តាកែវ៖ប្រភពពីខេត្តតាកែវ បានប្រាប់ថា លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ចាប់តាំងពីឡើងជាប្រធានមន្ទីរមកនោះរូបលោកទឹកលុយ ក៏ឡើងព្រមគ្នា តាមរយះទទួលផលយ៉ាងច្រើនពីការចំណាយថវិការដ្ឋរបស់មន្ទីរខ្លួនក្នុងមួយឆ្នាំៗគេប៉ាន់ប្រមាណថា អាចទទួលប្រយោជន៏មិនតិចជាងមួយប៊ីលាន (១០០០លានរៀល)នោះឡើយ។
តាមប្រភពបានបន្តថា នៅឆ្នាំ២០២១ និង២០២២កន្លងទៅលោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ពិតជាត្រូវប៉ានសម្រើមណាស់ពីការចំណាយទិញទំនិញ និងការងារជួសជុល ឬសាងសង់សំណង់ផ្សេងនៅអង្គភាពចំណុះមន្ទីរខ្លួនរួមមាន៖
ទី១ ទិញសង្ហារឹម
ទី២ ទិញក្រដាសសរ៉ាម ទឹកថ្នាំព្រីន សៀវភៅ ប៊ិច ទឹកថ្នាំថតចម្លង សឺមី ។ល។
ទី៣ ទិញបាលទាត់ បាលទះ ខោ អាវ កញ្ចែ សំណាញ់បាល់ទះ បាលទាត់។ល។
ទី៤ ជុសជុលមជ្ឈមណ្ឌលឌីជីថលតាកែវ ដំណាក់ការទី១ និងសំណង់ជាច្រើនទៀត។ ចំពោះការចំណាយផ្នែកនិមួយៗត្រូវបានគេដឹងថា មិនតិចជាង១០០លានរហូតដលជិត៧០០លានរៀល សរុបទាំងអស់ពីការចំណាយគ្របើផ្នែករបស់មន្ទីរក្នុងមួយៗឆ្នាំខ្ទង់ជិត៣ប៊ីលានរៀល (បីពាន់លានរៀល)ឯណោះ។
ប្រភពបានបន្ថែមថា ចំពោះការចំណាយថវិកាជាតិអស់ខ្ទង់ជិត៣០០០ លានរៀលនោះ គឺមួយផ្នែកធំបានទៅលោកប្រធានមន្ទីរវិញ ដោយសារប្រើលទ្ធកម្មចងម៉ុង ជាក់ស្ដេងនៅឆ្នាំ២០២១ លោកប្រធានមន្ទីរ ឡោ វីរិទ្ធិ បានប្រើក្បាច់ដេញថ្លៃសេះក្នុងការទិញសង្ហារឹម។ ហើយមានការឃុបឃិតគ្នា សហគ្រាស Ly Heng Rattanak Trading ជាអ្នកទទួលបានសិទ្ធិផ្គត់ផ្គងសង្ហាមនេះក្នុងតម្លៃ 698 609 000រៀលស្មើរនិងជាង17មុឺនដុល្លាអាមេរិក ដែលការដេញថ្លៃនេះចុះមិនបានកន្លះភាគរយទេ។
នៅឆ្នាំ២០២២ លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ ក៏បាបប្រើក្បាច់ដដែល និងក្រុមហ៊ុនមុខដដែលទៀត ក្នុងការទិញសង្ហារឹមដេញថ្លៃផ្គតផ្គង់ តម្លៃ499 368 000 ពោល 500លានរៀល គឺដេញថ្លៃ ចុះថ្លៃបានត្រឹមតែលុយ 632 000រៀល បើគិតជាភាគរយមហាតិចបំផុត។ ហើយក្រុមហ៊ុនចូលរួមប្រគួតដេញថ្លៃ គឺគេរៀបចំឡើងទាំងអស់ ដើម្បីគម្រប់និតិវិធីតែប៉ុណ្ណោះ។
រឿងមិនប្រក្រតី លោក ឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ មានច្រើនដែរចាប់តាំងពីលោកបានឡើងជាប្រធានមន្ទីរមកនោះ។ ហើយរឿងទាំងនេះ គួរក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងពាក់ព័ន្ធ ពិនិត្យស្រាវជ្រាវផង។
ជុំវិញករណីនេះ គេហទំព័រ «ស៊ី អេច ខេ ញូវ» មិនអាចរកការបំភ្លឺលោកឡោ វីរិទ្ធិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ បាននោះទេនៅរសៀលថ្ងៃទី១៣ ខែ០៧ ឆ្នាំ២០២៣នេះដោយរស័ព្ទមិនចូល៕អត្ថបទបឋម