ទាន់ហេតុការណ៍
ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ចំពោះ​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុងការ​បដិសេធចោល​បណ្តឹង​របស់​គណបក្ស​ភ្លើងទៀ​ន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​

លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ប្រកាស​គាំទ្រ​ចំពោះ​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ​ក្នុងការ​បដិសេធចោល​បណ្តឹង​របស់​គណបក្ស​ភ្លើងទៀ​ន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​) ៖ លោក​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ បាន​ចេញ​សារ​ប្រកាស​គាំទ្រ​ចំពោះ​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក្នុងការ​បដិសេធចោល​បណ្តឹងតវ៉ា​របស់​គណ​បក្ស​ភ្លើងទៀន និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ និង​បាន​អះអាងថា ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ គឺ​បង្ហាញ​អំពី​ភាពត្រឹមត្រូវ​នៃ​ការអនុវត្ត​ច្បាប់ ដោយ​ប្រកាន់ខ្ជាប់​នូវ​គោលការណ៍​ច្បាប់​សំខាន់​ចំនួន​ពីរ​គឺ​៖ (​ទី​១)-​គោលការណ៍​នៃ​ការបកស្រាយ​ច្បាប់ ដោយ​ម៉ឺងម៉ាត់​ដែល​ជា​មូលដ្ឋានគ្រឹះ​នៃ​ការអនុវត្ត​ឱ្យបាន​ត្រឹមត្រូវ (​ច្បាប់ គឺជា​ច្បាប់ ហើយ​ច្បាប់ ត្រូវតែ​អនុវត្ត​ដោយ​ម៉ឺងម៉ាត់​) និង​(​ទី​២)-​គោលការណ៍​ស្មើភាព​គ្នា​រវាង​គ្រប់​គណបក្ស​នយោបាយ និង​គណបក្ស​នយោបាយ​ចំពោះ​មុខ​ច្បាប់​។​

​ការសម្រេច​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ ក៏​បង្ហាញ​យ៉ាង​ច្បាស់​ដែរ​ថា ដំណើរការ​លទ្ធិប្រជាធិបតេយ្យ​សេរី​ពហុបក្ស ត្រូវ​ដើរ​ទន្ទឹម​គ្នា​នឹង​នីតិរដ្ឋ ដែល​ជា​គ្រឹះ​សម្រាប់​ធានា​ដល់​ស្ថិរភាព​នយោបាយ និង​ស្ថិរភាព​សង្គម របស់​ប្រទេសជាតិ​សម្រាប់​រយៈពេល​យូរអង្វែង​។​

​នៅ​ថ្ងៃ​ទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៣ ក្រុមប្រឹក្សាធម្មនុញ្ញ បានសម្រេច​បដិសេធចោល​បណ្តឹង​របស់​បក្ស​ភ្លើងទៀន និង​បក្ស​មហា​សាមគ្គី​ជាតិខ្មែរ ជុំវិញ​ការមិន​ចុះ​បញ្ជី​ឈ្មោះ​ចូលរួម​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ពី​សំណាក់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​)​។​

​ការសម្រេច​នេះ​បាន​ធ្វើឡើង​ក្រោយ​បើក​កិច្ចប្រជុំ ដឹកនាំ​ដោយ​លោក​កិត្តិ​នីតិកោសល​បណ្ឌិត អ៉ឹម ឈុនលឹម នា​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២៥​។​

​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រុមប្រឹក្សាធម្មនុញ្ញ បានបញ្ជាក់​ថា បន្ទាប់​ពី​ប្រជុំពិភាក្សា ក្រុមប្រឹក្សាធម្មនុញ្ញ​ចាត់ទុក​បណ្តឹង​ទាំងពីរ​នេះ ត្រឹមត្រូវ​តាម​ទម្រង់​ច្បាប់ ប៉ុន្តែ​បដិសេធចោល​ដោយ​ខុស​នឹង​គតិ​ច្បាប់​។​

​សូមជម្រាបថា ថ្មីៗ​នេះ គ​.​ជ​.​ប បាន​ចេញ​សេចក្តីសម្រេច បដិសេធ​ការចុះបញ្ជី​ឈរឈ្មោះ​បោះឆ្នោត ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ របស់​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ និង​គណបក្ស​ភ្លើងទៀន ក្រោម​ហេតុផល​គណបក្ស​ទាំងពីរ​នេះ មិន​បាន​បំពេញ​ឱ្យ​គ្រប់​លក្ខខណ្ឌ​តម្រូវ នៃ​ច្បាប់​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។​

​ដោយឡែក​គណបក្សនយោបាយ​ចំនួន​១៨ ត្រូវបាន គ​.​ជ​.​ប សម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​លើ​ការចុះបញ្ជី​របស់​គណបក្ស​នយោបាយ សម្រាប់​ការជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​៧ ដែល​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃ​ទី​២៣ ខែកក្កដា ឆ្នាំ​២០២៣​ខាងមុខនេះ បន្ទាប់​ពី​គណបក្ស​ទាំងនោះ​បំពេញ​គ្រប់​លក្ខខណ្ឌ នៃ​ច្បាប់​បោះឆ្នោត​៕

Filed in: ព័ត៌មានជាតិ