ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​ប្រុស​ស្រី​១១​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន និង​លួច​

អាវុធហត្ថ​រាជធានី​ភ្នំពេញ បញ្ជូន​សង្ស័យ​ប្រុស​ស្រី​១១​នាក់ ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន និង​លួច​
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​សង្ស័យ​ប្រុស​ស្រី ១១​នាក់ ពាក់ព័ន្ធ​ករណី​ជួញដូរ ប្រើប្រាស់​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ និង​ករណី​លួច ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ចុះបង្ក្រាប និង ឃាត់ខ្លួន​បាន ជា​បន្តបន្ទាប់ កាលពី​ថ្ងៃ​ទី​១៩-២០ ខែ​មេសា ឆ្នាំ​២០២៣ នៅ​ចំណុច​ភូមិ​១៣ សង្កាត់​បឹងកក់​១ ខណ្ឌ​ទួលគោក និង ភូមិ​៧ សង្កាត់​ស្រះចក ខណ្ឌដូនពេញ​។ វត្ថុតាង​ចាប់​យក​រួមមាន​៖ ម្សៅ​ក្រាម​ស​ថ្លា​សរុប​ចំនួន ០៨​កញ្ចប់​, ជញ្ជីង​ថ្លឹង​០១​គ្រឿង​, ថង់​សម្រាប់​ច្រក​០១​កញ្ចប់​, ដប​សម្រាប់​សេព​គ្រឿងញៀន​០១, សោ​សម្រាប់​កាច់​ក​ម៉ូតូ​០១​ឈុត រួម​នឹង​សម្ភារ​មួយចំនួនទៀត​។​

​ជនសង្ស័យ​ទាំង​១១​នាក់​មាន​ឈ្មោះ ៖ ១/​ឈ្មោះ កែវ ល័​ក្ខ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​, ២/​ឈ្មោះ យឹម ស្រី​នី ភេទ​ស្រី អាយុ​២០​ឆ្នាំ​, ៣/​ឈ្មោះ នួន រ៉ាវី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ​, ៤/​ឈ្មោះ សុខ ដា ហៅ​ម៉ាប់ ភេទ​ប្រុស អាយុ ៣៧​ឆ្នាំ ៥/​ឈ្មោះ ហៃ បញ្ញា ភេទ​ប្រុស អាយុ ៣៦​ឆ្នាំ​, ៦/​ឈ្មោះ នាង និត ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ​, ៧/​ឈ្មោះ វ៉ែន ស្រី​ស្រស់ ភេទ​ស្រី អាយុ​២៩​ឆ្នាំ​, ៨/​ឈ្មោះ នួន ស្រី​នី​ត ភេទ​ស្រី អាយុ​២៦​ឆ្នាំ​, ៩/​ឈ្មោះ ឃីម ណារ៉ូ ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ១០/​ឈ្មោះ ចិន្ដា រ៉ា​នុត ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ១១/​ឈ្មោះ ធី រិទ្ធ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​១១​នាក់​ខាងលើ រួម​នឹង​វត្ថុតាង ត្រូវបាន​កម្លាំង​ជំនាញ​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន នៃ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ កសាង​សុំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕​

Filed in: ព័ត៌មានជាតិ