ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ ហេតុអ្វីបានជា «ក្រុមល្បងស៊ី» ប្រឹងបំផ្លាញការបោះឆ្នោត? ហើយតើលទ្ធផលទៅជាយ៉ាងណា?

ឯកឧត្តម ហ៊ុយ វណ្ណៈ ៖ ហេតុអ្វីបានជា «ក្រុមល្បងស៊ី» ប្រឹងបំផ្លាញការបោះឆ្នោត? ហើយតើលទ្ធផលទៅជាយ៉ាងណា?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ឯកឧត្តម ហ៊ុយ វណ្ណៈ រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ និងជាប្រធាន សហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា (ស.ស.ស.ក) នៅរសៀលថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣ បានលើកឡើងថា ; ហេតុអ្វីបានជា «ក្រុមល្បងស៊ី» ប្រឹងបំផ្លាញការបោះឆ្នោត? ហើយតើលទ្ធផលទៅជាយ៉ាងណា?

១/. តើ ល្បងស៊ី មានគណបក្សនយោបាយស្របច្បាប់ និងមានឈ្មោះបោះឆ្នោតទេ? ចម្លើយ គឺគ្មានទេ! ដូច្នេះ បើគាត់គ្មាន រឿងអ្វីគាត់ឱ្យអ្នកដទៃរួមទាំងអតីតបក្សគាត់ និងសកម្មជនមានឱកាស។ វិធីកខ្វក់របស់គាត់ គឺប្រើប្រាស់ ញុះញង់ និងរុញពួកគេឱ្យធ្វើតាម «កំហឹងគាត់» និងតាមអ្វីដែលហៅថា «បើអញមិនបានស៊ី អញបំផ្លាញវាចោល»។

– បក្សភ្លើងធូប បាត់ឱកាសដោយសារ ក្រុមល្បង មិនឱ្យសំបុត្រកំណើត។ នេះហៅថា បំផ្លាញកូនឯង!

– សកម្មជន នឹងបន្តប្រឈមផ្លូវច្បាប់ ដោយសារល្បងញុះញង់ឱ្យបំផ្លាញការបោះឆ្នោត។ នេះហៅថា ដុតបន្ទាយចោល!

– នេះហើយសារជាតិពិត នៃជនរស់ជាមួយ កំហឹង និង គំនុំនៅក្នុងខ្លួន តែងតែនឹករកវិធីបែបចង្រៃ ដើម្បីបំផ្លាញ។

២/. តើ សហគមន៍អន្តរជាតិ យល់យ៉ាងណាចំពោះ សកម្មភាពរបស់ ក្រុមល្បងស៊ី ដែលកំពុងបំផ្លាញការបោះឆ្នោត? ចម្លើយ៖ គ្មានបរទេសជាស្ថាប័នផ្លូវការណា គេយកខ្លួនបៀត ឬគាំទ្រទង្វើឆ្កួតៗមិនបានការបែបនេះទេ។ គេមិននិយាយសូម្បី១ម៉ាត់ ហើយគេក៏មិនបើកទ្វាបន្ទប់ឱ្យជួបមុខផងដែរ។ ឯកឧត្តម ហ៊ុយ វណ្ណៈ បានបន្តថា : បើក្រុមល្បងមានទៅឈរក្បែររបងផ្ទះ ឬសំយាបផ្ទះគេ ច្បាស់ជាក្រុមល្បងស៊ី បង្ហោះតាមបណ្តាញសង្គមហើយ។ ដោយសារនយោបាយជ្រុលនិយម ក្រុមល្បងស៊ី ត្រូវគេធីបចោលយ៉ាងហោចជិត១០ឆ្នាំចុងក្រោយនេះ។ សូម្បីតែបងប្អូនខ្មែរនៅក្រៅប្រទេសជាច្រើន ក៏បានដកការគាំទ្រពីក្រុមជ្រុលនិយមនេះដែរ។

៣/. តើការបំផ្លាញការបោះឆ្នោត មានពាក់ព័ន្ធផ្លូវច្បាប់? ចម្លើយគឺ មាន! ហើយ ១០០% ដូចបំផ្លាញអនាគតខ្លួនឯង។ ពួកគេត្រូវបានប្តឹងជាបន្តបន្ទាប់ហើយ រាប់ចាប់ពីមេក្លោង រហូតដល់សកម្មជនជ្រុលនិយមក្នុងស្រុក។ លទ្ធផលនយោបាយក្តៅក្រហាយរបស់ល្បងស៊ី គឺដុតបំផ្លាញខ្លួនឯង!

៤/. តើការបំផ្លាញការបោះឆ្នោត នឹងប្រែប្រួលលទ្ធផលឆ្នោតដែរឬទេ? ចម្លើយសាមញ្ញបំផុត៖

– សន្លឹកឆ្នោតសូម្បីតែ១សន្លឹក ក៏មិនបានទៅក្រុមប្រឆាំងផង! ឆ្នោតដែលគេបំផ្លាញ ក្លាយជាមិនបានការ ដែលប្រែក្លាយទៅជា «ភស្តុងតាងសម្រាប់កាត់ទោសពួកគេ» ទៅវិញ។

– គណបក្ស១៨ នឹងទទួលបានលទ្ធផលឆ្នោតទៅតាមចំនួនប្រជាជន ដែលគាំទ្រលើបក្សនីមួយៗ។ បក្សតូចទទួលបានតិច បក្សធំទទួលបានច្រើន តាមដំណើរសមធម៌។

– គណបក្សប្រជាជនកម្ពុជា ដែលមានសមាជិកគាំទ្រជាង៧លាននាក់ រួមទាំងប្រជាជនទូទៅដែលគោរពស្រឡាញ់ចូលចិត្ត សម្តេចតេជោ ហ៊ុន សែន គឺបន្តឈ្នះភ្លូកទឹកភ្លូកដី ហើយឈ្នះនេះ គឺដើម្បីការពារភាពសុខសាន្ត ជីវភាព និងសេចក្តីថ្លៃថ្នូររបស់ជាតិ និងប្រជាជនកម្ពុជា។ លទ្ធផលឆ្នោតក៏ជាចម្លើយដ៏ឡូហ្ស៊ីច ទៅនឹងការប្រឹងធ្វើប្រជាមតិរបស់ល្បងស៊ីផងដែរថា «ប្រជាជនកម្ពុជាបានជ្រើសយក សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំបន្តទៀត»។

៥/. តើអ្វីបន្ទាប់? នៅក្រោយការបោះឆ្នោត ទុកឱ្យ ក្រុមល្បងស៊ី បន្តដោះស្រាយជាមួយច្បាប់ លើអំពើរបស់គាត់។ ក្រុមជ្រុលនិយមខ្លះ នឹងអស់ទាំងលុយ ខ្លះអាចជាប់គុក ហើយខ្លះអាចជាប់បំរាម និងដកសិទ្ធិធ្វើនយោបាយបន្ថែមទៀត។ ចំណែកឯ ប្រជាជនកម្ពុជា បន្តដំណើរទៅមុខជាមួយ សម្តេចតេជោ គណបក្សប្រជាជន និងរាជរដ្ឋាភិបាលអាណត្តិថ្មី។ ខ្ញុំមិននិយាយឱ្យលើស និងមិនឱ្យខ្វះនោះទេ ហើយការពិតរបស់កម្ពុជាយើង គឺបែបនេះ។

ជយោ សន្តិភាព! ជយោ កម្ពុជា! ៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី