ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​នាពេលខាងមុខ

ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ សន្តិសុខ និង​សណ្តាប់ធ្នាប់​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ក្នុង​ពិធី​ជួប​សំណេះសំណាល​ជាមួយ​សមាជិក​បក្ស​នាពេលខាងមុខ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បន្ទាយមានជ័យ​)៖ នៅ​ថ្ងៃ​ទី​១៧ ខែ មិថុនា ឆ្នាំ​២០២៣ ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ បាន​បើក​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ផែនការ​ការពារ សន្តិសុខ សណ្តាប់ធ្នាប់ ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ និង​អញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ សមាជិក សមាជិកា ក្នុង​ខេត្ត​បន្ទាយមានជ័យ នាពេលខាងមុខ​។​

​កិច្ចប្រជុំ​នេះ ធ្វើឡើង​ក្រោម​អធិបតីភាព​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ និង​មាន​ការអញ្ជើញ​ចូលរួម​ពី​លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរ​សេនីយ៍ ស្នងការរង លោក នាយ នាយរង ការិយាល័យ​ជំនាញ លោក វរ​សេនីយ៍ អធិការ នៃ​អធិការដ្ឋាន​នគរបាល ក្រុង​-​ស្រុក​។​

​លោក​ឧត្តមសេនីយ៍ត្រី ផាត ផល្លី ស្នងការរង បាន​ឡើង​អាន​ផែនការ​ផ្សព្វផ្សាយ​ដល់​កម្លាំង និង​បែងចែក​ការងារ គោលដៅ ទទួលខុសត្រូវ​ការពា​រ លើ​កិច្ចការ ការពារ សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​នេះ​។​

​លោក​ឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ បាន​ណែនាំ​ដល់​ថ្នាក់ដឹកនាំ​ក៏​ដូច​ជា​មន្ត្រី​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ផែនការ​ត្រូវ​ខិតខំ​ប្រឹងប្រែង អនុវត្តន៍​ការងារ តួនាទី​ភារកិច្ច និង​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ តាម​ផែនការ​ដែល​បាន​គ្រោងទុក​ឲ្យបាន​ល្អ ដើម្បី​ធានា​រក្សា​បាន​នូវ​សន្តិសុខ សណ្តាប់ធ្នាប់​សាធារណៈ សុវត្ថិភាព​ជូន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​ឱ្យបាន​១០០​ភាគរយ​៕

Filed in: ព័ត៌មានជាតិ