ទាន់ហេតុការណ៍
ជលផលព្រៃវែង ចាក់លែងកូនត្រីចម្រុះចំនួន ៧០គីឡូក្រាម ចូលបឹងធម្មជាតិវិញ==>ចិញ្ចឹមតាំងពីតូចដូចកូនដល់អាយុ១៤ឆ្នាំបែជាចាប់រំលោភមានផ្ទៃពោះ៥ខែ នៅស្រុកសុីធរកណ្តាល ខេត្តព្រៃវែង==>សូមប្រុងប្រយ័ត្ន​៖ក្មេងជំទង់ម្នាក់ លង់ទឹកស្លាប់ នៅពេលទៅលេងទឹកអន្លង់បឹងខៀវ==>ក្រុមជិះម៉ូតូឆក់៥ នាក់ ពីបទ.លួចមានស្ថានទម្ងន់ទោស ប្រឈមជាប់ពន្ធនាគារពី៣ ទៅ១០ឆ្នាំ==>រដ្ឋបាលជលផល ប្រកាសរកអ្នកជួលវើអាជីវកម្ម ក្នុងរដូវនេសាទ ឆ្នាំ២០២៣-២០២៤ និងឆ្នាំ២០២៤-២០២៥ ក្រោយពីគ្មានអ្នកដេញថ្លៃ លើកទី១ និងទី២ រួចមកនោះ==>អគ្គនាយកស្តីទី កិច្ចការបច្ចេកទេស នៃ ក្រសួងធនធានទឹក បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តដំណាក់អំពិល ក្នុងស្រុកបាកាន ខេត្តពោធិ៍សាត់==>នាយករដ្ឋមន្ត្រី នៃកម្ពុជា បណ្ឌិត ហ៊ុន ម៉ាណែត ៖ ស្នេហាជាតិ គឺការខិតខំប្រឹងជួយខ្លួនឯង និងគ្រួសារ==>ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បើកកិច្ចប្រជុំត្រៀមរៀបចំការប្រកួតកីឡាបាល់ទាត់ និងបាល់ទះ ពានរង្វាន់ កងរាជអាវុធហត្ថរាជធានីភ្នំពេញលើកទី២!==>ព្រះមហាក្សត្រ តែងតាំងលោក សុខ វាសនា ជាអគ្គនាយក អន្តោប្រវេសន៍ និងលោក តុប នេត ជាអគ្គនាយក អត្តសញ្ញាណកម្ម==>សមត្ថកិច្ច បញ្ជូនឧក្រិដ្ឋជនគ្រឿងញៀន និងក្រុមប្រដាប់អាវុធ រំដោះអ្នកទោស សរុបចំនួន ១១ នាក់ ទៅតុលាការ

ធាក់​ប្លន់​ម៉ូតូ​នៅ​ទឹកដី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​ឃើញ​ម៉ូតូ​វិញ នៅ​ទឹកដី​ខណ្ឌដង្កោ និង​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ម្នាក់ បញ្ជូនទៅ​តុលាការ​!

ធាក់​ប្លន់​ម៉ូតូ​នៅ​ទឹកដី ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ រក​ឃើញ​ម៉ូតូ​វិញ នៅ​ទឹកដី​ខណ្ឌដង្កោ និង​ឃាត់ខ្លួន​អ្នកពាក់ព័ន្ធ​ម្នាក់ បញ្ជូនទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូវ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​កាលពី​វេលា​ម៉ោង​ប្រមាណ ២១​នឹង​១០​នាទី ថ្ងៃទី​២៧ ខែ​ឧសភា ឆ្នាំ​២០២៣ នៅ​ចំណុច ផ្លូវជាតិ​លេខ​៣ ភូមិ​ត្រពាំង​មាន ឃុំ​ស្នំ​ក្រពើ ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ មាន​ករណី ក្រុម​ជនសង្ស័យ​មួយក្រុម​មាន​គ្នា ០៦​នាក់ ជិះ​ម៉ូតូ​០៥​គ្រឿង បានធ្វើ​សកម្មភាព​ធាក់​ផ្តួល​ម៉ូតូ​របស់​ជនរងគ្រោះ និង​ស្រែក​គម្រាមថា នឹង​កាប់​សម្លាប់​ចោល ធ្វើឲ្យ​ជនរងគ្រោះ​ភ័យខ្លាច ក៏​បណ្តោយ ឲ្យ​ក្រុម​ជនសង្ស័យ លើកយក​ម៉ូតូ​០១​គ្រឿង ម៉ាក​ហុងដា សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០២៣ ស្លាក​លេខ ភ្នំពេញ 1KB-0837 ពី​ជនរងគ្រោះ ជិះ​គេច​បាត់​ទៅ​តែម្តង​។
​បន្ទាប់មក នៅ​ថ្ងៃ​ទី​២៩ ខែ​ឧសភា ឆ្នាំ​២០២៣ ជនរងគ្រោះ បាន​ប្តឹង​មក​អាវុធហត្ថ​រាជធានី​ភ្នំពេញ អំពី​ករណី​ធាក់​ប្លន់​ខាងលើ​នេះ​។

​ក្រោយពី​ទទួល​បណ្តឹង​របស់​ជន​រងគ្រោះ​រួច អាវុធហត្ថ​រាជធានី​ភ្នំពេញ បាន​បើក​ការស្រាវជ្រាវ រហូត​ប្រទះឃើញ​ម៉ូតូ​ជនរងគ្រោះ​កំពុង​ត្រូវបាន​បុរស​ម្នាក់​ជិះ​នៅលើ​ដងផ្លូវ ត្រង់​ចំណុច​រង្វង់​មូល​កួរស្រូវ ក្នុង​ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ឃើញ​ដូច្នោះ​កម្លាំង​ជំនាញ​អាវុធហត្ថ​ខណ្ឌដង្កោ បាន​សហការ​ជាមួយ កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ ក៏​បាន​បើក​ម៉ូតូ​ចូល​សំដៅ​ទៅ​រក បុរស​ដែល​កំពុង​បើក​ម៉ូតូ​របស់​ជនរងគ្រោះ​ម្នាក់​នោះ យ៉ាង​ប្រកៀក​ប្រកិត រហូតមកដល់​ចំណុច​បន្ទប់​ជួល​លេខ​១២ ស្ថិតនៅ​ភូមិ​កណ្តាល សង្កាត់​រលួស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ និង​បាន​ប្រទះឃើញ​មុខសញ្ញា​សង្ស័យ សមត្ថកិច្ច​អាវុធហត្ថ​ក៏បាន ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​នោះ រហូត​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​០១​នាក់ ឈ្មោះ ឈុន សុខ​នៅ ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ រួមជាមួយ​ម៉ូតូ​០១​គ្រឿង ដែល​ជា​របស់​ជនរងគ្រោះ ត្រូវបាន​ក្រុម​ជនសង្ស័យ​ដោះ​ស្លាក​លេខ​ចេញ​ដើម្បី​បំបាត់ភស្តុតាង​ផងដែរ​។

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ និង​កំពុង​បន្ត​ធ្វើ​ការស្រាវជ្រាវ​ករណី​ខាងលើ ដោយ​យកចិត្តទុកដាក់ ដើម្បី​ស្វែងរក​ក្រុម​ជនសង្ស័យ​ដែល​ពាក់ព័ន្ធ​យកមក​ផ្តន្ទាទោស​តាម​ច្បាប់​បន្តទៀត​៕
#PhnomPenhGRK​

 

Filed in: ព័ត៌មានជាតិ