ទាន់ហេតុការណ៍
អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល==>ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី

បន​ល្បែង​”​បញ្ជល់មាន់​និង​អាប៉ោង​”​ខ្នាត​ធំ នៅ​ស្រុក​រវៀង កំពុងបើក​ដំណើរការ​យ៉ាង​អនាធិបតេយ្យ​!

បន​ល្បែង​”​បញ្ជល់មាន់​និង​អាប៉ោង​”​ខ្នាត​ធំ នៅ​ស្រុក​រវៀង កំពុងបើក​ដំណើរការ​យ៉ាង​អនាធិបតេយ្យ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ព្រះវិហារ​)៖ សង្វៀន​បញ្ជល់មាន់​និង​អាប៉ោង លំដាប់​VIP ដ៏​ធំ​១​កន្លែង នៅក្នុង​ចម្ការ​ស្វាយចន្ទី ចន្លោះ​គីឡូម៉ែត្រ លេខ​៥៥-៥៦ ស្ថិតនៅ​ភូមិ​អូរ​ពោរ ឃុំ​រមណីយ ស្រុក​រវៀង ខេត្ត​ព្រះវិហារ កំពុង​បើក​ដំណើរការ អាជីវកម្ម លេង​ល្បែងស៊ីសង​ខុសច្បាប់ យ៉ាង​ពេញបន្ទុក​.!​។​ ខណៈ​សមត្ថកិច្ច​មូលដ្ឋាន រក្សា​ភាព​ស្ងៀមស្ងាត់ ហាក់បីដូចជា ស្រវាំងភ្នែក ងាប់​ត្រចៀក​ស្ដូក មើលមិនឃើញ ស្ដាប់​មិនឮ នូវ​រាល់​សកម្មភាព​ទាំងនេះ​!​។​ បង្ក​ជា​លក្ខណៈ​ងាយស្រួល និង​មាន​សុវត្ថិភាព ដល់​ក្រុម​អ្នកញៀន​ល្បែង ក៏​ដូចជា​ម្ចាស់​ទីតាំង​ផ្ទាល់​.!​។​

​ករណីនេះ អាជ្ញាធរ​និង​ជំនាញ រុញ​ឱ្យ​អ្នកកាសែត ចុះ​ទៅ​បង្ក្រាប​ល្បែង​ជាមុនសិន ទើប​សមត្ថកិច្ច សហការ​តាម​ក្រោយ​..!​។​

​ជាក់ស្ដែងៈ នៅ​វេលា​ថ្ងៃត្រង់​ក្នុង​ថ្ងៃ​ទី​០២.០៧.២០២២ គេ​ឃើញ​ក្រុម​អ្នក​ញៀន​ល្បែង មកពី​ភូមិ​-​ឃុំ ដែល​នៅ​ក្បែរ និង​មក​ពី​តាម​បណ្ដា​ស្រុក​ផ្សេងៗ​ បាន​ធ្វើដំណើរ​ប្រសេកប្រសាច តាម​ដងផ្លូវ ខ្លះ​ជិៈ​ម៉ូតូ​ឌុប​គ្នា ស្ពាយ​កន្ត្រក​មាន់​ជល់ ខ្លះ​ទៀតជិៈ​រថយន្ត​សេរី​ទំនើបៗ ដឹក​មនុស្ស​រួម​និង​កន្ត្រក​មាន់​ជល់មក​ជាមួយ​.!​ ​ដើម្បី​មក​ប្រមូលផ្ដុំ​គ្នា យ៉ាងច្រើន​ណែនណាន់តាន់តាប់ នៅ​ទីតាំង​”​សង្វៀន​បញ្ជល់មាន់​និង​អាប៉ោង​”​ក្នុង​ចម្ការ​ស្វាយចន្ទី ចន្លោះ​គីឡូម៉ែត្រ លេខ​៥៥-៥៦ ស្ថិតនៅ​ភូមិ​អូរ​ពោរ ឃុំ​រមណីយ ស្រុក​រវៀង យ៉ាង​អនាធិបតេយ្យ​បំផុត​! ​ព្រោះ​ចំ​(​ថ្ងៃអាទិត្យ​)​ដែល​ជា​ថ្ងៃ​គូ​ណាត់​ពិសេស ភ្នាល់​ចាក់​លុយ​ធំៗ​..!​។​

ប្រភពព័ត៌មានឲ្យ​ដឹងថាៈ​”​សង្វៀន​បញ្ជល់មាន់​និង​អាប៉ោង​”​លំដាប់​VIP​ខាងលើ​.!​ ​បានចាប់ផ្ដើម បើក​ដំណើរការ ជា​យូរ​មក​ហើយ ដោយ​ក្នុង​១​សប្ដាហ៍​លេង​០៤​ថ្ងៃ​.!​។​ ​ក្នុងនោះ ពួក​គេ​បើក​លេង​ចល័ត ចំនួន​២​ទីតាំង​ក្បែរ​គ្នា ក្នុង​មូលដ្ឋាន ភូមិ​អូរ​ពោរ ឃុំ​រមណីយ ស្រុក​រវៀង ដដែល​ទេ​..!​។​
ទីតាំង​ទី​១ ៖ ត្រង់​ចំណុច​ក្នុង​ចម្ការ​ស្វាយចន្ទី គីឡូម៉ែត្រ លេខ​៥៥-៥៦ ស្ថិតនៅ​ភូមិ​-​ឃុំ​ខាងលើ​..!​។​
ទីតាំងទី ២ ៖ ក្នុង​ចម្ការ​ស្វាយចន្ទី​.​ខាងលិច​ផ្លូវ​ចន្លោះ​គីឡូម៉ែត្រ​លេខ​៥១-៥២ ស្ថិតនៅ​ភូមិ​-​ឃុំ​ខាងលើ​..!​។​

​យ៉ាងណាក្ដី នៅ​រសៀល​ថ្ងៃ​ទី​០២.០៧.២០២៣ គេ​សង្កេតឃើញ​ក្រុម​អ្នក​ញៀន​ល្បែង​ដែល​ឈ្នះ បាន​ហ៊ោ​រ​កញ្ច្រៀវ សប្បាយ​យ៉ាង​ទ្រហឹង​អឺងកង ខណៈ​អ្នកចាញ់​មុខ​ក្រៀមក្រំ ប្រឈម​ឈ្លោះ​ប្រពន្ធ​កូន នឹង​ជំពាក់​បំណុល​គេ​..! ។​
​បើ​តាម​អ្នកញៀន​ល្បែង​បាន​និយាយថាៈ​”​សង្វៀន​បញ្ជល់មាន់​និង​អាប៉ោង​”​ខ្នាត​ធំ​ត្រង់​ចំណុច​ខាងលើ គឺ​លេង​ភ្នាល់​ចាក់​លុយ​ធំៗ​ណាស់​.!​ ដោយ​មាន់​ជល់​១​គូៗ ពួកគេ​ភ្នាល់​ចាក់​លុយ ចាប់ពី​១០​លាន​រៀល ទៅ​៤០.​រៀល​ឯ​ណោះ​!​។​
​ចំពោះ​អាប៉ោង​វិញ ពួកគេ ភ្នាល់​ចាក់​លុយ​ចាប់ពី ២​លាន​រៀល ទៅ​៤០​លាន​រៀល ក្នុង​មួយ​គ្របៗ​!​។ ​ជាហេតុ​នាំ​ឱ្យ​ម្ចាស់​ទីតាំង អាច​ប្រមូល​លុយ​ពី​ការ​”​ដក​តុង​ហាន់​សាវ​”​បាន​រាប់​សិប​លាន​រៀល​ក្នុង​មួយ​ថ្ងៃៗ សម្រាប់​យក​មក​រត់កា​រ ជាមួយ​អាជ្ញាធរ និង​សមត្ថកិច្ច ពាក់ព័ន្ធ​បាន​យ៉ាង​ងាយស្រួល​..!​។​

​ជុំវិញ​ករណី​នេះ លោក ព្រុំ ស៊ីថា អធិការរង​ស្រុក​រវៀង ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ថ្លែង​ប្រាប់​«​ដើម​រាំង​»​នៅ​រសៀល​ថ្ងៃ​ទី​០២.០៧.២០២៣​ថា លោក​មិន​បានដឹង​ទេ​…! ប៉ុន្តែ​លោក ព្រុំ ស៊ីថា រុញ​ឱ្យ​អ្នកសារព័ត៌មាន ទៅ​ចាប់​ក្រុម​អ្នកលេង​ល្បែង​ខាងលើ​ដោយ​ខ្លួនឯង ខណៈ​សមត្ថកិច្ច​របស់​លោក ចាំ​សហការ​តាម​ក្រោយ​!​។​ បើ​តាម​លោក​អធិការរង គឺ​ភូមិសាស្ត្រ​នៅ​ទីនោះ​ស្មុកស្មាញ ពិបាក​បង្ក្រាប​ណាស់​!​។​ ម្យ៉ាងវិញទៀត ចម្ងាយ​ពី​ទីរួមស្រុក ទៅ​កន្លែង​លេងល្បែង​ជាង​៤០​គីឡូម៉ែត្រ​ឯណោះ អញ្ចឹង​ទម្រាំ​កម្លាំង​ទៅ​ដល់​គេ​រត់​អស់​ហើយ​..!​។​

​លោក​អធិការរង បន្ថែមថាៈ អ្នកលេង​ល្បែង គេ​មាន​ខ្សែបណ្ដាញ​ខ្លាំង​ជាង​រូប​លោក​ទៀត ដោយ​មាន​អ្នក​មើល​ផ្លូវ ពី​ចម្ងាយ​ទៀតផង​.!​។​

ចំណែក​លោក ហោ ប៊ុនហួរ អភិបាល​ស្រុក​រវៀង​.​បាន​ថ្លែង​ស្រដៀង​គ្នា និង​លោក​អធិការរង​ដែរ​! ដោយ​រុញឱ្យ​អ្នកសារព័ត៌មាន ចាប់​ល្បែង និង​សហការ​ជាមួយ​សមត្ថកិច្ច​ក្នុង​ការចុះ​បង្ក្រាប​…!​។​ដោយ​លោក ហោ ប៊ុនហួរ អះអាងថាៈ ឱ្យតែ​កម្លាំង​ចុះទៅ គឺ​ដឹង​តែ​បែកការណ៍​រហូត អញ្ចឹង​ពិបាក​។​ លោក ហោ ប៊ុនហួរ អះអាងថា​(​ខ្ញុំ​ប្ដេជ្ញា​បង្ក្រាប​ល្បែង ក្នុង​មូលដ្ឋាន​)​។​

បើ​ទោះបីជា​លោក​អភិបាលស្រុក បាន​ប្ដេជ្ញា​បែប​នោះ​ក្ដី ប៉ុន្តែ​ធាតុពិត​ជាក់ស្ដែងៈ សកម្មភាព​នៃ​ការ លេងល្បែង​ខ្នាត​ធំ​លំដាប់ VIP ត្រង់​ចំណុច​ខាងលើ គឺ​នៅតែ​បន្តសកម្មភាព​ដដែល​..!​។ -​ឯណា​ទៅ ភូមិ​-​ឃុំ​-​មាន​សុវត្ថិភាព ដែល​ប្រមុខ​រាជរដ្ឋាភិបាល បាន​កំណត់​និង​ដាក់​ចេញ​ឱ្យ​មន្ត្រី​មូលដ្ឋាន​អនុវត្ត​នោះ​..?៕

 

Filed in: ព័ត៌មានជាតិ