្រោយពីកម្លាំងកងរាជអាវុធហត្ថខេត្តមណ្ឌលគិរី ឃាត់ខ្លួនបានកាលពីល្ងាចថ្ងៃទី១៤ ខែកក្កដាឆ្នាំ២០២៣ ។

ជនសង្ស័យមានឈ្មោះ ប៊ីវ លូ ភេទប្រុស អាយុ៣៧ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិអូរជ័រ ឃុំសុខសាន្ត ស្រុកោះញែក ខេត្តមណ្ឌលគិរី។

ជនសង្ស័យខាងលើជាប់ពាក់ព័ន្ធករណីដូចខាងក្រោម៖

១/ ពីបទ ប៉ុនប៉ងឃាតកម្ម

២/ ពីបទ ការប្រើប្រាស់និងរក្សារទុកអាវុធដោយខុសច្បាប់

៣/ពីបទបំផ្លិចបំផ្លាញធនធានធម្មជាតិដែលបានប្រព្រឹត្តនៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៣ នៅចំណុចត្រពាំងក្អើម ស្តិតក្នុងភូមិពូតាង ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។

សមត្ថកិច្ចឱ្យដឹងបន្ថែមទៀតថា ករណីនេះជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួននៅល្ងាចថ្ងៃ១៤ ខែ កក្កដា២០២៣ហើយបញ្ជូនមកពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត នៅថ្ងៃទី១៧ ខែឆ្នាំដដែល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ករណីឃាត់ខ្លួនជន សង្ស័យនេះ ក្រោយពីមានបណ្ដឹងរបស់ជនរងគ្រោះ ដោយជនសង្ស័យបានធ្វើសកម្មភាពការបាញ់ប្រហារមកលើជនរងគ្រោះ២នាក់បងប្អូនតែមិនត្រូវ។

មន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា ចំពោះករណីនេះជនសង្ស័យបានខឹងសម្បារទៅលើជនរងគ្រោះទាំងពីរដោយចោទថា ពីរនាក់បងប្អូនជាអ្នកប្តឹងសមត្ថកិច្ច និងរាយការណ៍ដល់សមត្ថកិច្ចពីគំរោងការបរបាញ់សត្វព្រៃ និងកាប់បំផ្លាញព្រៃឈើ។

ប្រភពបានឲ្យដឹងថា ជនសង្ស័យបានធ្វើសកម្មភាពកាប់បំផ្លាញឈើមានទំហំដី ៥០ម៉ែត្របួនជ្រុងដើម្បីដាក់មងរាយអន្ទាក់ចាប់សត្វស្វាធ្វើអាជីវកម្មជាប្រចាំ ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី