ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជាង​១៨០០០​នាក់ មកពី​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ចុះ​ជួប​កម្មករ កម្មការិនី ជាង​១៨០០០​នាក់ មកពី​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ១៤​រោច ខែ​ជេស្ឋ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​បន្ត​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល​ជាមួយ​កម្មករ និយោជិត​សរុប ១៨,០១២​នាក់ មកពី​រោងចក្រ សហគ្រាស​ចំនួន​៧ ដែល​កំពុង​ដំណើរការ​អាជីវកម្ម​ក្នុង​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។ ជំនួប​សំណេះសំណាល​ធ្វើឡើង នៅ​ទីតាំង​ដី​មួយ​កន្លែង​ស្ថិត​នៅ​បណ្តោយ​ផ្លូវ​លេខ​៤១ ក្នុងភូមិ​ចាស់ ឃុំ​ព្រៃ​ញាតិ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​។​

​សម្តេច​តេជោ ហ៊ុន សែន ពិតជា​រីករាយ​ដែល​បាន​អញ្ជើញ​មក​ជួប​សំណេះសំណាល​ជាមួយ​បងប្អូន​កម្មករ កម្មការិនី នៅ​ម្ដងទៀត​នៅ​ស្រុក​សំរោង​ទង និង​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ​នេះ​ម្តងទៀត បន្ទាប់ពី​បាន​ជួប​កាលពី​ឆ្នាំ​២០១៨​កន្លងទៅ​។​

​សម្តេច​តេជោ​នាយករដ្ឋមន្ត្រី​បាន​សម្តែង​ក្តីរីករាយ​ចំពោះ​កម្មករ កម្ម​ការ​នី​រោងចក្រ​ទាំងអស់ ក្នុង​ស្រុក​សំរោង​ទង និង​គងពិសី ខេត្ត​កំពង់ស្ពឺ ដែល​បាន​ចាក់​វ៉ាក់សាំង​កូវី​ដ​-១៩ ស្ទើរ​គ្រប់ៗ​គ្នា និង​គ្រប់ដូស តាម​ការកំណត់​របស់​ក្រុមគ្រូពេទ្យ​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​រំលឹក​ថា ពី​មុនដី​១​ហិកតា​អាច​ធ្វេី​ស្រែចំការ និង​ចិញ្ចឹម​ប្រជាពលរដ្ឋ​បាន តែ​១​គ្រួសារ ដែល​មាន​សមាជិក​ប្រមាណ​៥​នាក់​ប៉ុណ្ណោះ ប៉ុន្តែ នៅពេល​មាន​ការវិនិយោគលេី​ផ្ទៃដី​១​ហិកតា គឺ​អាច​ចិញ្ចឹម​ប្រជាពលរដ្ឋ​បាន​ពី​៣-៤​ពាន់​គ្រួសារ តាមរយៈ​ការវិនិយោគ​លើ​រោងចក្រ​សហគ្រាស និង​ផ្នែក​ឧស្សាហកម្ម​។ សម្តេច​តេជោ បាន​មានប្រសាសន៍​បញ្ជាក់​ថា នយោបាយ​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា គឺ​ការសម្រេចចិត្ត​ឱ្យ​មាន​ទីតាំង​រោងចក្រ​នៅ​ខេត្ត​កំពង់ស្ពឺ ដែល​ពេល​បច្ចុប្បន្ន​នេះ មាន​រោងចក្រ សហគ្រាស​វិស័យ​កាត់ដេរ​ចំនួន ១៩១ មាន​កម្មករ​និយោជិត​ជាង ១៤​ម៉ឺន​៥​ពាន់​នាក់ និង​មាន​ប្រាក់​ឈ្នួល​មធ្យម​សរុប​ជាង ៤៥១​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ទៀត​ថា បញ្ហា​កូវី​ដ​-១៩ មិនមែន​ជា​កត្តា​រាំងស្ទះ ឬ​ឧបសគ្គ​មិន​អាច​ឱ្យ​មាន​ជំនួប​របស់​សម្តេច​ជា​មួយ​បងប្អូន​កម្មករ កម្មការិនី​នោះទេ​។

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ទៀតថា ជំនួប​រវាង​សម្តេច ជាមួយ​បងប្អូន​កម្មករ កម្មការិនី គឺ​ធ្វើឡើង​ដោយ​ក្តី​គោរព​ស្រឡាញ់ ការជឿ​ទុកចិត្ត​ការយ​ក​ចិត្ត​ទុកដាក់ និង​ជា​ការថ្លែងអំណរគុណ​ដល់​បងប្អូន​កម្មករ​កម្មការិនី​ដែល​កន្លងមក​តែងតែ​គាំទ្រ​ចំពោះ​ការដឹកនាំ​របស់​សម្ដេច​។​

​ពាក់ព័ន្ធ​រឿង​នយោបាយ​វិញ នៅថ្ងៃនេះ សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​ប្រកាស​ចាត់​វិធានការ​ចំពោះ​ជន​ណា ឬ ក្រុមប្រឆាំង​ណា ដែល​មាន​បំណង​បង្ក​ការរំខាន អុកឡុក ឬ ធ្វើ​សកម្មភាព​ផ្សេងៗ ក្នុងពេល​បោះឆ្នោត​ខាងមុខនេះ​ដូចជា ការ​គូស​សន្លឹកឆ្នោត​ចោល ក្នុង​គោលដៅ​បំផ្លាញ​ដល់​ដំណើរការ ឬ​បរិយាកាស​បោះឆ្នោត គឺ​នឹង​មិន​ត្រូវ​អត់ឱន ឬ​លើកលែង​បានឡើយ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន សែន ក៏បាន​ជូនពរ​ដល់​បងប្អូន​កូនក្មួយ កម្មករ កម្មការិនី​ទាំងអស់ ជួបតែ​សេចក្តីសុខ សេចក្តីចម្រើន ជា​ពិសេស​កម្មការិនី​ដែល​មាន​ផ្ទៃពោះ​សូមឲ្យ​ទទួលបាន​នូវ​សុខភាព​ល្អ ទាំង​ម្ដាយ និង​កូន​នៅពេល​សម្រាល​ហើយក៏​បាន​ផ្ដល់​ជា​ថវិកា​
​សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន​សរុប​ចំនួន​៥១៥​នាក់​ក្នុង​ម្នាក់ៗ ២០០​ដុល្លារ ក្នុងនោះ​មាន​ស្ត្រី​មាន​កូនភ្លោះ​២ ចំនួន​៤​នាក់ ក្នុង​ម្នាក់ៗ ចំនួន​៤០០​ដុល្លារ​ផង​ដែរ​៕

Filed in: ព័ត៌មានជាតិ