ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី នាំខ្លួន ជនសង្ស័យ ០១ នាក់ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស

ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី នាំខ្លួន ជនសង្ស័យ ០១ នាក់ ពីបទ​លួច​មាន​ស្ថាន​ទម្ងន់​ទោស
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ដោយ​អនុវត្ត​តាម​ការណែនាំ​បញ្ជា​ផ្ទាល់​ពី ឯកឧត្ដម ឧត្តមសេនីយ៍ទោ សាត គឹម​សាន ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាត់ដំបង ក៏ដូចជា​លោក ឧត្ដមសេនីយ៍ត្រី លឹម ពុទ្ធី​ឡា ស្នងការរង ផែន​ការងារ​នគរបាល​ព្រហ្មទណ្ឌ លោក វរសេនីយ៍ឯក ឈឿង គឹម​សុង ស្នងការរង ដឹកនាំ​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល លោក វរសេនីយ៍ឯក ចៀក ថា​និន នាយ​ការរិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល និង​មាន​ការសម្របសម្រួល​ទៅលេី​នីតិវិធី​ពី ឯកឧត្ដម កែវ សុជាតិ ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​បាត់ដំបង នៅ​ថ្ងៃ​ទី ១៩ ឧសភា ឆ្នាំ ២០២៣ វេលា​ម៉ោង ១១:០០ នាទី នៅ​ចំណុច​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង កម្លាំង​ក្រុម​អន្តរាគមន៍ បង្ការ បង្ក្រាប បាន​សហការ​ជាមួយ​កម្លាំង អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល ចុះ​ប្រតិបត្តិការ​បង្ក្រាប​ករណី លួច​មាន​ស្ថាន​ទម្ងន់ទោស ( ឆក់យក​ទូរស័ព្ទដៃ មិនបាន​សម្រេច ) ០១ ករណី និង​បាន​ធ្វើការ​នាំខ្លួន ជនសង្ស័យ ០១ នាក់ មកកាន់​ស្នងការដ្ឋាន ឈ្មោះ ភ័​ក្រ សុខ​នី ហៅ ទ្រូ ភេទ​ប្រុស អាយុ ១៧ ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល ខេត្ត​បាត់ដំបង ។

​កាលពី​ថ្ងៃ​ទី ១៣ ខែ ឧសភា ឆ្នាំ ២០២៣ វេលា​ម៉ោង​ប្រហែល ១៥:១៥ នាទី នៅ​ចំណុ​ចលេីផ្លូវ​បេតុង ស្ថិតនៅក្នុង​ភូមិ​ព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ជនសង្ស័យ​ខាងលើ​រួមជាមួយ​បក្សពួក​ម្នាក់​ទៀត មិន​ស្គាល់​ឈ្មោះ ( រត់គេចខ្លួន ) បាន​ជិះ​ម៉ូតូ ០១ គ្រឿង ម៉ាក ហុងដា ឌ្រី​ម សេ ១២៥ ពណ៌​ខ្មៅ មិន​ស្គាល់​ស៊េរី​ឆ្នាំ និង ស្លាក​លេខ ទៅ​ធ្វេី​សកម្មភាព​ឆក់​យក​កាបូប​របស់​ជនរងគ្រោះ ឈ្មោះ ពូន គឹម​ហៀក ភេទ​ស្រី អាយុ ២៥ ឆ្នាំ មាន​មាន​ទីលំនៅ​ភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចារ ក្រុង​បាត់ដំបង ខេត្ត​បាត់ដំបង ក្នុងពេល​ដែល​ជនរងគ្រោះ​កំពុង​ជិះ​ម៉ូតូ​ទៅ​ធ្វេី​ការ តែ​មិនបាន​សម្រេច ភ្លាម​នោះ​ជនរងគ្រោះ​ក៏​បាន​ដួល​ម៉ូតូ ជនសង្ស័យ​ទាំង​០២ នាក់​ក៏​បាន​ជិះ​ម៉ូតូ​រត់​គេចខ្លួន​បាត់ រហូតមកដល់​ថ្ងៃ​ខែ ខាងលើ ទើប​កម្លាំង​យើង​ធ្វើការ​នាំខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ។

​ចំពោះ​ជនសង្ស័យ​ម្នាក់ទៀត​ដែល​កំពុង​រត់គេចខ្លួន​កម្លាំង​យេ​ី​ង​កំពុងធ្វេីការ​ស្រាវជ្រា​វ​តាម​ឃាត់​ខ្លួន​យកមក​ចាត់ការ​តាម​ផ្លូវច្បាប់ ។

​បច្ចុប្បន្ន ជនសង្ស័យ​ខាងលើ ត្រូវបាន​ការិយាល័យ​ជំនាញ​កសាង​សំណុំរឿង​ដេ​ី​ម្បី​បញ្ជូន​ទៅ​សាលា​ដំបូងខេ​ត្តបាត់​ដំបង​ចាត់ការ​បន្ត​តាម​នីតិវិធី ៕

Filed in: ព័ត៌មានជាតិ