ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ផ្ញើ​សារលិខិត​អបអរសាទរ និង​ជូនពរ សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ដែល​សម្តេច ទទួលបាន មេដាយ​មរតក​អូឡាំពិក​អន្ដរជាតិ ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ IOC

ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ផ្ញើ​សារលិខិត​អបអរសាទរ និង​ជូនពរ សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ដែល​សម្តេច ទទួលបាន មេដាយ​មរតក​អូឡាំពិក​អន្ដរជាតិ ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ IOC
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ភ្នំពេញ ៖​ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ សូម​ផ្ញើ​សារលិខិត​អបអរសាទរ និង​ជូនពរ សម្តេច​តេជោ ហ៊ុន សែន ក្នុងឱកាស​ដែល​សម្តេច ទទួលបាន មេដាយ​មរតក​អូឡាំពិក​អន្ដរជាតិ ពី​គណៈកម្មាធិការ​អូឡាំពិក​អន្តរជាតិ IOC នៅ​ថ្ងៃ​ទី​០៥ ខែ​ឧសភា ឆ្នាំ​២០២៣ ដែល​សម្ដេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា មាន​ស្នាដៃ​យ៉ាង​ធំធេង ក្នុង​ការដឹកនាំ និង​លើកស្ទួយ​វិស័យ​កីឡា ក៏ដូចជា​ជំរុញ​ចលនា​អូឡាំពិក​ជាតិ និង​ចលនា​អូឡាំពិក​អន្ដរជាតិ​យ៉ាង​ផុសផុល​រីកចម្រើន​បែបនេះ​។​

​មេដាយ​មរតក​អូឡាំពិក​អន្ដរជាតិ ដែល​ត្រូវបាន​ប្រគល់​ជូន​សម្ដេច​តេជោ​នាយករដ្ឋមន្ដ្រី គឺជា​មេដាយ​ដែល​ខ្ពស់​បំផុត​របស់​ចលនា​អូឡាំពិក​អន្ដរជាតិ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដ៏​វិសេសវិសាល​នេះ ឯកឧត្ដម​សូម​សម្ដែង​នូវ​សេចក្ដីសោមនស្ស​រីករាយ​ឥតឧបមា និង​ការគោរព​កោតសរសើរ​ចំពោះ សម្ដេច​តេជោ នាយករដ្ឋមន្ត្រី ដែល​នេះ​គឺជា​កិត្តិយស​ដ៏​ធំធេង របស់​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​សក្ខីភាព​នៃ​ស្នាដៃ​ដ៏​ពិសិដ្ឋ​របស់ សម្តេច​តេជោ​នាយករដ្ឋមន្ត្រី ដែល​ជា​ស្ថាបនិក​សន្តិភាព​នៅ​កម្ពុជា និង​ជា​មេដឹកនាំ​ដ៏​ប៉ិនប្រសព្វ ឈ្លាសវៃ​ប្រកបដោយ​ចក្ខុវិស័យ​វែងឆ្ងាយ និង​ពោរពេញ​ដោយ​ឆន្ទៈ​មនសិការ ភក្តីភាព​យ៉ាង​មុតមាំ​ចំពោះ​ជាតិ និង​ប្រជាជន ហើយ​បាន​ធ្វើ​ពលី​កម្ម​ដោយ​មិន​ចេះ​នឿយហត់ ដើម្បី​នាំមក​នូវ​សុខសន្តិភាព និង​ជំរុញ​ចលនា​កីឡា​ជាតិ ឲ្យមាន​ភាព​រីកចម្រើន​។​

​សូម​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ និង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក សូម​ប្រោស​ប្រទាន​ពរ​ជ័យ​ជូន សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី និង សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង​បុត្រា​-​បុត្រី និង​ចៅៗ​ជា​ទីស្រឡាញ់ សូម​បាន​ប្រកប​ដោយ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ និង​ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Filed in: ព័ត៌មានជាតិ