ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ក្រោយ​ជួប​ផ្ទាល់​ក្មេង​ប្រុស​លក់​ផ្កា​, បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្រេច​ជួយ​ក្មេងប្រុស រុន ភារម្យ និង​ប្អូនស្រី ឱ្យ​បាន​រៀន​ដល់​ឧត្តមសិក្សា និង​ជួយ​ឪពុក​ម្តាយ​ពួកគេ កែប្រែ​មុខរបរ​ឱ្យ​ប្រសើរ​ជាង​មុន​

ក្រោយ​ជួប​ផ្ទាល់​ក្មេង​ប្រុស​លក់​ផ្កា​, បណ្ឌិត ហ៊ុន ម៉ា​ណែ​ត សម្រេច​ជួយ​ក្មេងប្រុស រុន ភារម្យ និង​ប្អូនស្រី ឱ្យ​បាន​រៀន​ដល់​ឧត្តមសិក្សា និង​ជួយ​ឪពុក​ម្តាយ​ពួកគេ កែប្រែ​មុខរបរ​ឱ្យ​ប្រសើរ​ជាង​មុន​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​បាត់ដំបង​)៖ ដូច​អ្វី​ដែល​បាន​សន្យា លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ជួប​ផ្ទាល់​ហើយ ក្មេង​ប្រុស​លក់​ផ្កា​នៅ​ខេត្ត​បាត់ដំបង រុន ភារម្យ និង​ក្រុមគ្រួសារ​របស់​គេ ដោយសារ​បាន​ពិនិត្យ​លទ្ធភាព​ក្នុង​ការជួយ​ក្មេងប្រុស​រូបនេះ និង​ក្រុមគ្រួសារ​របស់​គេ ឲ្យមាន​មុខរបរ​ជ្រោង​ជីវភាព ឲ្យ​ល្អ​ប្រសើរ​ជាង​មុន​។​

​តាមរយៈ​ព័ត៌មាន​ដែល​បង្ហោះ​លើ​បណ្តាញ​សង្គម​ផ្លូវការ​របស់​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត នៅ​ព្រឹក​ថ្ងៃទី​២០ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ លោក​បណ្ឌិត​បាន​សម្រេច​ជួយ​ក្មេងប្រុស រុន ភារម្យ និង​ប្អូនស្រី​របស់ ឲ្យបាន​រៀន​ដល់ឧ​ត្តមសិក្សា ហើយ​ជួយ​ឪពុក​ម្តាយ​ពួកគេ កែប្រែ​មុខរបរ​ប្រសើរ​ជាង​មុន​។​

​លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​បង្ហោះ​ខ្លឹមសារ​ទាំងស្រុង​ដូច្នេះ​ថា «​ក្រោយពី​បាន​គោលការណ៍​របស់​ខ្ញុំ ក្រុមការងារ​សមាគម​សិស្ស​-​និស្សិត​អាហារូបករណ៍ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត (​អ​.​ម​.​ត​) ខេត្ត​បាត់ដំបង បាន​ស្វែងរក​ឃើញ​ក្មួយប្រុស រុន ភារម្យ ហៅ​អា​រ៉​យ (​អ្នកលក់​ផ្កា​ដែល​ខ្ញុំ​បាន​ជួប នៅ​ខេត្ត​បាត់ដំបង​កាលពី​សប្តាហ៍​មុន​) និង​ក្រុមគ្រួសារ និង​បាន​យក​ជំនួយ​ខ្លះ ទៅ​ផ្តល់ជូន​គាត់​មួយ​ជំហាន ដោយ​ខ្ញុំ​សន្យាថា​នឹង​រក​ពេលវេលា​ជួប​ពួកគាត់ នៅពេល​ក្រោយ​។​

​កាលពី​ល្ងាច​មិញ​នេះ ឆ្លៀតពេល​ដែល​ខ្ញុំ​ត្រូវ​ទៅ​បំពេញ​ការងារ​នៅ​ខេត្ត​ក្បែរ​នោះ ខ្ញុំ​បាន​អោយ​ក្រុមការងារ​នាំ​ក្មួយប្រុស និង​ក្រុមគ្រួសារ​របស់​គាត់​មក​ជួប​ខ្ញុំ ដើម្បី​ស្វែងយល់​បន្ថែម​ពី​ស្ថានភាព​គ្រួសារ​របស់គាត់ និង​ពិនិត្យ​លទ្ធភាព​ក្នុង​ការជួយ​ពួកគាត់​។​

​ខ្ញុំ​សូម​កោតសរសើរ​ប្អូនប្រុស ប្អូនស្រី​ដែល​ជា​ឪពុក​ម្តាយ​របស់​ក្មួយៗ ដែល​ទោះជា​មាន​ជីវភាព​មិន​សូវ​ធូរធា​រ ប៉ុន្តែ​អប់រំ​កូនៗ​បានល្អ អោយ​ចេះ​ខិតខំ​ប្រឹងប្រែង តស៊ូ និង​ប្រកាន់ខ្ជាប់​នូវ​គុណធម៌ សីលធម៌ និង​អំពើ​សុចរិត​តាំង​ពី​តូចៗ​។ ខ្ញុំ​ក៏​សូម​កោតសរសើរ​ក្មួយប្រុស រុន ភារម្យ ដែល​មាន​ទឹកចិត្ត​ក្លាហាន មាន​ការទទួលខុសត្រូវ និង​ចេះ​ជួយ​ទុក្ខ​ធុរៈ​ឪពុកម្តាយ​តាំងពី​អាយុ ៦​ឆ្នាំ​ម្ល៉េះ (​ឥឡូវ​ក្មួយ​មាន​អាយុ ១៣​ឆ្នាំ​)​។​

​ក្រោយ​ពី​ស្វែងយល់​ពី​ស្ថានភាព​គ្រួសារ​របស់គាត់ ខ្ញុំ​បាន​សម្រេច​៖

១៖ ជួយ​ផ្តល់​មធ្យោបាយ​និង​លទ្ធភាព​អោយ​ឪពុក និង​ម្តាយ​របស់​គាត់​កែសម្រួល​មុខរបរ អោយបាន​កាន់តែ​ប្រសើរ ដើម្បី​បង្កើន​ចំណូល​ក្នុង​គ្រួសារ​

២៖ ជួយ​ក្មួយប្រុស រុន ភារម្យ និង​ប្អូនស្រី​របស់​គាត់ អោយបាន​ចូលរៀន​នៅ​សាលា​ដែល​ពួកគាត់​ចង់​រៀន រហូតដល់​ចប់​ថ្នាក់​ទី​១២ និង​គ្រោង​ផ្តល់​អាហារូបករណ៍​សម្រាប់​បន្ត​រៀនសូត្រ​នៅ​ថ្នាក់ឧ​ត្តមសិក្សា​ទៀត ដើម្បី​ក្មួយៗ​អាច​កសាង​សមត្ថភាព​របស់​ខ្លួន និង​ចូលរួម​ជួយ​គ្រួសារ​និង​សង្គមជាតិ​យើង​នៅ​ពេល​អនាគត​។​

​ខ្ញុំ​ក៏​សូម​អរគុណ​ដល់​លោក លឹម គុណ​វុ​ធ និង​បងប្អូន​ក្រុមការងារ​អ​.​ម​.​ត ខេត្ត​បាត់ដំបង ដែល​បាន​ស្វែងរក​ក្មួយប្រុស​និង​ក្រុមគ្រួសារ និង​បាន​សម្របសម្រួល​ជំនួប​នេះ​»៕​

Filed in: ព័ត៌មានជាតិ