ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

អំពើពុករលួយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ស្រុក.ខេត្តត្បូងឃ្មុំ មានការបើកដៃពីសំណាក់ប្រធានសាធារណការខេត្ត ផងដែរ

អំពើពុករលួយប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ស្រុក.ខេត្តត្បូងឃ្មុំ មានការបើកដៃពីសំណាក់ប្រធានសាធារណការខេត្ត ផងដែរ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញឆ្លងកាត់ស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បច្ចុប្បន្នលោក គង់ សុភាព ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង នៅតែប្រែក្លាយជញ្ជីងថ្លឹងរថយន្តជាជញ្ជីងថ្លឹងលុយយ៉ាងរលូនដដែល។

ប្រភពបានបញ្ជាក់ទៀតថា ទោះបីក្រុមឈ្មួញ និងអាជីវករដឹកជញ្ជូនទំនិញផ្ទុកមិនលើសទម្ងន់ក៏ត្រូវបង់លុយតាមការកំណត់របស់លោក គង់ សុភាព និងមន្រ្តីប្រចាំស្ថានីយជញ្ជីងថ្លឹងរថយន្តដដែលមិនអាចតវ៉ាបានទេ។ ហេតុនេះហើយទើបមានការជំរុញឲ្យលោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេស ពិនិត្យទៅលើទង្វើរបស់លោក គង់ សុភាព ខ្លះផង។

តាមការបង្ហើបពីមន្រ្តីរាជការនៅក្នុងមន្ទីរសាធារណការខេត្តត្បូងឃ្មុំ បានឲ្យដឹងថា បើទោះបីកន្លងមករឿងអាស្រូវពុករលួយរបស់លោក គង់​សុភាព ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ត្រូវបានបើកកកាយជាបន្តបន្ទាប់យ៉ាងណាក៏ដោយ ក៏ថ្នាក់ដឹកនាំក្រសួងសាធារណការ និងដឹកជញ្ជូនធ្វើមិនដឹងមិនឮអ្វីទាំងអស់។ ទន្ទឹមនឹងនេះលោក គី ដាណារិទ្ធ ប្រធានសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ បណ្ដោយឲ្យលោក គង់ សុភាព ប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ប្រែក្លាយជញ្ជីងថ្លឹងរថយន្តទៅជាជញ្ជីងថ្លឹងលុយយ៉ាងត្រជាក់ចិត្ត។ ជាពិសេសលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសគ្មានវិធានការណាមួយដើម្បីទប់ស្កាត់អំពើពុករលួយរបស់លោក គង់ សុភាព នោះទេ។

ប្រភពស្និទ្ធនឹងលោក គង់ សុភាព បានលើកឡើងថា ចាប់តាំងពីទទួលបានតំណែងជាប្រធានស្ថានីយជញ្ជីងថ្លឹងរថយន្តថ្នល់ទទឹង ផ្លូវជាតិលេខ៧ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ រហូតមកដល់ពេលនេះគឺលោក គង់ សុភាព ប្រើតួនាទីដើម្បីប្រមូលលុយយ៉ាងរំភើយ។ ការដែលអំពើពុករលួយរបស់លោក គង់ សុភាព ប្រព្រឹត្តទៅយ៉ាងរលូនគឺដោយសារមានការបើកដៃពីសំណាក់លោក គី ដាណារិទ្ធ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តត្បូងឃ្មុំ ផងដែរ។ ដូច្នេះហើយទើបក្រុមឈ្មួញ និងអាជីវករអំពាវនាវឲ្យលោក​ ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងលោក សេង ឈួន មេជញ្ជីងថ្លឹងរថយន្តទូទាំងប្រទេសទប់ស្កាត់អំពើពុករលួយរបស់លោក គង់ សុភាព ឲ្យបានឆាប់៕

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី