ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​និង នាំខ្លួន​ជនសង្ស័យ ០១ នាក់ ករណីលួច

កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​និង នាំខ្លួន​ជនសង្ស័យ ០១ នាក់ ករណីលួច
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា លោក​ឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក វរសេនីយ៍ឯក ចៀក ថា​និន នាយ​ការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង មានការ​សម្របសម្រួល​ទៅលេី​នីតិវិធី​ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ១៩ ខែ ឧសភា ឆ្នាំ ២០២៣ វេលា​ម៉ោង ១២:៤០ នាទី នៅ​ចំណុច​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប បាន​ចុះ​ប្រតិបត្តិការ បង្ក្រាប​ករណី លួច ( យក​សំណាញ់​ដែក ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន​ជនសង្ស័យ ០១ នាក់ ឈ្មោះ យ៉ា ភី​ណា ហៅ កុង ភេទ​ប្រុស អាយុ ៣០ ឆ្នាំ មាន​ទីលំនៅ​ភូមិ​អូរ​ចារ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង មកកាន់​ស្នងការដ្ឋាន​ដើម្បី​ធ្វើ​ការសាកសួរ ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ជនសង្ស័យ​ខាងលើ បាន​ឆ្លេី​យ​សារភាពថា ៖ ខ្លួន​រួមជាមួយ​បក្ស​ចំនួន ០២ នាក់​ទៀត ( រត់គេចខ្លួន ) បាន​ចូលរួម​ធ្វេី​សកម្មភាព ចូល​លួច​យក​សំណាញ់​ដែក ប្រហែល​១០០ គីឡូក្រាម ដែល​ជា​របស់​ជនរងគ្រោះ ឈ្មោះ សោម សារិន ភេទ​ប្រុស អាយុ ៣៨ ឆ្នាំ មាន​ទីលំនៅ​ភូមិ​កំពង់​សីមា សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ១៩ ខែ ឧសភា ឆ្នាំ ២០២៣ វេលា​ម៉ោង​ប្រហែល ២១:២០ នាទី នៅ​ចំណុច​ក្នុង​ការដ្ឋាន​បុរី ឧកញ៉ា ភូ ពុយ ស្ថិតនៅក្នុង​ភូមិ​អញ្ចាញ សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ពិតប្រាកដ​មែន ។

​បច្ចុប្បន្ន ការិយាល័យ​ជំនាញ​កំពុង​ធ្វើ​ការកសាង​សំណុំរឿង ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តបាត់ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ។​

Filed in: ព័ត៌មានជាតិ