ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

តើ​គ្រឿងញៀន​ដែល​បង្ក្រាប​បាន​ហើយ យក​ទៅ​ទីណា​?

តើ​គ្រឿងញៀន​ដែល​បង្ក្រាប​បាន​ហើយ យក​ទៅ​ទីណា​?
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

នេះ​គឺជា​សំនួរ​ដែល​បុគ្គល​មួយចំនួន​តែង​សួរ​ក្នុងន័យ​ចង់ដឹង និង​មួយចំនួន​សួរ​ក្នុងន័យ​ដៀមដាម​ដល់​សមត្ថកិច្ច ទាំង​ពុំ​មាន​ការស្វែងយល់​។

​នៅពេលដែល​សមត្ថកិច្ច​បង្ក្រាប​បទល្មើស​គ្រឿងញៀន គឺ​ត្រូវ​រាយការណ៍​ជូន​ព្រះរាជអាជ្ញា​ស្តីពី​ចំនួន​ជនសង្ស័យ ដែល​បាន​ឃាត់ខ្លួន​និង​ចំនួន​វត្ថុតាង​ដែល​បាន​ដកហូត ដោយ​វត្ថុតាង​ទាំងអស់ គឺ​សុទ្ធតែ​មាន​កំណត់ហេតុ ទទួលស្គាល់​ដោយ​ជនសង្ស័យ និង​បាន​វេច​ខ្ចប់​នៅ​ចំពោះមុខ​ជនសង្ស័យ​ហើយ​បិទ​កញ្ចប់​នោះ​ជិត មាន​ហត្ថលេខា​សមត្ថកិច្ច និង​ស្នាម​មេដៃ​ជនសង្ស័យ​លើ​មាត់​កញ្ចប់ បន្ទាប់​មក​សមត្ថកិច្ច​ត្រូវ​កសាង​សុំណុំរឿង បញ្ជូន​ជនសង្ស័យ​រួម​និង​វត្ថុតាង ទៅកាន់​អយ្យការ​អម​សាលាដំបូង ឲ្យបាន​មុន​៤៨​ម៉ោង​។

​ពេល​ព្រះរាជអាជ្ញា​សាកសួរ​ជនសង្ស័យ​រួច នឹង​ធ្វើ​ការចោទប្រកាន់​ហើយ​បញ្ជូនទៅ ចៅក្រម​ស៊ើបសួរ​ពិនិត្យ​និង សម្រេច​ឃុំខ្លួន​បណ្តោះអាសន្ន រី​ឯ​វត្ថុតាង​មិនទាន់​ត្រូវបាន​ហែក​កញ្ចប់​ភ្លាម​នោះ​ទេ គឺ​ត្រូវ​យកទៅ​រក្សាទុក ក្នុង​ឃ្លាំង​សុវត្ថិភាព រងចាំ​រយៈពេល​កន្លះ​ខែ​ទៅ​១​ខែ​ទើប​ចៅ​ជំនុំជម្រះ ធ្វើលិខិត​បង្គាប់​ទៅ​ពន្ធនាគារ​ឲ្យ​នាំខ្លួន​ពិរុទ្ធជន​ឬ​ជនសង្ស័យ​មកពី​ពន្ធនាគារ និង​អញ្ជីញ​មន្ត្រីនគរបាល​យុត្តិធ​ម៌ម្ចាស់ករ​ណី មក​បើក​កញ្ចប់​គ្រឿងញៀន​នៅ​ចំពោះមុខ​ចៅក្រម​ជាមួយគ្នា ដើម្បី​យក​សំណាក​មក​វេច​ខ្ចប់​នៅ​ចំពោះមុខ​ជនសង្ស័យ រួច​បញ្ជូន​ទៅ​អាជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន ដើម្បី​ធ្វើ​តេស្ត​រក​ភាព​សុទ្ធ​នៃ​គ្រឿងញៀន សម្រាប់​ដាក់​ជូន​លោក​ចៅក្រម​ជំនុំជម្រះ កាត់ទោស​ជនសង្ស័យ​។​

​នៅ​ថ្ងៃ​សវនាការ​ជំនុំជម្រះ​ចៅក្រម​យក​កំណត់​ហេតុ​ខាង​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន មក​អាន​ឲ្យ​ជនសង្ស័យ​ស្តាប់ អំពី​ភាព​សុទ្ធ​នៃ​គ្រឿងញៀន​របស់​ជនសង្ស័យ នៅ​ចំពោះមុខ​សមត្ថកិច្ច​និង​ចំពោះ​មុខ​ជនសង្ស័យ ហើយ​ជនសង្ស័យ​ផ្តិតមេដៃ​ទទួលស្គាល់ និង សមត្ថកិច្ច​ចុះ​ហត្ថលេខា​ក្នុង​សៀវភៅ​របស់​ក្រឡាបញ្ជី រួច​ទើប​ធ្វើការ​កំណត់​ថ្ងៃ ឲ្យ​ខាង​ពន្ធនាគារ នាំ​ជនសង្ស័យ​មក​ស្តាប់​ការប្រកាស​សាលក្រម​និង​កំណត់​ទោស​ដែល​ពួកគាត់​បាន​ប្រព្រឹត្ត​។​

​បន្ទាប់​ពី​ជនសង្ស័យ​ត្រូវបាន​ចៅក្រម ជំនុំជម្រះ និង​កំណត់​ទោស​ចប់សព្វគ្រប់ នោះ​វត្ថុតាង​គ្រឿងញៀន​ទាំងអស់ នឹង​ត្រូវ​បាន​យក​ទៅ​ដុត​បំផ្លាញចោល ដែល​នៅ​រាជធានី​ភ្នំពេញ ច្រើន​ធ្វើការ​ដុតបំផ្លាញ ក្នុង​ថ្ងៃ ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន ជា​រៀងរាល់ឆ្នាំ​។​

​ជាក់ស្តែង នា​ព្រឹក​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ​២០២៣ មានការ​ប្រារព្ធ​ពិធី​ដុត​បំផ្លាញ​គ្រឿងញៀន​ជិត​៦​តោន នៅ​បរិវេណ មជ្ឈមណ្ឌល​ពិព័រណ៍ និង​សន្និបាត​កោះ​ពេជ្រ ក្រោម​អធិបតីភាព សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ តំណាង​ដ៏​ខ្ពង់ខ្ពស់ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដោយ​មាន​ការចូលរួម​ការពារ​សន្តិសុខ ពី​កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ​ផង​ដែរ​៕​

Filed in: ព័ត៌មានជាតិ