ទាន់ហេតុការណ៍
ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ

មេបក្សរាជធានី ឃួង ស្រេង ដឹកនាំសមាជិកបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ២ពាន់នាក់ ដង្ហែក្បួន ឃោសនារកសំឡេងឆ្នោត គាំទ្រ ក្នុងទឹកដីខណ្ឌព្រែកព្នៅ

មេបក្សរាជធានី ឃួង ស្រេង ដឹកនាំសមាជិកបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ ២ពាន់នាក់ ដង្ហែក្បួន ឃោសនារកសំឡេងឆ្នោត គាំទ្រ ក្នុងទឹកដីខណ្ឌព្រែកព្នៅ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ៖នៅព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣នេះ ប្រធានគណៈកម្មាធិការគណបក្សរាជធានីភ្នំពេញ និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌព្រែកព្នៅ លោក ឃួង ស្រេង និងលោកស្រី បានធ្វើពិធីជួបជុំ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាខណ្ឌព្រែកព្នៅ និងដង្ហែក្បួនយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅមុខបុរីភូមិសំរោង ផ្លូវជាតិលេខ៥ ភូមិគ្រួស សង្កាត់សំរោង ខណ្ឌព្រែកព្នៅ។

ការជួបជុំដង្ហែក្បួនឃោសនារកសម្លេងឆ្នោតនេះ ជាលើកទី៣ហើយ ដោយមានការចូលរួមពីសមាជិក សមាជិកា ប្រមាណ២,០០០នាក់ រថយន្តតូចធំ និងម៉ូតូជាច្រើនគ្រឿង បន្ទាប់មកក្បួនដង្ហែ ដែលដឹកនាំដោយ លោកឃួង ស្រេង បានដង្ហែរ ចេញពីមុខបុរីភូមិសំរោងតាមផ្លូវជាតិលេខ៥ ទៅទិសខាងត្បូង ហើយបត់ចូលតាមផ្សារព្រែកព្នៅ ឆ្ពោះទៅទិស ខាងលិចតាមផ្លូវលេខ១៥១ រហូតដល់ផ្លូវលេខ៤២ បត់ឆ្វេងទៅទិសខាងត្បូង បន្តចូលតាមផ្លូវបេតុង ក្នុងភូមិសាស្ត្រសង្កាត់ពន្សាំង បន្តមកផ្លូវមួយចំនួនក្នុងភូមិសាស្រ្តសង្កាត់ គោករកា ទើបឡើងមកមហាវិថីឈ្នះ ឈ្នះ បត់ស្តាំទៅ ត្រង់រហូតដល់ចំនុចស្ពានព្រែកព្នៅ បត់ឆ្វេងមកកាន់ផ្លូវជាតិលេខ៥ ហួសទីស្នាក់ការបក្សខណ្ឌព្រែកព្នៅ បត់ឆ្វេងចូលតាមផ្លូវបេតុង មកសង្កាត់ សំរោងក្រោមនិងបានរំសាយនៅផ្លូវចូលឡុងឈិន។

គួរបញ្ជាក់ថា សម្រាប់ថ្ងៃទី១៥ កក្កដានេះ គណបក្សប្រជាជនកម្ពុជា បានរៀបចំជួបជុំសមាជិក សមាជិកានៅតាមទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ដែលមានអ្នកចូលរួមសរុបចំនួន ២៦,០០០នាក់ ក្នុងនោះមាន រថយន្តចំនួន ១៩០គ្រឿង ម៉ូតូកង់បីចំនួន ២៨០គ្រឿង និងម៉ូតូចំនួន ១២,២០០គ្រឿង ដើម្បីហែក្បួន ឃោសនានៅតាមមហាវិថី និងផ្លូវមួយចំនួន នៅរាជធានីភ្នំពេញ។

គណៈកម្មាធិការជាតិរៀបចំការបោះ ឆ្នោត (គ.ជ.ប) បានបញ្ជាក់អោយដឹងហើយថា ការឃោសនាបោះឆ្នោតត្រូវប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ សរុបមានរយៈពេល ២១ថ្ងៃ។

គណបក្សនយោបាយ ដែលត្រូវបានទទួលស្គាល់ជាផ្លូវការដោយ គ.ជ.ប ចំនួន១៨ មានសិទ្ធិធ្វើការឃោសនារកសំឡេងឆ្នោត ដោយគោរពទៅតាមច្បាប់ បទបញ្ជា និងនីតិវិធីនៃការបោះឆ្នោត សេចក្តីណែនាំ ស្តីពីការឃោសនាបោះឆ្នោត ក្នុងស្មារតីទទួលខុសត្រូវ និងត្រូវមានការយោគយល់ អធ្យាស្រ័យគ្នាទៅវិញទៅមក៕

 

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី