ទាន់ហេតុការណ៍
ចិន-កម្ពុជា កសាងសហគមន៍វាសនារួម ចិន-កម្ពុជាក្នុងយុគសម័យថ្មីគ្រប់រដូវកាលនិងការអនុវត្តគំនិតផ្តួចផ្តើមសកលធំៗទាំងបី==>សម្ដេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញសម្ភោធបើកឱ្យប្រើប្រាស់ជាផ្លូវការផ្លូវជាតិលេខ៧១សេ ប្រវែងជិត១១៥គីឡូម៉ែត្រ តភ្ជាប់ពីស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្ញុំ ដល់ស្រុកចំការលើ ខេត្តកំពង់ចាម==>ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯ.ឧ ហ៊ុន ម៉ានី អញ្ជើញជូនដំណើរយុវជនស្ម័គ្រចិត្តចំនួន៥៨៦នាក់ នៃព្រឹត្តិការណ៍អង្គរសង្រ្កាន្ត២០២៥ ចេញពីរាជធានីភ្នំពេញ ទៅកាន់ទីរួមខេត្តសៀមរាប==>រដ្ឋមន្ដ្រីក្រសួង​ព័ត៌មាន​៖បញ្ជាក់​ថា ព័ត៌មាន​ក្លែងក្លាយ​នៅ​កម្ពុជា ភាគច្រើន​ គឺ​កើត​ចេញពី​ក្រុម​ជន​អគតិ​មួយ​ចំនួន​នៅ​ក្រៅប្រទេស==>ថ្មីៗនេះសម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យកំណត់អំពីទម្រង់ និងព័ត៌មាន ក្នុងបញ្ជីអត្តសញ្ញាណបណ្ណសញ្ជាតិខ្មែរ==>រដ្ឋមន្ត្រីក្រសួងការងារ ជួបពិភាក្សាការងារជាមួយគណៈប្រតិភូនៃទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍(AFD) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យបណ្តុះបណ្តាលជំនាញបច្ចេកទេស==>PMខេត្តបន្ទាយមានជ័យ ចាប់បញ្ជូនជនសង្ស័យ​៦​នាក់ បទល្មើសធាក់​ប្លន់​យក​ម៉ូតូ​ និង​ប្រើប្រាស់​គ្រឿងញៀន ទៅ​តុលាការ==>រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ឯ.ឧ ឆាយ ឫទ្ធិសែន ដឹកនាំមន្ដ្រីបច្ចេកទេសថ្នាក់ក្រសួង និងមន្ទីរ ទៅពិនិត្យការដ្ឋានសាងសង់ផ្លូវ ២ខ្សែ និងស្ថានភាពផ្លូវរងការខូចខាតចំនួន ១កំណាត់ នៅក្នុងខេត្តព្រះវិហារ==>រដ្ឋមន្ត្រីក្រសួងធនធានទឹក៖ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ក្រសួងអញ្ជើញបំពេញទស្សនកិច្ចផ្លូវការទៅកាន់សាធារណរដ្ឋកូរ៉េ==>ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ស្នើភាគីថៃ បន្តជួយបង្កលក្ខណៈងាយស្រួលដល់ពលករខ្មែរ ក្នុងការវិលត្រឡប់មកលេងស្រុកកំណើត នាឱកាសបុណ្យចូលឆ្នាំថ្មី

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សុខាភិបាល​ជាង​១​ពាន់​នាក់​

សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ប្រគល់​សញ្ញាបត្រ ជូន​និស្សិត​សុខាភិបាល​ជាង​១​ពាន់​នាក់​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៤​រោច ខែ​ពិសាខ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស​.២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​១៨ ខែ​ឧសភា ឆ្នាំ​២០២៣ នេះ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​ពេទ្យ​បញ្ចប់​ការសិក្សា​ពី​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ចំនួន ១,៣៩៦​នាក់​។ ពិធី​នេះ បាន​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​វាយតម្លៃ​ខ្ពស់ ចំពោះ​សាកលវិទ្យាល័យ​វិទ្យាសាស្ត្រ​សុខាភិបាល​ដែល​បាន​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ផ្នែក​សុខាភិបាល​ទទួលបាន​នូវ​ភាពជោគជ័យ​ជា​បន្តបន្ទាប់ ដែល​ជា​ធនធានមនុស្ស​ដ៏​សំខាន់​ក្នុង​វិស័យ​សុខាភិបាល​របស់​កម្ពុជា​។ សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បន្ត​ថា រាជរដ្ឋាភិបាល​ក៏​បាន វិនិយោគ​អស់​ថវិកា​ជាច្រើន​ផងដែរ លើ​ហេ​ដ្ឋា​រចនា​ពាក់ព័ន្ធ​នានា​បន្ថែមទៀត​លើ​វិស័យ​នេះ ដើម្បី​ផ្ដល់​សេវា​សុខាភិបាល​គ្រប់គ្រាន់​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​កោតសរសើរ​ដល់​និស្សិត​ពេទ្យ ដែល​បាន​ស្ម័គ្រចិត្ត​ចូលរួម​ប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូវី​ដ​-១៩ ជាមួយ​ក្រុម​គ្រូពេទ្យ​យុវជន​ស្ម័គ្រចិត្ត សម្តេច​តេជោ នា​អំឡុង​ពេល​កម្ពុជា​កំពុង​ប្រឈម​នឹង​ជំងឺ​រាតត្បាត​នេះ ដើម្បី​ជួយ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​។​សម្តេច​តេ​ជោបាន​មានប្រ​សាសន៍​បញ្ជាក់​ថា បច្ចុប្បន្ន​ប្រទេស​កម្ពុជា​ក្លាយជា​កន្លែង​សម្រាប់​ប្រទេស​ធំៗ មួយចំនួន​នៅ​លើ​ពិភពលោក​ចុះមក​ធ្វើការ​សិក្សា​ស្រាវជ្រាវ​លើ​ការអនុវត្ត​យន្តការ​សុខាភិបាល​ដើម្បី​លុបបំបាត់​ជំងឺ​មួយ​ចំនួន​ដោយ​ជោគជ័យ ក្នុងនោះ​មានដូចជា​ជំងឺ​គ្រុន​ស្វិតដៃជើង​ជាដើម​។ សម្ដេច​បញ្ជាក់ថា បច្ចុប្បន្ន​កម្ពុជា​ក៏​កំពុង​អនុវត្ត​យន្តការ​ដើម្បី​លុបបំបាត់​ជំងឺគ្រុនចាញ់​ពី​ប្រទេស​កម្ពុជា​ផង​ដែរ​។​

​សម្តេច​តេជោ ហ៊ុន សែន បាន​មានប្រសាសន៍​លើកឡើង​ពី​ការខិតខំ​របស់​ប្រទេស​កម្ពុជា​ដែល​ដឹកនាំ​ដោយ​សម្ដេច​ផ្ទាល់ ក្នុង​ការគ្រប់គ្រង​ស្ថាន​ការ​ជំងឺ​កូវី​ដ​-១៩ នា​រយៈពេល​កន្លង​ទៅ តាមរយៈ​ការ​ដាក់​ចេញ​នៅ​យុទ្ធសាស្ត្រ​ផ្កា​រីក​ក្នុង​ការចាក់​វ៉ាក់សាំង​ជូន​ដល់​ប្រជាពលរដ្ឋ​ទាន់ពេលវេលា​។

​សម្តេច​តេ​ជោបាន​អបអ​រសាទរ​ដល់​និស្សិត​ពេទ្យ​ទទួលបាន​ជ័យលាភី​នា​ថ្ងៃនេះ​។ ប៉ុន្ដែ​ទោះបីជា​ទទួលបាន​លទ្ធផល​លើ​ការសិក្សា​លើ​ជំនាញ សម្ដេច​តេជោ ជំរុញ​ដល់​និស្សិត​ទាំងអស់​បន្ត​ខិតខំ​ពង្រឹង​សមត្ថភាព​លើ​ផ្នែក​ឌី​ជី​ថ​លើ​វិស័យ​របស់​ខ្លួន រួមជាមួយ​នឹង​ការអនុវត្ត​ការងារ​ប្រកបដោយ​ក្រមសីលធម៌​ខ្ពស់ ដើម្បី​ពង្រឹង​ប្រសិទ្ធភាព​លើ​វិស័យ​សុខាភិបាល​របស់​កម្ពុជា​បន្ថែមទៀត​។​

​ទាក់ទង​ទៅនឹង​ព្រឹត្តិការណ៍​អាស៊ី​ហ្គេម​នៅ​កម្ពុជា សម្តេច​តេ​ជោបាន​អបអ​រសាទរ​ដែល​កម្ពុ​ជា​បានរៀបចំ​តាំងពី​ចាប់ផ្ដើម រហូត ដល់​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២​ប្រប​កប​ដោយ​ជោគជ័យ​។ ជាមួយគ្នានេះ ការសម្រេចចិត្ត​របស់​សម្ដេច​លើ​ការគ្រប់គ្រង និង​រៀបចំ​ព្រឹត្តិការណ៍​នេះ​ជាពិសេស​ការចំណាយ​ចំពោះ​ប្រតិភូ​កីឡា និង​អត្ត​ពលិ​កដោយ​មិន​គិតថ្លៃ រួម​នឹង​ការអនុញ្ញាតឱ្យ​ការផ្សព្វផ្សាយ​ដោយ​មិន​គិតថ្លៃ គឺ​ជា​ការសម្រេចចិត្ត​ដ៏​ត្រឹមត្រូវ និង​បន្សល់ទុក​នូវ​កេរ្តិ៍ឈ្មោះ​ដ៏​យូរអង្វែង​ជា​ប្រវត្តិសាស្ដ្រ​សម្រាប់​កម្ពុជា​ទៅ​ថ្ងៃ​ខាងមុខ​។ សម្តេច​តេជោ ហ៊ុន សែន បាន​ថ្លែងថា លុយ​អាច​ចាយ​អស់ តែ​កិត្តិយស និង​កេរ្តិ៍ឈ្មោះ​របស់​ជាតិ គឺ​ចាយ​មិន​អស់​ឡើយ​។​

​មុន​នឹង​បញ្ចប់ សម្តេច​តេជោ ហ៊ុន​សែន បាន​ថ្លែង​នូវ​ការអបអរសាទរ ចំពោះ​ជ័យលាភី​និស្សិត​សុខាភិបាល​នៅថ្ងៃនេះ និង​បាន​ជូនពរឲ្យ​ទទួលបាន​នូវ​ភាព​ជោគជ័យ​ជា​បន្តបន្ទាប់​ទៀត​នៅពេល​ខាងមុខ​៕

Filed in: ព័ត៌មានជាតិ