ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម ដែល​រៀបចំឡើង​ដោយ រដ្ឋបាល​ខណ្ឌដង្កោ​!

ឯកឧត្តម រ័ត្ន ស្រ៊ាង អញ្ជើញ​ជា​អធិបតី ក្នុង​វេទិកាសាធារណៈ ជាមួយ​ប្រជាពលរដ្ឋ ដើម្បី​ស្វែងរក​ផលប្រយោជន៍​រួម ដែល​រៀបចំឡើង​ដោយ រដ្ឋបាល​ខណ្ឌដង្កោ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នា​ព្រឹក​ថ្ងៃទី​១៦ ខែមិថុនា ឆ្នាំ​២០២៣ នៅ​បរិវេណ​សាលាខណ្ឌ​ដង្កោ បាន​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​ខណ្ឌដង្កោ ឆ្នាំ​២០២៣ ក្រោម​អធិបតីភាព ឯកឧត្តម រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​ជួយ​មូលដ្ឋាន​ខណ្ឌ​ដង្កោ អម​ដោយ​លោក ម៉ៃ ម៉ុន ប្រធាន​ក្រុមប្រឹក្សា​ខណ្ឌដង្កោ និង​លោកស្រី គឹម ញឹប អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​ដង្កោ ព្រមទាំង​លោក លោកស្រី សមាជិក​ក្រុមប្រឹក្សា​ខណ្ឌ​, លោក​អភិបាលរង​ខណ្ឌ​,​នាយក​-​នាយករង​រដ្ឋបាល​ខណ្ឌ​,​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ​,​តំណាង​អធិការនគរបាល​ខណ្ឌ​, ប្រធាន​-​អនុប្រធាន​ការិយាល័យ​ចំណុះ​ខណ្ឌ​, ចៅសង្កាត់ ក្រុមប្រឹក្សា​សង្កាត់ នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាលស​ង្កា​ត់​, នាយក​អនុវិទ្យាល័យ និង​បឋមសិក្សា​, ប្រធាន​មន្ទីរពេទ្យ​ស្រុក​ប្រតិបត្តិ​ដង្កោ​,​ប្រធាន​មណ្ឌល​សុខភាព និង​លោក លោកស្រី មេភូមិ អនុប្រធាន​ភូមិ អង្គភាព​ជំនាញ​ពាក់ព័ន្ធ និង​ប្រជាពលរដ្ឋ​សរុប​ចំនួន ៤៥០​នាក់​។​

​តាមរយៈ​វេទិកា​នា​ថ្ងៃនេះ គឺ​បាន​ផ្សព្វផ្សាយ បង្ហាញ​នូវ​សមិទ្ធិផល​ជាច្រើន​ដែល​មូលដ្ឋាន​សម្រេច​បាន​ជា​បន្តបន្ទាប់ ក្រោម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ដែលមាន​សម្តេច អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាស​វៀងវៃ​។ ជាមួយគ្នា​នោះ​ផងដែរ ប្រជាពលរដ្ឋ​បាន​លើកឡើង​នូវ​សំណូមពរ និង​សំណើ ចំនួន ៤៤​សំណើ ពាក់ព័ន្ធ​នឹង​ជីវភាព​ប្រចាំថ្ងៃ​របស់​ពួក​គាត់​ក្នុង​មូលដ្ឋាន ដាក់​ជូន​គណអធិបតី​ដើម្បី​ផ្តល់​ដំណោះស្រាយ​ជូន​ពួកគាត់ ដែល​ក្នុងនោះ​មាន​សំណូមពរ​ផ្ទាល់មាត់ ចំនួន ០៣ និង លាយល័ក្ខអក្សរ ចំនួន ៤១​សំណូមពរ ដោយ​គណៈអធិបតី រួម​និង ក្រុម​ការងារ​បាន​ធ្វើកា​រ​ឆ្លើយបំភ្លឺ បកស្រាយ​ពី​លទ្ធភាព​ដំណោះស្រាយ តាម​សំណើ​នី​មួយៗ របស់​ប្រជាពលរដ្ឋ ដោយ​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់ ឆ្ពោះទៅ​រក​ផលប្រយោជន៍​រួម​ក្នុង​មូលដ្ឋាន​៕

Filed in: ព័ត៌មានជាតិ