ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

លោក ឆាយ ថន និង​លោក ហ៊ុន ម៉ា​នី ដឹកនាំ​សមាជិក​បក្ស​ប្រជាជន​ជាង​៥​ពាន់​នាក់ បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ខេត្ត​កំពង់ស្ពឺ

លោក ឆាយ ថន និង​លោក ហ៊ុន ម៉ា​នី ដឹកនាំ​សមាជិក​បក្ស​ប្រជាជន​ជាង​៥​ពាន់​នាក់ បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​ខេត្ត​កំពង់ស្ពឺ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​កំពង់ស្ពឺ​)៖ នៅ​ព្រឹក​ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០២៣​នេះ ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​ច​ជួយ​ខេត្ត​កំពង់ស្ពឺ នៃ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឆាយ ថន​, លោក ហ៊ុន ម៉ា​នី បេក្ខជន​តំណាងរាស្ត្រ​មណ្ឌល​កំពង់ស្ពឺ និង​លោក វ៉ី សំណាង ប្រធាន​គណបក្ស​ប្រជាជន​ខេត្ត បាន​ប្រកាស​បើក​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ឆ្នាំ​២០២៣ ដែល​មាន​សមាជិក សមាជិកា ចូលរួម​ជាង​៥០០០​នាក់ ជួបជុំ​នៅ​វិមាន​ឯករាជ សួនច្បារ​សម្តេច​សង្ឃ ជួន ណាត ក្រុង​ច្បារមន​។​

​តាម​ការគ្រោងទុក​ថ្ងៃ​ដំបូង នៃ​ការបើក​យុទ្ធនាការ​ហែ​ក្បួន និង​ឃោសនាបោះឆ្នោត​នៅ​ខេត្ត​កំពង់ស្ពឺ នឹង​ធ្វើ​ឡើង​ទូទាំង​ខេត្ត​ដោយ​មាន​សមាជិក​សមាជិកា​គណបក្ស​រាប់ពាន់នាក់​។​

​សូមជម្រាបថា គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានឲ្យដឹងថា ការឃោសនា​បោះឆ្នោត​ត្រូវ​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​ទី​១ រហូត​ដល់​ថ្ងៃ​ទី​២១ ខែកក្កដា ឆ្នាំ​២០២៣ សរុប​មាន​រយៈពេល​២១​ថ្ងៃ​។​

​គណបក្សនយោបាយ ដែល​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ដោយ គ​.​ជ​.​ប ចំនួន​១៨ មាន​សិទ្ធិ​ធ្វើការ​ឃោសនា​រក​សំឡេងឆ្នោត ដោយ​គោរព​ទៅតាម​ច្បាប់ បទបញ្ជា និង​នីតិវិធី​នៃ​ការបោះឆ្នោត សេចក្តីណែនាំ ស្តី​ពី​ការឃោសនាបោះឆ្នោត ក្នុង​ស្មារតី​ទទួលខុសត្រូវ និង​ត្រូវ​មាន​ការយោគយល់ អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក​។​

​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ជា​គណបក្ស​ធំ​ជាងគេ បាន​បើក​យុទ្ធនាការ​ឃោសនា នៅ​មជ្ឈមណ្ឌល​ពិ​ព័​រណ៌ និង​សន្និបាត​កោះ​ពេជ្រ ដោយ​មាន​សមាជិក​សរុប​ជាង​៧​ម៉ឺន​នាក់ ដឹកនាំ​ផ្ទាល់​ដោយ​សម្ដេច​ពញា​ចក្រី ហេង សំរិន ប្រធានកិត្តិយស​គណបក្ស​ប្រជាជន​កម្ពុជា និង​សម្ដេច​តេជោ ហ៊ុន សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​៕

Filed in: ព័ត៌មានជាតិ