ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

សង្វៀន​(​ជល់​មាន់ បៀ​រ អាប៉ោង និង​យូគី​)​ខុសច្បាប់ ក្នុង​ក្រុង​ប៉ោយ​ប៉ែត កំពុងបើក​លេង​គគ្រឹក​គគ្រេង ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ធ្វើ​ការបង្ក្រាប !

សង្វៀន​(​ជល់​មាន់ បៀ​រ អាប៉ោង និង​យូគី​)​ខុសច្បាប់ ក្នុង​ក្រុង​ប៉ោយ​ប៉ែត កំពុងបើក​លេង​គគ្រឹក​គគ្រេង ខណៈ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​មិន​ធ្វើ​ការបង្ក្រាប !
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ខេត្ត​បន្ទាយមានជ័យ ÷ ទីតាំង​សង្វៀន​(​ជល់​មាន់ បៀ​រ អាប៉ោង និង​យូគី​)​ខុសច្បាប់ មួយ​កន្លែង​ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​ទី​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​បាន​និង​កំពុងបើក​លេង​យ៉ាង​គគ្រឹកគគ្រេង ជា​ហេតុ​បណ្តាល​ឲ្យ​មហាជន​ដាក់​ការសង្ស័យថា អាជ្ញាធរ និង​សមត្ថកិច្ច​ក្នុង​មូលដ្ឋាន ជា​អ្នក​បើក​ភ្លើង​ខៀវ​ឬ​យ៉ាងណា ទើប​អាច​បើក​លេង​បាន​យ៉ាង​រលូន​បែបនេះ ?

​តាម​សេចក្តីរាយការណ៍​មក​ថា​! សង្វៀន​(​ជល់​មាន់ បៀ​រ អាប៉ោង និង​យូគី​)​ខុសច្បាប់ នៅក្នុង​ភូមិសាស្ត្រ​ខាងលើ គេ​សង្កេតឃើញ​ក្រុម​ញៀន​ល្បែង​នាំគ្នា​ចូល​លេង​ភ្នាល់មាន់​១.​គូៗ​ចាក់​(​លុយ​) រាប់លាន​.​រៀល ទៅដល់ រាប់ពាន់​.​ដុល្លារ .​ឯណោះ រីឯ​- បៀ​រ អាប៉ោង និង​យូគី វិញ​!​ក៏​ពួកគេ ភ្នាល់​ចាក់​(​លុយ​)​ធំៗ​ដូច​គ្នា​ផង​ដែរ បែរជា​-​អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ឋ​ក្នុង​មូលដ្ឋាន មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​ឡើយ​! សង្ស័យ​ខ្លាច​បាត់បង់​លាភសក្ការៈ និង​ផលប្រយោជន៍ ផង​ក៏​មិនដឹង​..!​។​

​ប្រភព​ដដែល​បាន​អោយដឹងថា​! ទីតាំង​សង្វៀន​(​ជល់​មាន់ បៀ​រ អាប៉ោង និង​យូគី​)​ខុសច្បាប់ ក្នុង​ក្រុង​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយមានជ័យ បានធ្វើអោយ​ប្រជាពលរដ្ឋ​រស់នៅ ព្រួយបារម្ភ ជាខ្លាំង បញ្ហា​សន្តិសុខ ខ្លាច​កើត​នូវ អំពើចោរកម្ម និង​បទល្មើស​ផ្សេងៗ​ដូចជា ចោរលួច ចោរឆក់ ចោរប្លន់ និង​អំពើ​ហិង្សា ជាដើម​.!​។ ពួកគាត់​បាន​លើកឡើង​ថា​! ឯណា​ទៅ ភូមិ​-​ឃុំ​-​មាន​សុវត្ថិភាព ទាំង​៧ ចំណុច ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​កំណត់​និង​ដាក់​ចេញ​អោយ មន្ត្រី​មូលដ្ឋាន អនុវត្ត​នោះ ..!​។​

​សម្ដេច​តេជោ ហ៊ុន​សែន ក៏​បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ផង​ផង​ថា បើ​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា​មិន​ហ៊ាន​អនុវត្ត ក្នុង​ការទប់ស្កាត់ និង​បង្ក្រាប​!​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន របស់​ខ្លួន​ទេ​.? អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ទាំងនោះ​! និង​មាន​បញ្ហា​ប្រឈម និង​បាត់បង់​ពី​តំណែង​ទៀតផង ។​

​សូម​រំលឹក​ថា​! ឯកឧត្តម អ៊ុំ រាត្រី អភិបាល​នៃ​គណៈ​អភិបាល ខេត្ត​បន្ទាយមានជ័យ និង​លោក ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល ខេត្ត​បន្ទាយមានជ័យ បាន​ជំរុញ​អោយ អាជ្ញាធរ​និង​សមត្ថកិច្ច​ពាក់ព័ន្ឋ​ក្នុង​មូលដ្ឋាន ត្រូវតែ​ចាត់វិធានការ​ទប់ស្កាត់ និង​បង្ក្រាប​! ទីតាំង​បទល្មើស​ល្បែងស៊ីសង​ខុសច្បាប់ គ្រប់​ប្រភេទ នៅក្នុង​មូលដ្ឋាន របស់​ខ្លួន​អោយ​អស់​.!​។ ប៉ុន្តែ​ផ្ទុយទៅវិញ​! អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន ក្រុង​ប៉ោយប៉ែត ហាក់ដូចជា​អសកម្ម បណ្តាល​ឲ្យ​ទីតាំង​សង្វៀន​(​ជល់​មាន់ បៀ​រ អាប៉ោង និង​យូគី​)​ខុសច្បាប់ នៅក្នុង​មូលដ្ឋាន របស់ខ្លួន បើក​លេង​ហ៊ោរ​កញ្ជ្រៀវ អនាធិបតេយ្យ បែរជា​មិន​មាន​ការបង្ក្រាប​.!៕

Filed in: ព័ត៌មានជាតិ