ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អភិបាលរង​ខេត្ត​ប៉ៃលិន ណែនាំ​ដល់​ក្រុមហ៊ុន​សាងសង់​ផ្លូវ ត្រូវធ្វើ​ទៅតាម​បទដ្ឋាន​បច្ចេកទេស ដើម្បី​ធានា​ការប្រើប្រាស់​បាន​យូរអង្វែង​..!!!

អភិបាលរង​ខេត្ត​ប៉ៃលិន ណែនាំ​ដល់​ក្រុមហ៊ុន​សាងសង់​ផ្លូវ ត្រូវធ្វើ​ទៅតាម​បទដ្ឋាន​បច្ចេកទេស ដើម្បី​ធានា​ការប្រើប្រាស់​បាន​យូរអង្វែង​..!!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​ប៉ៃលិន​៖ នា​ល្ងាច​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០២៣​នេះ​លោក គោ​ស៊ុំ ប៊ុន​សឿត អភិបាលរង​ខេត្ត​ប៉ៃលិន តំណាង​លោក​ស្រី​បាន ស្រីមុំ អភិបាល នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​ពី​ធី​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​បេតុង​មួយ​ខ្សែ​ប្រវែង ៦៧០ ម៉ែត្រ ស្ថិតនៅក្នុង​ភូមិ​អូរ​តា​ពុក​ក្រោម សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន​។

​មានប្រសាសន៍​សំណេះសំណាល នា​ឱកាស​នោះ​លោក គោ​ស៊ុំ ប៊ុន​សឿត បាន​លើកឡើង​ថា ផ្លូវ​បេតុង​នេះ ជា​សមិទ្ធផល​ថ្មី​មួយទៀត​របស់​ខេត្ត​ប៉ៃលិន ដែល​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ ការរស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​ការកសាង​ផ្លូវ​បេតុង​ថ្មី​នេះ​ដែរ ក៏​បាន​បង្ហាញ​ពី​ការយកចិត្តទុកដាក់រ​បស់​រាជរដ្ឋាភិបាល ក៏ដូចជា​រដ្ឋបាលខេត្ត និង​រដ្ឋបាល​ក្រុង​ប៉ៃលិន ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​។

​លោក​អភិបាលរង​ខេត្ត​បាន​បន្តថា លោកស្រី បាន ស្រីមុំ អភិបាល នៃ​គណ​អភិបាលខេត្ត​ប៉ៃលិន មាន​ការយកចិត្តទុកដាក់​ខ្ពស់​ណាស់​ចំពោះ​សុខទុក្ខ ជីវភាព​រស់នៅ និង​ការងារ​អភិវឌ្ឍន៍​លើ​លើ​គ្រប់​វិស័យ​នៅក្នុង​ខេត្ត​ប៉ៃលិន ជាពិសេស​ការកសាង ផ្លូវ ស្ពាន ប្រព័ន្ធធារាសាស្ត្រ បណ្ត​ញ​ទឹកស្អាត បណ្តាញ​អគ្គិសនី​ជាដើម ដែល​ជា​តម្រូវការ​ដ៏​ចាំបាច់​របស់​ប្រជាពលរដ្ឋ​យើង ក្នុង​ការរស់នៅ និង​ការប្រកប​របរ​ចិញ្ចឹមជីវិត​។

​លោក​អភិបាលរង​ខេត្ត​ក៏​បាន​ណែនាំ​ដល់​ក្រុមហ៊ុន​សាងសង់​ត្រូវធ្វើ​ទៅតាម​បទដ្ឋាន​បច្ចេកទេស និង​កិច្ច​កុងត្រា​រវាង​រដ្ឋបាល​ក្រុងប៉ៃលិន និង​ក្រុមហ៊ុន​សាងសង់ ដើម្បី​ធានា​ការប្រើប្រាស់​បានយូ​អង្វែង និង​បាន​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​មាន​ការយោគយល់​ចំពោះ​ផលប៉ះពាល់​នានា ដោយសារ​ការកសាង​ផ្លូវ​បេតុង​នេះ និង​ចូលរួម​ថែរក្សា​ផ្លូវ​នេះ​ទាំងអស់គ្នា​ដើម្បី​ប្រើប្រាស់​បាន​យូរអង្វែង​។

​សូមបញ្ជាក់​ថា​៖ បើ​តាម​របាយ​ការ​របស់​លោក លី សុង​ហ៊ី អភិបាល​ក្រុង​ប៉ៃលិន បានឱ្យដឹងថា ផ្លូវ​បេតុង​នេះ មាន​ប្រវែង ៦៧០​ម៉ែត្រ មាន​ទទឹង​៦​ម៉ែត្រ កម្ពស់​១៥ សង់ទីម៉ែត្រ ដែល​ទទួល​បាន​មូលនិធី​សាងសង់​ពីធនាគារ អភិវឌ្ឍន៍អាស៊ី ហៅ​កាត់​ថា ADB​។​ដោយ​,​ស សារឿ​ន​

Filed in: ព័ត៌មានជាតិ