ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

លោកជំទាវ ហ៊ុន សុីណាត ត្រូវបានតែងតាំងផ្ដល់គោរម​ងារ​ជូន​ជា​ ឧកញ៉ា

លោកជំទាវ ហ៊ុន សុីណាត ត្រូវបានតែងតាំងផ្ដល់គោរម​ងារ​ជូន​ជា​ ឧកញ៉ា
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ភ្នំពេញ ៖ លោកជំទាវ ហ៊ុន​ ស៊ីណាត​ ដែលបងប្អូនប្រជាពលរដ្ឋតែងហៅថា​ លោកជំទាវចិត្តធម៌​ ពេលនេះ​ត្រូវ​បាន​ព្រះ​មហាក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ ប្រោសព្រះ​រាជ​ទានផ្តល់​គោរម​ងារ​ជូន​លោក​ជំទាវ​ ជា​ឧកញ៉ា​។ នេះបើយោងតាមព្រះរាជក្រឹត្យ ដែលអង្គភាព មជ្ឈមណ្ឌលព័ត៌មាន «នគរវត្ត» ទទួលបាននៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

សូមបញ្ជាក់ថា ៖ កន្លង​មក​គេ​តែ​ងតែឃើញលោកជំទាវ ហ៊ុន ស៊ីណាត ស្រឡាញ់យុត្តិធម៌ ជួយសង្គម ឈានដល់ជួយចូលរួមចំណែកជួយដល់ប្រជា​ពលរដ្ឋ​ស្លូត​ត្រង់​ដែល​ទទួល​រង​ការ​គាប​សង្កត់​ពី​សំណាក់​អ្នក​មាន​អំណាច​ និង​អ្នក​មាន​ប្រាក់​ជាដើម ហេីយ​ថ្មី​ៗ​នេះ​ អ្នក​ម្តាយ​ចិត្ត​ធម៌​រូប​នេះ​បាន​ធ្វើអន្តរា​គមន៍​ជួយដោះស្រាយបញ្ហាដែលកើតមាននៅច្រកព្រំដែនឡែម ស្រុកកំរៀង ខេត្តបាត់ដំបង ជុំវិញរឿងរ៉ាវមន្ត្រីនៅច្រកទ្វារមួយនេះបានគាបសង្កត់យកលុយពីពលករ​ខ្មែរ​ដែល​ធ្វេី​ដំណើរទៅធ្វេី​ការ​នៅប្រទេសថៃ ធ្វើអោយមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពីមជ្ឈដ្ឋានបងប្អូនប្រជាពលរដ្ឋ។

លោកជំទាវហ៊ុន ស៊ីណាត ដែល ពលរដ្ឋខ្មែរ​គោរពស្រលាញ់ និងតែងហៅលោកស្រីថា « លោកជំទាវចិត្តធម៌ » បានមានប្រសាសន៍ថា រឿងរ៉ាវយកលុយពីពលករខ្មែរនៅច្រកឡែមនេះ គឺរូបលោកស្រីទទួលបានព័ត៌មានផ្ទាល់ពីប្រជាពលរដ្ឋ ដែលប្រជាពលរដ្ឋបានឆាតមក​ឱ្យខ្ញុំជម្រាបជូនដល់ថ្នាក់លើផង តើរឿងនេះវាយ៉ាងណាដែរ? » ។

ក្រោយពេលលោកជំទាវ ហ៊ុន​ ស៊ីណាត​ ដែលពលរដ្ឋខ្មែរ​គោរពស្រលាញ់និងតែងហៅលោកជំទាវថា « លោកជំទាវចិត្តធម៌ » បាន​ស្នេី​ចំៗទៅអភិបាលខេត្តបាត់ដំបង លោក សុខ លូ ឱ្យពិនិត្យរឿងរ៉ាវជញ្ជក់ឈាមយកលុយពលករខ្មែរ​នៅ​ច្រក ឡែម ឃើញមានបងប្អូនអ្នកប្រេី​ប្រាស់បណ្តាញសង្គមជាច្រើនបានចូលមកបញ្ចេញយោល់ អរគុណដល់​លោកជំទាវ ហ៊ុន ស៊ីណាត ដែលបានជួយអន្តរាគមន៍ជួយ​ពល​ករ​កម្ពុជា​ ។

លោកជំទាវ ហ៊ុន សុីណាត ហ៊ាននិយាយត្រង់ ចំៗចំពោះមន្ត្រីណា បំពេញការងារមិនប្រក្រតី បំពានប្រជាពលរដ្ឋ ចង់អោយមានយុត្តិធម៌សង្គម ៕

 

Filed in: Uncategorized, ព័ត៌មានជាតិ, ព័ត៌មានថ្មី