ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

ជនសង្ស័យ​០២​នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន រួម​និង​វត្ថុតាង​គ្រឿងញៀន !!!

ជនសង្ស័យ​០២​នាក់ ត្រូវបាន​កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ឃាត់ខ្លួន រួម​និង​វត្ថុតាង​គ្រឿងញៀន !!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ក្រុង​ប៉ោយប៉ែត ៖ នៅ​ថ្ងៃ​សុក្រ​៩​កេ​ី​ត ខែ​ពិសាខ ឆ្នាំថោះ​បញ្ច​ស័ក ពុទ្ធ​សករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ​២០២៣​វេលា​ម៉ោង​១៧:០០​នាទី មាន​ប្រជាពលរដ្ឋ​បានខ​ល​មក​កម្លាំង​ផ្នែក​ប្រឆាំង​គ្រឿងញៀន​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត ថា​មាន​មនុស្ស​ប្រុស ស្រី ចេញ​ចូល​បន្ទប់​ជួល មួយកន្លែង សង្ស័យ​មាន​ការ ចែកចាយ​និង ប្រើប្រាស់​គ្រឿងញៀន​ខុសច្បាប់ ស្ថិតនៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ ។​

​បន្ទាប់ពី​ទទួល ព័ត៌មាន​ភ្លាម លោក​វរសេនីយ៍ឯក សៅ សារឿ​ន អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែត បាន​ចាត់ឲ្យ កម្លាំង​ការិយាល័យ​ជំនាញ ផ្នែក​ប្រឆាំង​គ្រឿងញៀន​ចុះ​ទៅ​ដល់​គោលដៅ​ភ្លាមៗ ក៏ ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់ ១.​ឈ្មោះ​អឿន ដា​រ៉ា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ជនជាតិ ខ្មែរ​។ ពេលនោះ​កម្លាំង​សមត្ថកិច្ច បាន​សុំ​ធ្វើការ​ត្រួតពិនិត្យ រកឃើញ​មាន​៖

១.​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន ចំនួន​១៣​កូន​ថង់​តូច​។
២.​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​មាន​អក្សរ​(WY)​ចំនួន​៧០​គ្រាប់​

​សមត្ថកិច្ច​បានឲ្យដឹងថា​៖ ក្រោយ មកទៀត​វេលា​ម៉ោង ០០:២០​នាទី ត្រូវ​និង​ថ្ងៃទី​២៩ ខែ​មេសា ឆ្នាំ​២០២៣ យើង​បាន​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​បាន​០១​នាក់​ទៀត ឈ្មោះ​ឈូ ឈៀក ភេទ​ប្រុស អាយុ​៤១​ឆ្នាំ ជនជាតិខ្មែរ​។ នៅ​ចំណុច​មុខកា​សុីណូ (​ហ្គ្រេ​ន ទីង​)​ដែល​ស្ថិត នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​អូរជ្រៅ ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ​។​

​ពេលនោះ​កម្លាំង​សុំ​ធ្វើ​ការត្រួតពិនិត្យ​រកឃើញ​មាន​៖
១.​ម្សៅ​ក្រាម​ស​ថ្លា សង្ស័យ​ជា​សា​ធាតុ​ញៀន​ចំនួន​០១​ថង់​ធំ​ល្មម និង​០៤​កូន​ថង់​តូច​។
២.​ថ្នាំ​គ្រាប់​ពណ៌​ក្រហម​មាន​អក្សរ​(WY)​ចំនួន​(១២០០​គ្រាប់​) និង​(​ថ្នាំ​គ្រាប់​ពណ៌ ប៉ៃ​តង​ចំនួន​១២​គ្រាប់​)​។
៣.​ដែកកេះ​០១​។
៤.​កាបូបស្ពាយ​ជំ​ហៀ​ង​មួយ​។
៥.​ទូរស័ព្ទដៃ​មួយ​គ្រឿង ម៉ាក់​(L.MAX)​។ ជំនាញ​សុំ​ឃាត់ខ្លួន ដើម្បី​បន្ត​ស្រាវជ្រាវ និង​កសាង​សំនុំរឿង​បញ្ជូន​តាម​និតិ​វិធី ៕

Filed in: ព័ត៌មានជាតិ