ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​រវាង​រដ្ឋបាល​ខេត្ត​ជាមួយ​នឹង​សមាគមន៍​និកាយ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​គ្រីស នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ

​ជំនួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ​រវាង​រដ្ឋបាល​ខេត្ត​ជាមួយ​នឹង​សមាគមន៍​និកាយ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូ​គ្រីស នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

​ព្រឹក​ថ្ងៃ​ទី ២០ ខែ មេសា ឆ្នាំ​២០២៣ វេលា​ម៉ោង ៩:00​នាទី នៅក្នុង​បន្ទប់​ប្រជុំ​វីដេអូ conference របស់​រដ្ឋបាល​ខេត្ត​សៀមរាប លោកស្រី យូ សុភា អភិបាលរង​ខេត្ត តំណាង​ដល់​ខ្ពង់ខ្ពស់ ឯកឧត្តម ទៀ សីហា អភិបាល​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប បានអនុញ្ញាត​ឱ្យ​លោក ខែល្លី​អ័រ ច​ន​សុន (Kelly R. Johnson គណៈ​ប្រធាន​របស់​សាសនា​ចក្រ ប្រចាំ​តំបន់​អាស៊ី និង​ក្រុម​ប្រតិភូ​អមដំណើរ​ទាំងអស់ ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ ព្រមទាំង​ការចង្អុលបង្ហាញ​ពី​លោកស្រី អភិបាលរង​ខេត្ត ដើម្បី​ការងារ​ទទួលបាន​ជោគជ័យ និង​ប្រសិទ្ធភាព​លើ​គម្រោង​កិច្ច​ការងារ​មនុស្សធម៌​នានា​របស់​សមាគម​និកាយ​សាសនា​ចក្រ​នៃ​ព្រះ​យេស៊ូគ្រីស​នៅលើ​ទឹកដី​ខេត្តសៀមរាប​។

​បន្ទាប់​ពី​លោកស្រី អភិបាលរង​ខេត្ត​បាន​បង្ហាញ​អំពី​ស្ថានភាព​ភូមិសាស្ត្រ​និង​សក្តានុពល​របស់​ខេត្ត​សៀមរាប​រួចមក លោក ខេ​ល្លី​អ័រ ចង​សុន បាន​លើកឡើង​ថា​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​វ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ​ប្រចាំ​កម្ពុជា​គឺជា​ផ្នែក​មួយ​របស់​សាសនា​ទូទាំង​ពិភពលោក​។ សាសនា​ចក្រ​បានទទួល​ការ អនុញ្ញាត​ចុះបញ្ជី​ដំបូង​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​១៩៩៤ ដោយ​ក្រសួង​ធម្មការ​និង​សាសនា​។

​លោក​បាន​បន្ថែម​ទៀត​ដែលថា គោលបំណង​ក្នុង​កិច្ចការ​មនុស្សធម៌​របស់​សាសនា​ចក្រ នៃ​ព្រះ​យេស៊ូ​វ​គ្រីស្ទ នៃ​ពួក​បរិសុទ្ធ​ថ្ងៃ​ចុង​ក្រោយ គឺ​ដើម្បី​សម្រាល​ទុក្ខវេទនា និង​លើកកម្ពស់​ឱ្យ​ប្រជាពលរដ្ឋ​ចេះ​រិះរក​វិធី​ខ្លួន​ទីពឹង​ខ្លួន ហើយ​ផ្តល់​ឱកាស​បម្រើ​ដល់​ជនក្រីក្រ និង​ខ្វះខាត​។

​សូម​បញ្ជាក់​ផង​ដែរ​ថា កិច្ចការ​មនុស្សធម៌​នេះ​ពុំ​គិត​អំពី​ជាតិ​សាសន៍ សាសនា ឬ​ដើមកំណើត​អ្វី​ឡើយ​។ មូលនិធិ​សម្រាប់​កិច្ចការ​មនុស្សធម៌​គឺជា ប្រាក់​បរិច្ចាគ​បានមក​ពី​សមាជិក និង​មិត្តភក្ដិ​របស់​សាសនា​ចក្រ​ទូទាំង​ពិភពលោក ពុំមែន​បានមកពី​ប្រាក់ឧបត្ថម្ភ របស់​រដ្ឋាភិបាល​ណា​មួយ​ឡើយ ហើយ​ប្រាក់​បរិច្ចាគ​ទាំងស្រុង​ត្រូវបាន​ប្រើប្រាស់​ដើម្បី​ជួយ​ដល់​ជនក្រីក្រ និង​ខ្វះខាត​៕

 

Filed in: ព័ត៌មានជាតិ