ទាន់ហេតុការណ៍
រដ្ឋមន្រ្តីក្រសួងសុខាភិបាល៖ប្រធាន និងថ្នាក់ដឹកនាំអង្គភាព ជាគំរូបម្រើផលប្រយោជន៍ ជូនសហភាតរៈក្នុងវិជ្ជាជីវៈ==>អ្នកសង្កេតការណ៍អន្តរកាល (IOT) ដែលមានប្រទេសចំនួន៧ ដឹកនាំដោយអនុព័ន្ធយោធាម៉ាឡេស៊ី ប្រចាំកម្ពុជាដាក់ទីស្នាក់ការនៅ ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ==>លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យការពារជាតិ ៖ ថៃពង្រាយគ្រាប់បែក ចង្កោមលើភ្នំខ្មោច ជាការបំពានយ៉ាងធ្ងន់ធ្ងរ លើច្បាប់អន្តរជាតិ==>ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺ ដំណើរការទៅមុខជាធម្មតា មិនថយក្រោយឡើយ ទោះបីកម្ពុជាមានជម្លោះព្រំដែនជាមួយថៃ==>រដ្ឋបាលខេត្តព្រះវិហារ កំពុងជម្លៀសពលរដ្ឋ​ មកកន្លែងសុវត្ថិភាព==>ក្រសួងប្រៃសនីយ៍កម្ពុជា បានចុះផ្តាច់ប្រព័ន្ធអ៊ីនធឺណិតចេញពីប្រទេសថៃ នៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត==>តុលាការឃុំខ្លួនអនុប្រធាន​ការិយាល័យ​ភូមិបាល​ខណ្ឌ​សែន​សុខ​ពី​បទ​.​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​​​ បង្ក​គ្រោះថ្នាក់​ចរាចរណ៍​បណ្តាល​ឲ្យ​ស្លាប់​អ្នក​ដទៃ និង​រត់គេច​ខ្លួន==>អភិបាលខេត្តកំពង់ធំ លោក នួន ផារ័ត្ន ពិនិត្យស្ថានភាព ដំណាំស្រូវ ប្រជាពលរដ្ឋរង ផលប៉ះពាល់ដោយជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រឃុំសាន់គ ស្រុកកំពង់ស្វាយ!==>ក្រសួងធនធានទឹក​៖កម្ពុជា​ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យក់កន្ត្រាក់​ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៥==>កម្លាំងនគរបាលរាជធានីភ្នំពេញ បង្ក្រាបនិងដកហូតសាច់បង្កកខូចគុណភាព ចំនួន៦០កេស ស្មើនឹងជិត៣តោន យកទៅបំផ្លាញចោល

​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​សន្តាន់ ខេត្ត​កំពង់ធំ បាននិងកំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​គ្មាន​ទើស​អ្នកណា​ឡើយ​!

​ឧក្រិដ្ឋជន​បំផ្លាញ​ព្រៃឈើ​នៅ​ស្រុក​សន្តាន់ ខេត្ត​កំពង់ធំ បាននិងកំពុង​សម្រុក​ដឹកជញ្ជូន​ឈើ​យ៉ាង​រលូន​គ្មាន​ទើស​អ្នកណា​ឡើយ​!
​ដោយ ៖ គេហទំព័រ «ស៊ី អេច ខេ ញូស៍ | CHK News»
Tel: 012 790 894 | Telegram / WhatsApp : 012 790 894

ខេត្ត​កំពង់ធំ​÷ មហាជន​បាន​ផ្តល់​ព័ត៌មាន​ច្បាស់​ការ និង​ធ្វើ​ការរិះគន់​ចំៗ​ទៅ​លើ​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​នានា​នៅលើ​ទឹកដី ខេត្ត​កំពង់ធំ ដែល​គ្មាន​វិធានការណ៍​ទប់ស្កាត់ ឬ​បង្ក្រាប​បទឧក្រិដ្ឋ​នៃ​ការបំផ្លាញ​ព្រៃឈើ​ដោយ​បាន​ដាក់​ការសង្ស័យថា ប្រាកដជា​មាន​ការឃុបឃិត​ពុ​រលួយ​ស៊ីជម្រៅ​លើ​ករណី​នេះ​ហើយ ទើប​មេ​ឈ្មួញ​ទាំងនោះ ប្រមូល​ទិញ និង​ដឹកឈើ​ជញ្ជូន​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន​ញញើត​ច្បាប់ ឬ​ទើស​មន្ត្រី ឬ​ជំនាញ​ណា​នោះឡើយ​…​។​

​សំនួរ​សួរថា តើ អាង​អី នរណា​នៅ​ក្រោយខ្នង នរណា​ខ្លះ​ជា​អ្នកទទួល​ផលប្រយោជន៍​ពី​មុខរបរ​បំផ្លាញ​ជាតិ​ធ​ធ​ធាន​ធម្មជាតិ របស់​មេ​ឈ្មួញ​ដុះ​ស្លែ​ក្បាលរឹង​រូបនោះ​…? ជា​ចៅហ្វាយខេត្ត ឬ​ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ឬក៏​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​…? ទើប​មេ​ឈ្មួញ​ដុះ​ស្លែ​ក្បាល់រឹង​រូប​នោះ​ប្រកបមុខរបរ​បំផ្លាញ​ជាតិ​នេះ​រាប់​ទសវត្ស៍​មកហើយៗ​គ្មាន​ទើសក្បាល ឬ​ភ្នែក​អាជ្ញាធរ ឬ​ជំនាញ​ពាក់ព័ន្ធ​ណា​ម្នាក់​រហូតមកដល់​បច្ចុប្បន្ន​…​។​

​ប្រភព​ដដែល​បាន​បន្ថែមថា​បើ​គ្មាន​ការឃុបឃិត​ពី​អាជ្ញាធរ​ពាក់ព័ន្ធ​ក្នុង​ខេត្ត​តាមរយៈ​ការ​សូកប៉ាន់​($)​នោះទេ ពិត​ណាស់​មេ​ឈ្មួញ​ទាំងនោះ​ប្រចាំខេត្ត មិន​អាច​ឈរជើង​ប្រមូល​ទិញ​ឈើ និង​ដឹកជញ្ជូន​យកទៅ​លក់​បាន​ឡើយ គឺ​ជៀស​មិន​ផុត​ឡើយ​ពី​ការបង្ក្រាប​ជាក់​ជាមិនខាន ។​

​ប្រភព​ពី​ប្រជា​ពល​រដ្ន​បាន​បង្ហើប​ឲ្យដឹងថា នៅ ឃុំ​សុចិត្រ ស្រុក​សន្តាន់ ខេត្ត​កំពង់ធំ​
​ក្រុម​ឈ្មួញ​ទាំងនោះ​ប្រើប្រាស់​ឧបករណ៍ គោយន្ត​កន្ត្រៃ ឬ​រថយន្ត​កែច្នៃ​រាប់​សិប​គ្រឿង​ឲ្យ​ដឹកជញ្ជូន​ឈើ​ដោយ​រលូន​គ្មាន​សមត្ថកិច្ច ឬ​ជំនាញ​ណា​បង្កា​ប​នោះឡើយ​។​

​សំនួរ​សួរថា តើ​លោក​ចៅហ្វាយខេត្ត ក្នុងនាម​ជា​គណៈបញ្ជាការ​ឯកភាព​ខេត្ត ឬ​មាន​ឆន្ទៈ​បំផ្លាញ​ព្រៃឈើ​ដូច ក្រុម​ឈ្មួញ​ទាំងនោះ ដែរ​ឬ​យ៉ាងណា​…? ឬក៏​ជា​ប្រភេទ​មន្ត្រី​បែប​អ្នកតា រង់ចាំ​គេ​យក​ដង្វាយ​មក​សែន​ឲ្យ …?​។​

​ប្រភព​ដដែល​បាន​ឱ្យដឹងទៀតថា សព្វថ្ងៃ​មេ​ឈ្មួញ​ទាំងនោះ​បាន និង​កំពុង​បំផុស​ប្រជាពលរដ្ឋ​នានា​ឲ្យចូល​ទៅ​កាប់​ទន្ទ្រាន​ព្រៃឈឺ​នៅក្នុង​តំបន់​ព្រៃ​ឡ​ង់ ហើយ​ក៏​គ្មាន​រំខាន​សមត្ថកិច្ច​ជំនាញ​ពាក់ព័ន្ធ​តាំងពី​ថ្នាក់​ខេត្ត​រហូត​ដល់​មូលដ្ឋាន​ធ្វើ​ការបង្ក្រាប​ឡើយ ។​

​ប្រភព​បន្តថា ដោយសារតែ​មាន​ការឃុបឃិត​គ្នា​ពុករលួយ​តាំងពី​មន្ត្រី​ជំនាញ​ថ្នាក់​ក្រោម​រហូត​ទៅ​ដល់​ថ្នាក់​ខេត្ត​អញ្ចឹង​ហើយ ទើប​គ្មាន​ការ​អើពើ​និង​ទប់ស្កាត់ ឬក៏ បង្ក្រាប​ពី​សំណាក់​អាជ្ញាធរ​ខេត្ត​នោះទេ បើទោះជា​មាន​សារព័ត៌មាន​ចេញ​ផ្សាយ​ជា​ច្រើន​អង្គភាព​យ៉ាងណាក៏ដោយ ក៏​គេ ធ្វើ​គរ​ធ្វើ​ថ្លង់​ហាក់ដូចជា​គ្មាន​រឿង​អ្វី​កើតឡើង​អ៊ីចឹង​…​។​

​ប្រជាពលរដ្ឋ​លោក​មាន​ការ​ងឿងឆ្ងល់​និង​ចោទ​ជា​សំណួរ​ថា បើ​មន្ត្រី​ធំៗ​នៅក្នុង​ខេត្ត​មិន​អើពើ មិន​យកចិត្តទុកដាក់​ក្នុង​ការទប់ស្កាត់​និង​បង្ក្រាប​ឈ្មួញ​បំផ្លាញ​ជាតិ ដើម្បី​លុយ​និង​ឈ្មួញ​ដទៃទៀត តើ​ស័ក្តិសម​ជា​អ្នក​ស៊ី​ប្រាក់ខែ​រាស្ត្រ​ដែរឬទេ​…? អស់លោក​គួរ​មាន​មនសិការ​ខ្មាស់អៀន​មន្ត្រី​នៃ​ប្រទេស​ជិតខាង​ផង ធ្វើ​ជា​អ្នកបម្រើ​រាស្ត្រ គួរតែ​បម្រើ​ដោយ​ភាពស្មោះត្រង់ និង​ការទទួលខុសត្រូវ​ខ្ពស់ ព្រមទាំង​ថែរក្សា​ការពារ​ឲ្យបាន​នូវ​ធនធាន​ធម្មជាតិ​ពី​ក្រុម​ទុរិ​ច្ច​ជន ឬ​ឈ្មួញ​ទុច្ចរិត ជាដើម​។ តើ​មាន​មន្ត្រី​ថ្នាក់​ណា​ដែល​អាច​បង្ក្រាប​និង​ទប់ស្កាត់​ឲ្យ​ព្រៃឈើ​នៅ​គង់វង្ស​បាន …?

​មហាជន​បាន​សំណូមពរ​ថា បើ ចៅ​
​ហ្វាយ​ខេត្ត ឬ​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ និង ក្រសួង​បរិស្ថាន គ្មាន​ឆន្ទៈ​ការពារ ទប់ស្កាត់ និង​បង្ក្រាប​ការកាប់​ទន្ទ្រាន និង​ការបំផ្លាញ​ធនធានធម្មជាតិ​ពី​ក្រុម​ឈ្មួញ​ទុច្ចរិត​ទាំងនោះ​ទេ​គួរណា​លាលែង​ពី​តំណែង​ទៅ ព្រៃឈើ​ជិត​រលាយ​ផុតរលត់​អស់ហើយ​។​

Filed in: ព័ត៌មានជាតិ