ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឧត្តមសេនីយ៍ទោ សេង ធា​រិន អញ្ជើញ​ដឹកនាំ​ប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ លើក​ទី​២៩

ឧត្តមសេនីយ៍ទោ សេង ធា​រិន អញ្ជើញ​ដឹកនាំ​ប្រតិភូ​កម្ពុជា ចូលរួម​កិច្ចប្រជុំ​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​យោធ​ភូមិភាគ​កម្ពុជា​-​ថៃ លើក​ទី​២៩
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​សៀមរាប​)៖ នៅ​ថ្ងៃ​ទី​១៥ ខែមិថុនា ឆ្នាំ​២០២៣ លោក​ឧត្តមសេនីយ៍ទោ សេង ធា​រិន មេបញ្ជាការរង នាយសេនាធិការ យោធភូមិភាគ​ទី​៥ និង​ជា​ប្រធាន​ក្រុម​លេខា​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុជា​-​ថៃ បាន​ដឹកនាំ​គណៈប្រតិភូ ស្ថាប័ន មន្ទីរ​ពាក់ព័ន្ធ ខេត្ត​បាត់ដំបង និង​ខេត្ត​បន្ទាយមានជ័យ រួម​ជាមួយ​មេបញ្ជាការ កងកម្លាំងប្រដាប់អាវុធ ក្នុង​ខេត្ត​ទាំងពី ចូលរួម​ប្រជុំ ជាមួយ​ភាគី​ថៃ ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី និធិ អ៉ិ​ង​ខាក់​សុវណ្ណ នាយសេនាធិការ កងទ័ព​ភូមិភាគ​ទី​១ (​ថៃ​) ជា​សហប្រធាន នៃ​អង្គប្រជុំ​រួម​។​

​កិច្ចប្រជុំ​នេះ ដើម្បី​ពិភាក្សា​កែសម្រួល​ឲ្យមាន​ការឯកភាព​គ្នា លើ​ខ្លឹមសារ​កំណត់ហេតុ​រួម និង​រំលឹក​ឡើងវិញ​នូវ​ភាព​រីកចម្រើន នៃ​ការអភិវឌ្ឍ​លើ​វិស័យ​ផ្សេងៗ ពាក់ព័ន្ធ​ទៅនឹង​សម្ព័ន្ធភាព​កងទ័ព ស្ថាប័ន​ស៊ីវិល និង​សន្តិសុខ​នៅតាម​ព្រំដែន​កម្ពុជា​-​ថៃ រវាង​យោធភូមិភាគ​ទី​៥ កម្ពុជា និង​កងទ័ព​ភូមិភាគ​ទី​១​ថៃ សម្រាប់​ដាក់​ជូន​ប្រធាន​គណៈកម្មាធិការ​ព្រំដែន​ថ្នាក់​ភូមិភាគ​កម្ពុជា​-​ថៃ លើក​ទី​២៩ ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃ​ទី​១៥ ដល់​១៦ ខែមិថុនា ឆ្នាំ​២០២៣​ដើម្បី​សម្រេច ក្រោម​អធិបតីភាព នៃ​សហប្រធាន​កម្ពុជា​-​ថៃ លោក​ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការរង កងទ័ពជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ កម្ពុជា និង​លោក​ឧត្តមសេនីយ៍ទោ ផា​ក់ណា ខ្លេវ​ប្លត​ធុក មេបញ្ជាការ​កងទ័ព​ភូមិភាគ​ទី​១ ថៃ នៅ​សណ្ឋាគារ អង្គរ​ម៉ា​រីខ​ល ក្រុង​សៀមរាប ខេត្តសៀមរាប​៕​

Filed in: ព័ត៌មានជាតិ