ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​យុទ្ធ​មិត្ត​ជំនាន់​បម្រើកងទ័ព​ឆ្នាំ​១៩៧៨ ម្នាក់ទៀត មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន បាន​ទទួល​ថវិកា​ចំនួន ៥​លាន​រៀល ពី​មូលនិធិ​តេជោ​១២៥

​យុទ្ធ​មិត្ត​ជំនាន់​បម្រើកងទ័ព​ឆ្នាំ​១៩៧៨ ម្នាក់ទៀត មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន បាន​ទទួល​ថវិកា​ចំនួន ៥​លាន​រៀល ពី​មូលនិធិ​តេជោ​១២៥
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ភ្នំពេញ​)៖ យុទ្ធ​មិត្ត​ជំនាន់​បម្រើកងទ័ព​ឆ្នាំ​១៩៧៨ ម្នាក់ មាន​ជំងឺ​សម្រាក​ព្យាបាល​នៅ​គេហដ្ឋាន គឺ​លោកស្រី គង់ សោភ័ណ្ឌ បាន​ទទួល​ថវិកា​ចំនួន ៥​លាន​រៀល ពី​មូលនិធិ​តេជោ​១២៥ របស់​សម្តេច​តេជោ ហ៊ុន សែន ប្រធានកិត្តិយស​គណៈ​យុទ្ធ​មិត្ត​ជំនាន់​បម្រើកងទ័ព​ឆ្នាំ​១៩៧៨​។​

​ថវិកា ត្រូវបាន​ប្រគល់​ដោយ ក្រុមការងារ​នៃ «​យ​.​ជ​.​ប​.​ទ​.» នៅ​ថ្ងៃ​ទី​២៤ ខែ​មេសា ឆ្នាំ​២០២៣​។​

​នេះ​សបញ្ជាក់​ថា ការយកចិត្តទុកដាក់​ខ្ពស់​ពី​សំណាក់​សម្ដេច​តេជោ ហ៊ុន សែន ចំពោះ​បងប្អូន​យុទ្ធ​មិត្ត ដែល​បាន​តស៊ូ​ប្រយុទ្ធ ស្លាប់​រស់​ជាមួយគ្នា ដើម្បី​សង្គ្រោះ​អាយុជីវិត​ប្រជាជន រំដោះ​ប្រទេស​កម្ពុជា ចេញពី​របប​ប្រល័យ​ពូជសាសន៍​។​

​សម្ដេច​តេជោ បាន​រួមរស់​ជាមួយ​យើងទាំងអស់គ្នា​គ្រប់​កាលៈទេសៈ ដើម្បី​បុព្វហេតុ​ជាតិ មាតុភូមិ ប្រជាជន ជាពិសេស​បច្ចុប្បន្ន​រក្សា​បាន​សុខសន្តិភាព ឯកភាព​ជាតិ​ពេញលេញ និង​ការអភិវឌ្ឍ​ប្រទេស​រីកចម្រើន ឈរ​លើ​ឆាក​អន្តរជាតិ​រឹងមាំ​។​

​សូមជម្រាបថា សម្តេច​តេជោ ហ៊ុន សែន បាន​បង្កើតឡើង​នូវ​មូលនិធិ​តេជោ​១២៥ សម្រាប់​ទ្រទ្រង់​ដោះស្រាយ​ទុក្ខលំបាក​របស់​សមាជិក នៃ​គណៈ​យុទ្ធ​មិត្ត​ជំនាន់​បម្រើកងទ័ព​ឆ្នាំ​១៩៧៨ ដែល​មាន​ជីវភាព​ខ្សត់ខ្សោយ​ខ្វះខាត​៕​

Filed in: ព័ត៌មានជាតិ