ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ចោរលួច​ម្នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!

​ចោរលួច​ម្នាក់ ត្រូវបាន​អាវុធហត្ថ​រាជធានី​ភ្នំពេញ ឃាត់ខ្លួន​បញ្ជូន​ទៅ​តុលាការ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ជនសង្ស័យ​ឈ្មោះ ឌី រ៉ូ ភេទ​ប្រុស អាយុ ២៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ទីកន្លែង​ស្នាក់នៅ មិន​ពិតប្រាកដ ត្រូវបាន កម្លាំង​អាវុធហត្ថ​រាជធានី​ភ្នំពេញ ក្នុង​ខណ្ឌ​ទួលគោក ឃាត់ខ្លួន​កាលពី​វេលា​ម៉ោង​១៣​និង​០០​នាទី ថ្ងៃទី​១៩ ខែ​មេសា ឆ្នាំ​២០២៣ ពាក់ព័ន្ធ​ករណី លួច​ម៉ូតូ និង​ទូរស័ព្ទដៃ ដោយ​បាន​ចាប់យក​វត្ថុតាង ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០២២ ស្លាក​លេខ ភ្នំពេញ 1IT-8597 ប្រគល់ជូន​ដល់​ជនរងគ្រោះ​វិញ​ផងដែរ​។​

​ក្រោយពេល​ស្តាប់​ចម្លើយ ជនសង្ស័យ ឌី រ៉ូ បាន​សារភាព​ឲ្យដឹងថា កាលពី​វេលា​ម៉ោង​ប្រហែល​១៤​និង​៣០​នាទី ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៣ ខ្លួន និង​ជនរងគ្រោះ​បាន​អង្គុយ​ផឹកស៊ី​ជាមួយ​គ្នា​នៅ​កន្លែងផ្ញើម៉ូតូ ផ្សារ​សំណង់​១២ សង្កាត់​ទឹកល្អក់​៣ ខណ្ឌ​ទួលគោក លុះ​ពេល​ខ្លួន​ស្រវឹង ខ្លួន​ក៏​ធ្វើ​សកម្មភាព​លួច​យក​ម៉ូតូ​របស់​ជនរងគ្រោះ​០១​គ្រឿង ម៉ាក​ហុងដា​សេ​១២៥ និង​ទូរស័ព្ទដៃ​ចំនួន​០២​គ្រឿង រួច​គេចខ្លួន​បាន​៣​ថ្ងៃ ក៏​ត្រូវបាន​ជន​រងគ្រោះ ប្តឹង​សមត្ថកិច្ច​អាវុធហត្ថ​ខណ្ឌទួលគោក ចុះ​ឃាត់​រូប​ខ្លួន​តែម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​ព្រហ្មទណ្ឌ​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

Filed in: ព័ត៌មានជាតិ