ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ លួច​បង្កប់​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​វិញ​ហើយ តាម​ហាង​លក់​កាហ្វេ​និង​តាម​តារាង​បាល់ទះ​ជាច្រើន​កន្លែង តាម​សង្កាត់​ក្នុង​ក្រុង​សៀមរាប ផ្គើន​និង​បទបញ្ជា​ស្ដីពី​ការទប់ស្កាត់​របស់ សម្តេច តេ​ជោ ហ៊ុន សែន​!!

​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ លួច​បង្កប់​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​វិញ​ហើយ តាម​ហាង​លក់​កាហ្វេ​និង​តាម​តារាង​បាល់ទះ​ជាច្រើន​កន្លែង តាម​សង្កាត់​ក្នុង​ក្រុង​សៀមរាប ផ្គើន​និង​បទបញ្ជា​ស្ដីពី​ការទប់ស្កាត់​របស់ សម្តេច តេ​ជោ ហ៊ុន សែន​!!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ខេត្តសៀមរាប​)៖ ​បន្ទាប់ពី​បាន​ស្ងប់ស្ងាត់​អស់​មួយរយៈ តែ​ឥឡូវ​មាន​ពលរដ្ឋ​រាយការណ៍​មកថាៈ មាន​បន​ល្បែង​សុីស​ងជល់​មាន់តាម​ប្រព័ន្ធ​អន​ឡាញ ជាច្រើន​កន្លែង​ក្នុង​ក្រុង​សៀមរាប ខេត្តសៀមរាប បង្កប់​បើក​លេង​ក្នុង​ហាង​លក់​កាហ្វេ និង​តារាង​បាល់ទះ ដោយ​ឃើញ​មាន​ក្រុម​អ្នកញៀន​ល្បែង​ចូល​ទៅ​លេង​យ៉ាង​គគ្រឹកគគ្រេង ប៉ុន្តែ​អាជ្ញា​ធរមាន​សមត្ថកិច្ច និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នៅក្នុង​មូលដ្ឋាន ហាក់ដូចជា​រក្សា​ភាព​ស្ងៀមស្ងាត់​មិន​ធ្វើ​ការចុះ​បង្ក្រាប​សោះឡើយ​!

​ប្រភព​ដ​ដែរ​បន្តទៀតថាៈ ទីតាំង​បន​ល្បែង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ នៅតាម​សង្កាត់​នាៗ​មួយចំនួន​បើក​លេង​ពីរ​ឬ​បី​កន្លែង (​នៅក្នុង​ហាង​លក់​កាហ្វេ និង​តាម​តារាង​បាល់ទះ​) (​ក្នុង​ក្រុង​សៀមរាប​)
​ទី​១.​សង្កាត់​គោកចក​
​ទី​២.​សង្កាត់​ស្លក្រាម​
​ទី​៣.​សង្កាត់​កំរើក​
​ទី​៤.​សង្កាត់​ស្វាយដង្គុំ​
​និង​ស្រុក​ពួក​ផងដែរ ។​

​ដោយ​កន្លែង​នីមួយៗ មាន​អ្នក​ចូល​ទៅ​លេង​យ៉ាង​ច្រើន​កុះករ ភ្នាល់​ដាក់​លុយ​មួយគូៗ​រាប់ ម៉ឺន​រៀល អ្នកខ្លះ​ចាញ់ល្បែង​អស់​លុយ​រាប់សិប​មុឺន​រៀលក៏​មាន​ក្នុង​មួយថ្ងៃៗ ចំណែក​លោក អភិបាល​ក្រុង​សៀមរាប និង​លោក តេង​ចាន់​ណាត ស្នងការ​នគរបាល​សៀមរាប មិន​ដែល​មាន​ចាត់វិធានការ​ទប់ស្កាត់​និង​ចុះ​បង្ក្រាប​សោះឡើយ​! សង្ស័យ​បាន​ទទួល​លាភសក្ការៈ​ខ្លះៗ ពី​ម្ចាស់​ក្រុមហ៊ុន​ជល់​មាន់​អន​ឡា​ញ ខាងលើ​នេះ​រួច​ផង​ក៏​មិនដឹង​? ទើប​ដើរ​បញ្ច្រាសទិស​ពី​គោលនយោបាយ ភូមិ ឃុំ ឲ្យមាន​សុវត្ថិភាព ទាំង​៧​ចំណុច របស់​រាជរដ្ឋាភិបាល ដែល​បាន​ដាក់ចេញ​ដោយ​ក្រសួង​មហាផ្ទៃ​។​

​ជុំវិញ​ករណី​បន​ល្បែងស៊ីសង​ខុសច្បាប់​នេះ ប្រជាពលរដ្ឋ​រស់នៅ​ក្នុង ក្រុង​សៀមរាប ខេត្តសៀមរាប បាន​លើកឡើងថាៈ ធ្វើឲ្យ​ពួកគាត់​មាន​ការព្រួយបារម្ភ​ជា​ខ្លាំង អំពី​សុវត្ថិភាព​គ្រួសារ ខ្លាច​កើត​មាន​បញ្ហា​អសន្តិសុខ​(​ពោល​គឺ​)​ដូចជា អំពើចោរកម្ម ចោរលួច ឆក់ ប្លន់ និង​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម​។​ល​។​

​ទោះបីជា​យ៉ាងណាក្តី មជ្ឈដ្ឋាន​អ្នកច្បាប់ ក៏ដូចជា​មហាជន​ទូទៅ សូម​ស្នើ​យ៉ាងទទូច​ដល់ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប ជាពិសេស ឧត្តមសេនីយ៍ទោ តេង​ចាន់​ណាត ស្នងការ​នគរបាល​ខេត្តសៀមរាប សូម​ចាត់វិធានការ​ទប់ស្កាត់​និង​ចុះ​បង្ក្រាប ទីតាំង​បន​ល្បែងស៊ីសង​ជល់​មាន់​តាម​ប្រព័ន្ធ​អន​ឡាញ​ខុស​ច្បាប់​ខាងលើ ដែល​កំពុង​លាក់ខ្លួន​ពួន​សម្ងំ​លេង​នៅក្នុង​(​ហាង​លក់​កាហ្វេ​និង​តាម​តារាង​បាល់ទះ​)​ជាច្រើន​កន្លែង ស្ថិតនៅក្នុង​មូលដ្ឋាន​ខាងលើ​នេះ​ផង​ទាន​។​

​សូម​រំលឹកថាៈ កាលពី​ថ្ងៃ ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣ បាន​កន្លងផុត​ទៅ​ថ្មីៗ​នេះ សម្ដេច​តេជោ ហ៊ុន សែន បាន​ដាក់​បទបញ្ជា​ឲ្យ គណៈ​អភិបាល ទាំង​២៥ រាជធានី ខេត្ត ក្រុង ត្រូវតែ​បង្ក្រាប​រាល់​ទីតាំង​បន​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ដោយ​គ្មាន​ការលើកលែង​ឡើយ​។​

​សម្ដេច​តេជោ ហ៊ុន សែន បាន​បញ្ជាក់​យ៉ាង​ដាច់​ណាត់​ទៀតថាៈ បើ​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅក្នុង​មូលដ្ឋាន ស្រុក ក្រុង ខេត្ត ណា មិន​ហ៊ាន​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប បន​ល្បែងស៊ីសង​ខុសច្បាប់ នៅក្នុង​មូលដ្ឋាន​របស់​ខ្លួន​ទេ អាជ្ញាធរ​និង​សមត្ថកិច្ច​ទាំងនោះ និង​មាន​បញ្ហា​ប្រឈម​និង​បាត់បង់​ដក​ពីមុខ​តំណែង​ទៀត​ផង​៕

Filed in: ព័ត៌មានជាតិ