ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

សេចក្តីជូនដំណឹង​​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ

សេចក្តីជូនដំណឹង​​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ជម្រាប​ជូន​ដល់​សាធារណជន ពិសេស​អ្នក​ប្រើប្រាស់ បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ មេត្តា​ជ្រាប​ថា ដោយ​នាពេល​ថ្មីៗ​នេះ មានតេ​ឡេ​ក្រាម (Telegram) មួយ ប្រើ​លេខ +855 97 629 3838 បាន​ដាក់​ឈ្មោះ​ខ្លួនឯង​ថា (PM ក្រុង​) បង្ក​ឱ្យ​មាន​ការយល់​ច្រឡំ​ថា​ជា​គណនី​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដូច្នេះ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ធ្វើ​ការបដិសេធ និង​ច្រានចោល​ទាំងស្រុង​នូវ​គណនី​ខាងលើនេះ ពុំ​មាន​ពាក់ព័ន្ធ​ជាមួយ អង្គភាព​យើងខ្ញុំ​នោះទេ និង​សូម​សាធារណ​ជន​ទាំង​អស់ កុំ​មាន​ការ​ភ័ន្តច្រលំ ឬ​ចាញ់កល​ល្បិច​របស់​ជន​ខិលខូច​ទាំងនោះ​ដោយ​ប្រកា​ណាមួយ​ឲ្យសោះ​។

​បើសិនជា​បងប្អូន​ប្រជាពលរដ្ឋ នៅក្នុង​រាជធានី​ភ្នំពេញ បាន​ជួប​ហេតុការណ៍​ត្រូវការ​អន្តរាគមន៍​បន្ទា​ន់ ពី​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​បងប្អូន​ហៅ​ទូរស័ព្ទ​មក​កាន់​លេខ 1291 ឬ អាចទាក់ទង​មក​តាម​បណ្តាញ Telegram, WhatsApp របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ តាមរយៈ​លេខ 031 5555 669 ឬ​ឆាត​មកកាន់​ផេក​ហ្វេស​ប៊ុក​របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​មានឈ្មោះ​ថា Phnom Penh Gendarmerie​។​សូម​អរគុណ​!!!

​ឆែ​ន​នែ​ល​(Channel) ផ្លូវការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ចុច ៖ https://t.me/grkpp
#PhnomPenhGRK

Filed in: ព័ត៌មានជាតិ