ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការពន្យារពេល​នៃ​ការទទួល​ពាក្យ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់

រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការពន្យារពេល​នៃ​ការទទួល​ពាក្យ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

(​ពោធិ៍សាត់​)៖ រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ នា​ថ្ងៃ​ទី​២១ ខែ​មេសា ឆ្នាំ​២០២៣​នេះ បាន​ចេញ​សេចក្តីជូនដំណឹង ស្តី​ពី​ការពន្យារពេល​នៃ​ការទទួល​ពាក្យ​ប្រឡង​ជ្រើសរើស​ក្របខ័ណ្ឌ​មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ ចូល​បម្រើ​ការងារ​នៅ​រដ្ឋបាល​ក្រុង​ពោធិ៍សាត់ សម្រាប់​ឆ្នាំ​២០២៣​។​

​ក្នុង​សេចក្តីជូនដំណឹង​នោះ គឺ​យោង​តាម​៖
-​សេចក្តីជូនដំណឹង​លេខ ១៧៩៩/២៣ ស​ជណ​.​ខ​ពស ចុះ​ថ្ងៃ​ទី​២១ ខែ​មីនា ឆ្នាំ​២០២៣ របស់​រដ្ឋបាល ខេត្ត​ពោធិ៍សាត់​។
-​យោង​តាម​ការចាំបាច់រ​បស់​គណៈកម្មការ​រៀប​ចំ​ការប្រឡង​ខេត្តពោធិ៍សាត់​។​

​គណៈកម្មការ​រៀបចំ​កា​រ​ប្រឡង​ខេត្ត​ពោធិ៍សាត់ សូម​ជូនដំណឹង​ផងដែរ​ដល់​បេក្ខជន​ទាំង​ពីរ​ភេទ ឱ្យបាន​ជ្រាបថា​៖ ការទទួល​ពាក្យសុំ​ចុះឈ្មោះ​ចូល​រួម​ក្នុង​ការប្រឡង​ជ្រើសរើស​បេក្ខជន​ឲ្យចូល​បម្រើ​ការងារ​ស្ថិតក្នុង​ក្របខ័ណ្ឌ មន្ត្រីរដ្ឋបាល​ជាន់ខ្ពស់ នៅ​រដ្ឋបាល​ក្រុង​ពោធិ៍សាត់ ចំនួន​០២ នាក់ ដូច​មាន​ផ្សព្វផ្សាយ​ក្នុង​សេចក្តីជូនដំណឹង​ក្នុង យោង​ខាងលើ នឹង​ត្រូវ​ពន្យារ​រហូតដល់​ថ្ងៃទី​០៥ ខែ​ឧសភា ឆ្នាំ​២០២៣ ជា​កាលបរិច្ឆេទ​ចុងក្រោយ នៃ​ការទទួល​ពាក្យ​ប្រឡង​។​

​ទន្ទឹមនេះ ដើម្បី​ធានា​ឲ្យ​ការប្រឡង​ជ្រើសរើស​ខាងលើ​ប្រព្រឹត្តទៅ​ដោយ​រលូន ព្រមទាំង​ផ្តល់​ឱកាស​ដល់​បេក្ខជន​បាន​ចូលរួម​ក្នុង​ការប្រឡង​បន្ថែមទៀត បេក្ខជន​ដែល​មាន​សញ្ញាបត្រ​ចាប់​ពី​កម្រិត​បរិញ្ញាបត្រ​ឡើងទៅ លើ​ជំនាញ​ពាក់ព័ន្ធ​ផ្សេងៗ​រួមមាន​៖ គ្រប់គ្រង សេដ្ឋកិច្ច រដ្ឋបាល​សាធារណៈ និង​ជំនាញ​ផ្សេងៗ ត្រូវបាន​អនុញ្ញាតឲ្យ​ចូលរួម ក្នុង​ការប្រឡង​ជ្រើសរើស​នេះ​។​

​បេក្ខជន​ដែល​មាន​ចំណាប់អារម្មណ៍​ក្នុង​ការប្រឡង​ជ្រើសរើស​នេះ អាច​មក​ទទួល​ពាក្យ ប្រឡង និង​ដាក់​ពាក្យ​ប្រឡង នៅ​ទីចាត់ការ​គ្រប់គ្រង​ធនធានមនុស្ស នៃ​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ នៅ​រៀងរាល់ ម៉ោង​ធ្វើការ​។​

​សម្រាប់​ព័ត៌មាន​លំអិត​ផ្សេងៗ​ទៀត ពាក់ព័ន្ធ​លក្ខខណ្ឌ​នៃ​ការជ្រើសរើស សំណុំ​ឯកសារ​ត្រូវ​ភ្ជាប់ និង​វិញ្ញ​សា​ប្រឡង ដូច​មាន​រៀបរាប់​ក្នុង​សេចក្តីជូនដំណឹង​ស្តី​ពី​ការប្រឡង​ជ្រើសរើស​របស់​រដ្ឋបាល​ខេត្ត​ពោធិ៍សាត់ ដែល​បាន​ផ្សព្វផ្សាយ នា​ពេលកន្លងមក ឬ​អាច​អញ្ជើញ​ទាក់ទង​ផ្ទាល់​នៅ​ទីកន្លែង​ទទួល​ពាក្យ​សុំ​ចុះ​ឈ្មោះ​ប្រឡង ដូច​រៀបរាប់​ខាងលើ​នៅ​រៀង រាល់​ម៉ោង​ធ្វើការ​៕

Filed in: ព័ត៌មានជាតិ