ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូម​ថ្វាយព្រះពរ ព្រះមហាក្សត្រ​កម្ពុជា ដែល​ទទួលបាន​ព្រះរាជ​គោរមងារ​កិត្តិយស​ថ្នាក់​ខ្ពស់​បំផុត​ខាង​ព្រះពុទ្ធសាសនា​ជា «​ព្រះរាជ​ពុទ្ធ​មាម​កា​ភិបាល នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​»

ទូលព្រះបង្គំជាខ្ញុំ រ័ត្ន ស្រ៊ាង សូម​ថ្វាយព្រះពរ ព្រះមហាក្សត្រ​កម្ពុជា ដែល​ទទួលបាន​ព្រះរាជ​គោរមងារ​កិត្តិយស​ថ្នាក់​ខ្ពស់​បំផុត​ខាង​ព្រះពុទ្ធសាសនា​ជា «​ព្រះរាជ​ពុទ្ធ​មាម​កា​ភិបាល នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​»
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ក្នុង​ឱកាស​ដ៏​មហា​នក្ខត្ត​ឬ​ក្ស​ដ៏​វិសេសវិសាល​ថ្លៃថ្លា​បំផុត ដែល​ព្រះករុណា​ជា​អម្ចាស់​ជីវិត​លើ​ត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ទទួលបាន​ព្រះរាជ​គោរមងារ​កិត្តិយស​ថ្នាក់​ខ្ពស់​បំផុត​ខាង​ព្រះពុទ្ធសាសនា ជា “​ព្រះរាជ​ពុទ្ធ​មាម​កា​ភិបាល នៃ​អង្គការ​ពុទ្ធសាសនិក​ពិភពលោក​” ទូលព្រះបង្គំជាខ្ញុំ ព្រមទាំង​នាយទាហាន នាយទាហានរង និង​ពលទាហាន​ទាំងអស់ នៃ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​សម្តែង​នូវ​អំណរ​សាទរ​ប្រកបដោយ​មនោសញ្ចេតនា​សោមនស្ស​រីករាយ ស្វាមីភ័ក្ត និង​កតញ្ញូ​កតវេទិតា​ធម៌ ដ៏​ជ្រាលជ្រៅ​បំផុត ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត​។​

​បពិត្រ​ព្រះ​សម្មតិ​ទេព ជាទី​គោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះរាជ​សក្ខីកម្ម​ជា​វិជ្ជមាន​ដ៏​មហា​នក្ខត្តឫក្ស ជា​អតិបរមា​នេះ គឺជា​ព្រះរាជ​សមិទ្ធផល​ដ៏​វិសេសវិសាល​ថ្មី​មួយទៀត បន្ទាប់​ពី​ព្រះរាជ​បូ​ជ​និយ​កិច្ចដ៏​ច្រើន​ឥត​គណនា​ដែល​ព្រះករុណា​ជា​អម្ចាស់​ជីវិត ជា​ព្រះរាជ​ពុទ្ធ​មា​មកា និង​ជា​ព្រះ​រាជូបត្ថម្ភ​ដ៏​អស្ចារ្យ ចំពោះ​ព្រះពុទ្ធសាសនា​ដែលជា​សាសនា​របស់​រដ្ឋ ពិសេស​ទ្រង់​បាន​នឹង​កំពុង​លើកតម្កើង​កិត្យានុភាព​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ល្បី​រន្ទឺ​សុះសាយ​ទូ​ទាំង​ថ្នាក់​តំបន់ និង​អន្តរជាតិ ព្រមទាំង​បាន​នាំមក​នូវ​សេចក្តីសុខក្សេមក្សាន្ត ចម្រុងចម្រើន រុងរឿង និង​ល្បីល្បាញ​ជូន​ដល់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​ជា​លំដាប់​។​

​ជាថ្មី​ម្តងទៀត យើងខ្ញុំ​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ​គុណ​កែវ​ទាំងបី វត្ថុ​ស័ក្តិសិទ្ធិ​លើ​លោក ឬ​ទ្ធីបារមី​ទេវតា​រក្សាព្រះមហា​ស្វេតច្ឆ័ត្រ និង​ព្រះ​វិញ្ញាណក្ខន្ធ​នៃ​អតីតព្រះមហាក្សត្រ និង ព្រះ​មហាក្សត្រីយានី ជាពិសេស​ព្រះ​បារមី​នៃ​ព្រះ​បរម​រតន​កោដ្ឋ សូម​តាម​ជួយ​បីបាច់​ប្រោះព្រំ​ប្រទាន​ព្រះ​ពរ ជ័យ សិរី​សួស្តី ជ័យ​មង្គល​គ្រប់ប្រការ​ថ្វាយ ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង សូម​ព្រះអង្គ​ទ្រង់​បាន​ប្រកបដោយ​ព្រះ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ ដើម្បី​គង់​ប្រថាប់​នៅ​ជា​ម្លប់​ដ៏​ត្រជាក់ត្រជំ​សុខដុមរមនា​ដល់​ប្រជារាស្ត្រ​របស់​ព្រះអង្គ​ជានិច្ច​និរន្តរ៍​រៀង​ទៅ​៕

 

Filed in: ព័ត៌មានជាតិ